Day: September 2, 2021

និស្សិតសរសេរកូដចំនួន១០រូបទទួលការឧបត្ថម្ភពី សែលកាតនៃវគ្គសិក្សា Full Stack Developer Bootcamp ឆ្នាំ ២០២១ របស់ SabaiCode

ភ្នំពេញ៖ ក្រុមហ៊ុន សែលកាតកាលពីដើមឆ្នាំកន្លងមកនេះ បានសហការជាមួយ SabaiCode ដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់ខ្លួនក្នុងការផ្តល់ឱ្យនិស្សិតដែលមានសក្តានុពលខ្ពស់នូវជំនាញឌីជីថលដែលពួកគេត្រូវការនៅក្នុងឧស្សាហកម្មឌីជីថល។ វគ្គសិក្សា Full Stack Developer Bootcamp ដែលមានរយៈពេល ១២ ខែគឺជាកម្មវិធីអប់រំដំបូងគេដែលមានទីតាំងនៅទីក្រុងភ្នំពេញ របស់...

ពួក​តា​លី​បង់​ហែ​ក្បួន​ជ័យជម្នះ​ជាមួយ​យោ​ធូប​ក​រណ៍​របស់​អាម៉េរិក​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុម​តា​លី​បង់​កាលពី​ថ្ងៃ​ពុធ​បាន​ដង្ហែ​ក្បួន​យោ​ធូប​ក​រណ៍​យោធា​មួយ​ចំនួន​ដែល​ពួកគេ​រឹបអូស​បាន​ក្នុងអំឡុងពេល​ពួកគេ​កាន់កាប់​អា​ហ្វ​ហ្គានី​ស្ថាន ខណៈ​ក្រុម​អ្នកជំនាញ​មកពី​ប្រទេស​កាតា​បាន​ចុះចត​នៅឯ​អាកាសយានដ្ឋាន​សំរាម​ក្នុង​ទីក្រុង​កា​ប៊ុល ដែល​ជា​ជំហាន​ដំបូង​ឆ្ពោះទៅរក​ការស្តារ​ឡើង​វិញ​និង​ដំណើរការ​ជា​ខ្សែជីវិត​សម្រាប់​ជំនួយ​។​ ​ប្រភព​មួយ​ដែល​ស្និទ្ធ​នឹង​បញ្ហា​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា​ជើងហោះហើរ​កាតា​អ៊ែរ​វ៉េ​ដែល​ជា​ជើងហោះហើរ​ដំបូង​គេ​ចុះចត​នៅ​ទីក្រុង​កា​ប៊ុល​ចាប់តាំងពី​សហរដ្ឋ​អាម៉េរិក​បាន​​ដកទ័ព​ចេញពី​អា​ហ្វ​ហ្គានី​ស្ថាន​កាលពី​ថ្ងៃ​ចន្ទ បាន​នាំ​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ទៅ​ធ្វើការ​នៅ​អាកាសយានដ្ឋាន​។​ ​គោលដៅ​គឺ​ដើម្បី​បន្ត​ការហោះហើរ​សម្រាប់​ជំនួយ​បន្ទាប់​ពី​អង្គការសហប្រជាជាតិ​បាន​ព្រមាន​អំពី “​មហន្តរាយ​មនុស្សធម៌​” ដែល​កំពុង​ជិត​កើត​ឡើង​នៅ​អា​ហ្វ​ហ្គានី​ស្ថានដែល​ហែកហួ​រដោយ​សង្គ្រាម...

លោក ប្រា​យុទ្ធ ច្រាន​ចោល​កា​រំលាយ​សភា​និង​ក៏​មិន​រុះរើ​គណៈរដ្ឋមន្ត្រី​ដែរ ចំ​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា​សមាជិក​សភា​បក្ស​កាន់​អំណាច​ក៏ មានផែនការបោះឆ្នោតទម្លាក់លោកដែរ។

លោក ប្រា​យុទ្ធ ច្រាន​ចោល​កា​រំលាយ​សភា​និង​ក៏​មិន​រុះរើ​គណៈរដ្ឋមន្ត្រី​ដែរ ចំ​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ថា​សមាជិក​សភា​បក្ស​កាន់​អំណាច​ក៏ …

ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់ អូ​ចា កាលពី​ថ្ងៃ​ពុធ​បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ថា​នឹង​មាន​ការរុះរើ​គណៈរដ្ឋមន្ត្រី ព្រមទាំង​ការរំលាយ​សភា តែ​លោក​​បញ្ជាក់ថា​លោក​មាន​បំណង​នៅក្នុង​មុខតំណែង​នេះ​រហូត​រដ្ឋាភិបាល​បញ្ចប់​អាណត្តិ​៤​ឆ្នាំ​របស់​ខ្លួន​ពេញលេញ​នៅ​ឆ្នាំ​២០២៣​។​ ​ឧត្តមសេនីយ៍ប្រា​យុទ្ធបា​ននិយាយថា​« ការគិត​ដូច្នេះ​មិន​ចូល​ក្នុង​ក្បាល​ខ្ញុំ​អី​បន្តិច​។​អ្នក​និយាយ​រឿង​នេះ​គួរ​ប្រយ័ត្ន​ខ្លួន​មិន​ថា​ពួក​អ្នក​ឯង​ចង់​បង្ក​អោយ​មាន​ចលាចល​ក្នុងអំឡុងពេល​សភា​​ជជែក​សួរដេញដោល​សមាជិក​រដ្ឋាភិបាល​មុន​ការបោះឆ្នោត​សម្តែង​ការមិនទុកចិត្ត ឬ​អ្វី​ក៏ដោយ​»​។​ ​លោក​បាន​ប្រតិកម្ម​ដូច្នេះ នៅពេល​រដ្ឋាភិបាល​ប្រឈម​ការ​ឈ្លេចសួរ​ពី​គណបក្សប្រឆាំង​ក្នុង​សភា ក្នុងអំឡុងពេល​សួរដេញដោល​៤​ថ្ងៃមុន​ការបោះឆ្នោត​ចុង​ក្រោយ​នៅ​ថ្ងៃ​សៅរ៍​។​ ​ការ​ជជីក​សួរ​និង​ចោទប្រកាន់​បាននិងកំពុង​ផ្តោត​លើ​នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រី​៥​រូប រួម​មាន​រដ្ឋមន្ត្រី​សុខាភិបាល...

នាយករដ្ឋមន្រ្តីថៃលោកប្រាយុទ្ធ ចាន់ អូចា កាលពីថ្ងៃពុធបានបដិសេធពាក្យចចាមអារ៉ាមថានឹងមានការរុះរើគណៈរដ្ឋមន្រ្តី ព្រមទាំងការរំលាយសភា តែលោក បញ្ជាក់ថាលោកមានបំណងនៅក្នុងមុខតំណែងនេះរហូតរដ្ឋាភិបាលបញ្ចប់អាណត្តិ៤ឆ្នាំរបស់ខ្លួនពេញលេញនៅឆ្នាំ២០២៣។

ក្រុម​វេជ្ជបណ្ឌិត​អូស្ត្រាលី​ព្រមាន​ថា ប្រព័ន្ធ​សុខាភិបាល​អាច​នឹង “​លិចលង់​” នៅពេល​ការទប់ស្កាត់​កូវី​ដ​១៩​ត្រូវបាន​បន្ធូរបន្ថយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ក្រុម​វេជ្ជបណ្ឌិត​អូស្ត្រាលី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ព្រមាន​ថា​មន្ទីរពេទ្យ​របស់​ប្រទេស​នេះ​មិន​ទាន់​ត្រៀមខ្លួន​រួចរាល់​ដើម្បី​ទប់ទល់​នឹង​ផែនការ​បើកប្រ​​ទេស​ឡើង​វិញ​របស់​រដ្ឋាភិបាល​នោះទេ ទោះបី​មាន​អត្រា​ចាក់​វ៉ាក់សាំង​ខ្ពស់​ក៏ដោយ ខណៈ​រដ្ឋ​ខ្លះ​ត្រៀម​ខ្លួន​ប្តូរ​ពី​យុទ្ធសាស្ត្រ​កម្ចាត់​មេរោគ​កូរ៉ូណា​ឱ្យ​អស់​មក​កាន់​«​ការរស់នៅ​ជាមួយកូ​វីដ​១៩»​វិញ​។​ ​សមាគម​វេជ្ជសាស្ត្រ​អូស្ត្រាលី (AMA) បាន​និយាយថា ប្រព័ន្ធ​សុខាភិបាល​ស្ថិត​ក្នុង​គ្រោះថ្នាក់​នៃ​ការជាប់​នៅក្នុង “​វដ្ត​នៃ​វិបត្តិ​ជា​អចិន្ត្រៃយ៍​”​ហើយ​បាន​អំពាវនាវ​ឱ្យ​មាន​គំរូ​ថ្មី​ដើម្បី​ឆែក​មើល​​ថា​តើ​កម្រិត​បុគ្គលិក​នៅ​តាម​មន្ទីរពេទ្យ​អាច​ទប់ទល់​នឹង​ការកើនឡើង​នៃ​ករណី​ឆ្លង​ខ្ពស់​បាន​ដែរ​ឬ​អត់ នៅពេល​ច្បាប់​រឹតបន្តឹង​ត្រូវបាន​បន្ធូរបន្ថយ​។​ ​លោកគ្រីស...

