Day: August 26, 2021

សមត្ថកិច្ច​ចាប់​និង​រឹបអូស​សត្វព្រៃ ៧០ គីឡូក្រាម​ពី​ហាង​នៅ​ខេត្ត​ព្រះសីហនុ

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា​បាន​អះអាងថា ក្នុង​កិច្ច​សហ​ប្រតិ​បត​ត្តិ​ការ​រវាង​ក្រុមមន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ក្រុម​សង្គ្រោះ​សត្វព្រៃ​បន្ទាន់ នៅ​ទីតាំង​ផ្សារ​ចំនួន​០២​កន្លែង និង​នៅ​ទីតាំង​ភោជនីយដ្ឋាន​តាម​ដងផ្លូវ​ចំនួន​០៥​កន្លែង ដែល​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​ចម្រុះ ចាប់​និង​រឹបអូស​សត្វព្រៃ ៧០​គីឡូក្រាម​។ ​ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​ចំណោម​សាច់​សត្វព្រៃ​សរុប​ទម្ងន់​ជាង​៧០​គីឡូក្រាម នេះ...

ចិន​រិះគន់​អាម៉េរិក​ថា​ទម្លាក់​កំហុស​លើ​ប៉េកាំង​ជុំវិញ​របាយការណ៍​អំពី​ប្រភពដើម​កូវី​ដ​១៩និងសុំអោយមានការស៊ើបអង្កេត​លើ​មន្ទីរពិសោធន៍​អាម៉េរិក​នៅ​ឯ​មូលដ្ឋានហ្វ​តដេ​ទ្រិក និង​នៅ​សាកលវិទ្យាល័យ​ន័រខា​រ៉ូ​លីណា។

ចិន​រិះគន់​អាម៉េរិក​ថា​ទម្លាក់​កំហុស​លើ​ប៉េកាំង​ជុំវិញ​របាយការណ៍​អំពី​ប្រភពដើម​កូវី​ដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ចិន​កាលពី​ថ្ងៃ​ពុធ​ទី​២៥​សីហា​បាន​រិះគន់​អាម៉េរិក​ចំពោះ “​ការ​ធ្វើ​នយោបាយ​” លើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ស្វែងរក​ប្រភពដើម​នៃ​វីរុស​កូរ៉ូណា​ដោយ​​ទាមទារ​ដោយ​គ្មាន​ភស្តុតាង​ឱ្យ​ធ្វើ​ការស៊ើបអង្កេត​មន្ទី​រ​ពិសោធន៍​អាម៉េរិក មុនពេល​ការចេញផ្សាយ​របាយការណ៍​ស៊ើបការណ៍​សម្ងាត់​របស់​អាម៉េរិក​ស្តី​ពី​វីរុស​នេះ​។​ ​របាយការណ៍​អាម៉េរិក​មានបំណង​ដោះស្រាយ​ជម្លោះ​ក្នុងចំណោម​បណ្តា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​នានា ដោយ​ពិចារណា​លើ​ទ្រឹស្តី​ផ្សេងៗ​គ្នា​អំពី​របៀប​ដែល​វីរុស​កូរ៉ូណា​លេច​ធ្លាយ​រួម​ទាំងទ្រឹស្តី​​ដែល​បាន​ច្រាន​ចោល​ម្តង​រួចមកហើយ​អំពី​ឧបទ្ទវហេតុ​នៅ​មន្ទីរពិសោធន៍​ចិន​។​ ​លោក ហ្វ៊ុយ កុង ជា​អគ្គនាយក​នៃ​នាយកដ្ឋាន​ត្រួតពិនិត្យ​អាវុធ​របស់​ក្រសួងការបរទេស...

