ឥណ្ឌូនេស៊ីចាប់នាវាដែលលួចប្រេងឆៅចេញពីកម្ពុជា(វីដេអូ)
ប្រែសម្រួល៖វាសនា/ហ្សាការតា៖ កងទ័ពជើងទឹកឥណ្ឌូនេស៊ី បាននិយាយកាលពីថ្ងៃពុធទី២៥សីហាថា ខ្លួនបានចាប់ឃាត់នាវាដឹកប្រេងនិងសមាជិកនាវិកក្នុងនាវានេះ ដែលត្រូវគេតាមចាប់ចំពោះការលួចយកប្រេងឆៅជិត៣០០.០០០បារ៉ែលចេញពីទុនបំរុងរបស់កម្ពុជា នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានបារាំង។ នាវាMT Strovolosដោតទង់បាហាម៉ាត្រូវបានឃាត់ចាប់កាលពីថ្ងៃ២៧កក្កដា នៅឯនាយកោះស៊ូម៉ាត្រា នៅប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលក្រុងភ្នំពេញចេញនិវេទន៍ក្រហមទៅប៉ូលិសអន្តរជាតិអោយតាមចាប់ឃាត់នាវានេះ ពីបទចោទប្រកាន់ថា លួចប្រេងរបស់កម្ពុជា។ កងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយថា ខ្លួនបានសួរចម្លើយពួកនាវិកដែលរួមមាន ជនជាតិឥណ្ឌា១៣នាក់...