វៀតណាមរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ១២.៧៥២នាក់
ប្រែសម្រួលៈវាសនា៖វៀតណាមកាលពីថ្ងៃអាទិត្យបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២.៧៥២នាក់នៅ៣៩ខេត្តក្រុង ដោយធ្វើអោយការឆ្លងកូវីដ១៩នៅក្នុងរលកថ្មីរយៈពេល៤ខែមកនេះឡើងដល់៤៣១.០៧៣នាក់។ តួលេខឆ្លងកាលពីថ្ងៃអាទិត្យនេះជាការឆ្លងមួយថ្ងៃខ្ពស់បំផុតលំដាប់ទី៣ ក្រោយឆ្លង១៧.៤០៩នាក់កាលពីថ្ងៃ២៧សីហា និង១៣.៤១៧នាក់កាលពីថ្ងៃ២១សីហា។ ទីតាំង៣ដែលមានអ្នកឆ្លងច្រើនជាងគេ គឺខេត្តប៊ិញហ្វឿង ៥.៤១៤នាក់ ក្រុងហូជីមិញ ៤.៩៥៧នាក់ និងខេត្តឡុងអានភាគខាងត្បូង ចំនួន៥៣៣នាក់។ អ្នកជំងឺកូវីដ១៩ចំនួន៣៤៤នាក់ទៀតបានស្លាប់កាលពីថ្ងៃសៅរ៍និងអាទិត្យ ក្នុងនេះ២៥៦នាក់នៅទីក្រុងហូជីមិញ ។សរុបវៀតណាមមានអ្នកស្លាប់ដោយកូវីដ១៩ចំនួន១០.៧៤៩នាក់។...
ដ្រូនសម្លាប់ជនអត្តឃាតជនមួយឡានដែលប្រុងបំផ្ទុះគ្រាប់បែកនៅអាកាសយានដ្ឋានក្រុងកាប៊ុល
ប្រែសម្រួលៈវាសនា/កាប៊ុល៖ការវាយប្រហារដោយដ្រូនកាលពីថ្ងៃអាទិត្យទី២៩សីហា បានចំរថយន្តមួយដែលដឹក”អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជាច្រើននាក់” មកពីក្រុមរដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថានមុនពេលពួកគេវាយប្រហារលើមនុស្សនៅអាកាសយានដ្ឋានក្រុងកាប៊ុល នេះបើតាមការបញ្ជាក់ពីមន្ត្រីអាម៉េរិក។ មានព័ត៌មានលម្អិតតិចតួចជុំវិញឧបទ្ទវហេតុនេះ ព្រមទាំងគ្រាប់រ៉ុក្កែតមួយដែលបានធ្លាក់ចំសង្កាត់ប្រជាជនរស់នៅមួយនៅភាគពាយព្យអាកាសយានដ្ឋានដែលបានសម្លាប់ក្មេងម្នាក់។ក្រុមតាលីបង់ដំបូងបានពណ៌នាការវាយប្រហារទាំងពីថាដាច់ពីគ្នា តែសាក្ស៊ីបានឮសម្លេងផ្ទុះខ្លាំងតែមួយកាលពីថ្ងៃអាទិត្យនៅក្នុងរដ្ឋធានីអាហ្វហ្គានីស្ថាន។ ការវាយប្រហារតាមផ្លូវអាកាសនេះកើតឡើងនៅពេលអាម៉េរិកត្រៀមបញ្ចប់ការជម្លៀសមនុស្សជាប្រវត្តិសាស្ត្រមួយដែលបាននាំមនុស្សរាប់ម៉ឺននាក់ចេញពីអាកាសយានដ្ឋានក្រុងកាប៊ុលទាំងចលាចលចាប់តាំងពីក្រុមតាលីបង់ដណ្តើមបានរដ្ឋធានីកាប៊ុលកាលពី២សប្តាហ៍មុន ក្រោយពីពួកភេរវករក្នុងក្រុមរដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថានបំផ្ទុះគ្រាប់សម្លាប់មនុស្សជាង១៨០នាក់ ក្រុមតាលីបង់បានបង្កើនសន្តិសុខរបស់ខ្លួននៅជុំវិអាកាសយានដ្ឋាននៅពេលអង់គ្លេសបញ្ចប់ការជម្លៀសរបស់ខ្លួនកាលពីថ្ងៃសៅរ៍។តែយន្តហោះដឹកជញ្ជូនយោធាអាម៉េរិកបន្តហោះហើរចូលអាកាសយានដ្ឋាននេះកាលពីថ្ងៃអាទិត្យ មុនកាលកំណត់ចុងក្រោយថ្ងៃអង្គារ ដែលកំណត់ដោយប្រធានាធិបតី ចូ បៃដិនដើម្បីដកទាហានអាម៉េរិកទាំងអស់ចេញពីសង្គ្រាមយូរបំផុតរបស់អាម៉េរិកនេះ។ ទោះជាយ៉ាងណា...