ស្ថានទូត​អាម៉េរិក​ណែនាំ​ពលរដ្ឋ​ខ្លួន​កុំ​ឱ្យ​ទៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ យោង​តាម​ការជូនដំណឹង​សន្តិសុខ​របស់​ស្ថានទូត​អាម៉េរិក​ដែល​ចេញ​កាលពី​ថ្ងៃ​ពុធ​ទី​២៥​សីហា​បាន​ឱ្យដឹងថា​ស្ថានទូត​អាម៉េរិក​នៅ​ទីក្រុង​កា​ប៊ុល​បាន​ណែ​​នាំ​ពលរដ្ឋ​អាម៉េរិក​កុំ​ឱ្យ​ធ្វើ​ដំណើរ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ហា​មី​ដ​កាហ្សៃ​នៅ​គ្រានេះ​។​ ​ការជូនដំណឹង​អំពី​សន្តិសុខ​បាន​និយាយថា ប្រជាពលរដ្ឋ​ដែល​មក​ដល់​ខ្លោងទ្វារ​អាប​ប៊ី ខ្លោងទ្វារ​ខាងកើត​និង​ខ្លោងទ្វារ​ខាងជើង ត្រូវ​បាន​ណែនាំ​ឱ្យ​ចាក​ចេញ​ជា​បន្ទាន់​។​ ​ការ​ដាស់តឿន ដែល​បង្ហោះ​នៅលើ​វេបសាយ​របស់​ស្ថានទូ​ត មិន​បាន​ផ្តល់​ហេតុផល​ថា​ហេតុអ្វី​បាន​ជា​ត្រូវ​ចាក​ចេញ​នោះ​ទេ​។​ ​ដំណឹង​នេះ​កើត​ឡើង​បន្ទាប់ពី​មាន​ការព្រមាន​ពី​ប្រធានាធិបតី​អាម៉េរិក​លោក ចូ...

ពូ​ទីន និង​ស៊ី ព្រមព្រៀង​គ្នា​ថា​នឹង​រួមគ្នា​ប្រយុទ្ធ​នឹង​ការ​គំរាម​អា​ហ្វ​ហ្គានី​ស្ថាន​

​ប្រែ​សម្រួលៈ​វាសនា​/​មូ​ស្គូ​៖​ប្រធានាធិបតី រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន និង​សម​ភាគី​ចិន ស៊ី ជីន​ភីង បាន​ព្រមព្រៀង​គ្នា​ថា​ប្រទេស​របស់​លោក​នឹង​បង្កើន​កិច្ច​ខិតខំ​ដើម្បី​ទប់ទល់​នឹង​ការ​”​គំរាម​” ចេញ​​មក​ពី​អា​ហ្វ​ហ្គានី​ស្ថានក្រោយ​ក្រុមតា​លីបង់​ចូល​កាន់​អំណាច​ក្នុងប្រ​ទេសនេះ​។​ ​វិមាន​ក្រឹម​ឡាំង​បាន​និយាយ​កាលពី​ថ្ងៃ​២៥​សីហា​ថា ក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​មេដឹកនាំ​ទាំង​២​បាន​«​សម្តែង​ការត្រៀមខ្លួន​របស់គេ​ទល់​នឹង​ការ​គំរាម​ភេរវកម្ម​និង​បទល្មើស​ថ្នាំញៀន​មក​ពី​ខាង​​អា​ហ្វ​ហ្គានី​ស្ថាន​។​ពួក​លោក​ក៏​បាន​និយាយ​អំពី​សារសំខាន់​នៃ​ការបង្កើត​សន្តិភាព​នៅ​អា​ហ្វ​ហ្គានី​ស្ថាន និង​រារាំង​ការរីក​រាលដាល​អស្ថិរភាព​ទៅកាន់​អនុតំបន់​»​។​ ​សូមបញ្ជាក់​ថា​អតីត​សាធារណរដ្ឋ​សូ​វៀត​ជាច្រើន​នៅ​អាស៊ី​កណ្តាល កន្លែង​ដែល​រុស្ស៊ី​មាន​មូលដ្ឋាន​យោធា មាន​ព្រំប្រទល់​ជាប់​អា​ហ្វ​ហ្គានី​ស្ថាន​និងចិន​។​នៅពេល​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ មាន​សុ​ទិដ្ឋិ​និ​​យម​ប្រយ័ត្នប្រយែង​អំពី​ក្រុម​មេដឹកនាំ​ថ្មី​នៅ​ក្រុង​កា​ប៊ុល...

ប្រធានាធិបតី រុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន ស៊ី ជីនភីង បានព្រមព្រៀងគ្នាថាប្រទេសរបស់លោកនឹងបង្កើនកិច្ចខិតខំដើម្បីទប់ទល់នឹងការ”គំរាម” ចេញ មកពីអាហ្វហ្គានីស្ថានក្រោយក្រុមតាលីបង់ចូលកាន់អំណាចក្នុងប្រទេសនេះ។

អាជ្ញាធរ​វៀតណាម​កំពុង​សុំ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​អ្នកជំងឺ​ដែល​បាន​ជា​ពី​កូវី​ដ​១៩​បើសិនជា​ពួកគេ​ព្រម​បន្ត​នៅ​ឬ​វិល​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយ​បុគ្គលិក​វេជ្ជសាស្ត្រ​​ដែល​តស៊ូ​នឹង​កំណើន​អ្នក​ចូល​សម្រាក​នៅ​មន្ទីរពេទ្យ​។​

