ក្រសួងការពារជាតិជប៉ុនស្វះស្វែងរកថវិកាច្រើនបំផុត ចំពេលមានការបារម្ភសន្តិសុខពីចិន
ប្រែម្រួលៈវាសនា/តូក្យូ៖ ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃអង្គារទី៣១សីហា បានស្វះស្វែងរកថវិកាច្រើនបំផុតមិនដែលមានចំនួន៥,៤៨ទ្រីលានយេន(៥០ពាន់លានដុល្លារ)សំរាប់ឆ្នាំសារពើពន្ធខាងមុខ ដែលនេះជាសញ្ញាច្បាស់មួយថា ការប្រណាំងប្រជែងសព្វាវុធក្នុងតំបន់កំពុងត្រៀមចេញដំណើរ។ ចាប់តាំងពីឆ្នាំមុន ជប៉ុនមើលឃើញចិនថាជាការគំរាមផ្នែកសន្តិសុខមួយ។ ក្នុងរបាយការណ៍៥៦ទំព័រ ក្រសួងបានដាក់ចេញផែនការដើម្បីជំរុញសមត្ថភាពរបស់ខ្លួនក្នុងធ្វើអោយផុសឡើងទំហំសន្តិសុខ ដូចជាវិស័យអវកាស សង្គ្រាមប្រឆាំងឧក្រិដ្ឋកម្មអ៊ិនធើណិត និងសព្វាវុធអេឡិចត្រូនិចម៉ាញ៉េទិច ក្នុងពេលក៏ពង្រឹងឃ្លាំងអាវុធប្រពៃណីរបស់ខ្លួន។ ជប៉ុនក៏នឹងវិនយោគលើសព្វាវុធប្រពៃណី ដូចជាយន្តហោះបំបាំងកាយF-35ចំនួន១២គ្រឿងថ្លៃ១៣០ពាន់លានយេន...