កំណើនចាក់វ៉ាក់សាំងបានជាង៩០ភាគរយហើយនៅថ្ងៃនេះ
ភ្នំពេញ:របាយការណ៍សង្ខេបបង្ហាញថា កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ មាន ៩០,៩២ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៧៤,៧៨ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ...
អ្នកនាំពាក្យបដិសេធព័ត៌មានដែលថា សម្តេចក្រឡាហោម ស ខេង ជួប សម រង្ស៊ី សម្រេចបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ
ដោយៈមុនីរ័ត្ន/ភ្នំពេញៈនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបដិសេធនិងទាត់ចោលចំពោះព័ត៌មានដែលក្រុមប្រឆាំងបានផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា សម្តេចក្រឡាហោម ស ខេង ជួបជាមួយលោកសម រង្ស៊ី សម្រេចបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយ។លោកថា ជាព័ត៌មានមិនពិតហើយសមត្ថកិច្ចកពុងតែស្រាវជ្រាវចាប់ខ្លួនជនល្មើសដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍នៅថ្ងៃទី២៩...
អភិបាលរងខេត្តកំពង់ឆ្នាំងបាននាំយកអំណោយទៅឧបត្ថម្ភដល់ឃុំពន្លៃសម្រាប់ចែកជូនប្រជាពលរដ្ឋ ជួបការលំបាក
ដោយៈទេពកង្រី/កំពង់ឆ្នាំងៈនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ អភិបាលរងខេត្តកំពង់ឆ្នាំលោក អម សុភា បានរួមដំណើរជាមួយសហការរីនិងដោយមានការចូលរួមពីអាជ្ញាធរស្រុកបរិបូណ៌ដោយបាននាំយក អំណោយជាស្បៀងរបស់លោក ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងបានឧបត្ថម្ភដល់អាជ្ញាធរឃុំពន្លៃ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលជួបការលំបាកដែលរងផលប៉ះពាល់ដោយជំងឺកូវីដ១៩។ អំណោយមាន៖អង្ករ ចំនួន៧០០ គីឡូ ក្រាម...
ក្រុមហ៊ុនហ្គ្រែនដាយអឹម៉ិនស៊ីធី និងប៉ោយប៉ែតរីសតឧបត្ថម្ភមួយលើកទៀតដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ
ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ក្រុមហ៊ុនហ្គ្រែនដាយអឹម៉ិនស៊ីធី (Grand Diamond City Casino )និងប៉ោយប៉ែតរីសត (Poipet Resort Casino ) មានមូលដ្ឋាននៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃ...
បន្ទាយមានជ័យថ្ងៃទី២៨សីហារកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន១១៣នាក់ ,ថ្ងៃទី២៩សីហា ជាសះស្បើយ៦៣នាក់
ដោយ:ភ្នំស្វាយ / បន្ទាយមានជ័យ :នៅខេត្តបន្ទាយមានជ័យ បើយោងលទ្ធផលតេស្តរហ័ស(Rapid Test )និងមន្ទីរពិសោធន៍ជាតិភ្នំពេញ(NPH) បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីដែលជាករណីឆ្លងព្រឹត្តិការណ៍ សហគមន៍ថ្ងៃទី២០ខែកុម្ភៈ ២០២១ និងពលករខ្មែរវិលត្រឡប់ពីប្រទេសថៃដែលស្ថិតក្នុងការគ្រប់គ្រងរបស់ ខេត្តលើបុរសស្ត្រីជនជាតិខ្មែរចំនួន១១៣នាក់នៅថ្ងៃទី២៨ខែសីហានិងអ្នកជាសះស្បើយចំនួន៦៣នាក់នៅ់់ថ្ងៃទី២៩ខែសីហា។នេះបើយោងសេចក្តីប្រកាសព័ត៌មានចេញពេលល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០២១ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ៕
កោះកុងថ្ងៃនេះ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួនប្រាំបីនាក់និងជាសះស្បើយ២៦នាក់
ភ្នំពេញៈនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកោះកុងបានបន្តរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួនប្រាំបីនាក់និងជាសះស្បើយចំនួន២៦នាក់ (ស្រី១៣នាក់)។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តនាយប់ថ្ងៃទី២៩ខែសីហានេះ៕ សូមអានសេចក្តីប្រកាសព័ត៌មាន៖