អាជ្ញាធរ​សុខាភិបាល​វៀតណាមបានបញ្ជាក់​អះអាងថា មនុស្ស​១២.០៩៦​នាក់​បាន​ឆ្លងកូវី​ដ​១៩​ថ្មី​កាលពី​ថ្ងៃ​ពុធ ដោយ​កើន​លើស​ថ្ងៃ​អង្គារ​ចំនួន​១.២៩៦​នាក់​។​​នៅ​ថ្ងៃ​ពុធ​នេះដែរ អ្នកជំងឺ​កូវី​ដ​១៩ ចំនួន ​៣៣៥​នាក់​បាន​ស្លាប់ ភាគច្រើន​នៅ​ទីក្រុង​ហូជីមិញ​។​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ ឥឡូវ​ឡើងដល់​៩.៣៤៩​នាក់ ។

វៀតណាម​រក​ឃើញ​អ្នក​ឆ្លង​១២.០៩៦​នាក់​ទៀត​និង​ស្លាប់​ថែម​៣៣៥​នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​អាជ្ញាធរ​សុខាភិបាល​បានបញ្ជាក់​អះអាងថា មនុស្ស​១២.០៩៦​នាក់​បាន​ឆ្លងកូវី​ដ​១៩​ថ្មី​កាលពី​ថ្ងៃ​ពុធ ដោយ​កើន​លើស​ថ្ងៃ​អង្គារ​ចំនួន​១.២៩៦​នាក់​។​ ​ទីក្រុង​ហូជីមិញ មាន​អ្នក​ឆ្លង​ច្រើនជាងគេ​ចំនួន​៥.២៩៤​នាក់ បន្ទាប់​មក​ខេត្ត​ប៊ិញ​យឿង​(៤.១២៩​នាក់​)​និង​ដុង​ណា​យ​ចំនួន​៦១៨​នាក់​។​ ​សូមបញ្ជាក់​ថា ថ្ងៃ​ពុធ​កត់សំគាល់​ថ្ងៃទី​៧​ជាប់ៗ​គ្នា ដែល​វៀតណាម​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​លើ​១០.០០០​នាក់​ក្នុង​មួយថ្ងៃ​។​ ​តួលេខ​ឆ្លង​ថ្មី​នេះ​នាំ​អោយ​វៀតណាម​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប​នៅក្នុង​រលក​ទី​៤​បច្ចុប្បន្ន​ឡើងដល់​៣៧៧.២៤៥​នាក់ និង​១៦៧.១៤៧​បាន​ជាសះស្បើយ​។​ ​នៅ​ថ្ងៃ​ពុធ​នេះដែរ អ្នកជំងឺ​កូវី​ដ​១៩ ចំនួន​៣៣៥​នាក់​បាន​ស្លាប់ ភាគច្រើន​នៅ​ទីក្រុង​ហូជីមិញ​។​ចំនួន​មនុស្ស​ស្លាប់​ដោយ​ជំងឺ​ឆ្លងកូវី​ដ​១៩​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ សីហា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីមួយ​គប្បី​មានការ​ប្រយ័ត្នប្រយែង និង ពិសេស​មានចិត្ត​ត្រជាក់​មិន​តបត​ជាមួយ​ក្រុមមនុស្ស​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​បញ្ហា​ការងារ​ក្នុងថ្ងៃនេះ​គឺ​ពុំ​សូវ​រលូន​ល្អ​ទេ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កិច្ចការ​សំខាន់ៗ​បន្តិច​ពីព្រោះ​ងាយ​កើតជា​បញ្ហា​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​លោកអ្នក​កើត​ឆ្នាំ​គោ​តែង​ជួប​នូវ​បញ្ហា​រាំងស្ទះ និង​ធ្វើ​អ្វីមួយ​មិនអាច​ធ្វេសប្រហែស​បានឡើយ​ពីព្រោះថា​ងាយ​កើត​បញ្ហា​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​ពុំ​សូវ​មានការ​ជឿនលឿន​ទៅមុខ​ផងដែរ គឺ​មានការ​ថយក្រោយ​ច្រើនជាង ហើយ​ពិសេស​អ្នកធ្វើការងារ​ក្រុមហ៊ុន​ឯកជន​ងាយ​កើតជា​បញ្ហា​គេ​ទម្លាក់កំហុស​ឱ្យ​ច្រើន​ថែមទៀត​។​សម្រាប់​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ ហើយ​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ប្រយ័ត្ន​ជួប​រឿង​ស៊យ​បោះទុន​ទៅហើយ​សូន្យឈឹង​រកតែ​ដើម​មកវិញ​មិនឃើញ​។​...