ក្រុមវេជ្ជបណ្ឌិតអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍នេះបានព្រមានថាមន្ទីរពេទ្យរបស់ប្រទេសនេះមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីទប់ទល់នឹងផែនការបើកប្រ ទេសឡើងវិញរបស់រដ្ឋាភិបាលនោះទេ ទោះបីមានអត្រាចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ ខណៈរដ្ឋខ្លះត្រៀមខ្លួនប្តូរពីយុទ្ធសាស្ត្រកម្ចាត់មេរោគកូរ៉ូណាឱ្យអស់មកកាន់«ការរស់នៅជាមួយកូវីដ១៩»វិញ។

ជាមួយ​អា​ហ្វ​ហ្គានី​ស្ថាន​គ្រប់គ្រង​ដោយ​ក្រុម​តា​លី​បង់​ទាំងស្រុង បញ្ហា​ប្រឈម​គួរឱ្យខ្លាច​កំពុង​រង់ចាំ​នៅខាងមុខ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថានបាន​ក្រោកពីដំណេក​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី ៣១​ខែសីហា​ដោយ​ដឹង​ការពិត​ថា​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន​គឺ​ស្ថិត​ក្រោម​ការគ្រប់គ្រង​​របស់​ក្រុម​តា​លី​បង់​ទាំងស្រុង​ជាមួយនឹង​ការភ័យខ្លាច​កាន់តែ​ខ្លាំង​ឡើង​ថា​ប្រទេស​របស់​ពួកគេ​នឹង​ត្រូវ​ធ្លាក់ចុះ​ដុនដាប​នៅ​ក្រោម​របប​គាបសង្កត់​ចំ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​និង​មនុស្សធម៌​​កើនឡើង​។​ ​ខណៈ​យន្តហោះ​អាម៉េរិក​ចុងក្រោយ​ហោះហើរ​បាត់​ពី​រដ្ឋធានី​កា​ប៊ុល​នៅពេល​យប់​និង​ដំណឹង​នៃ​ការចាកចេញ​របស់​ពួកគេ​កាន់តែ​ជាក់ច្បាស់​ក្រុម​អ្នក​ប្រយុទ្ធ​តា​លី​បង់​បាន​បាញ់កាំភ្លើង​លើ​មេឃ​​អបអរសាទរ ដោយ​បង្កើត​ផ្កាភ្លើង​ភ្លឺ​ពេញ​ស្បៃ​រាត្រី​។​ ​ការដក​ទ័ព​របស់​អាម៉េរិ​ក​បាន​បញ្ចប់​ការកាន់​កាប់​រយៈពេល ២០ ឆ្នាំ​ដែល​ចំណាយ​អស់​ជាង ២ ទ្រី​លាន​ដុល្លារ​អាម៉េរិក ដោយ​ឆក់យក​ជីវិត​មនុស្ស​ជាង...

ថៃ​ថ្ងៃនេះ​ប្រកាស​អ្នក​ឆ្លង​ថ្មី ១៤.៩៥៦​នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ក្រសួង​សុខាភិបាល​ថៃ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ប្រកាស​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ចំនួន​២៦២​នាក់​ទៀត​និង​មនុស្ស​១៤.៩៥៦​នាក់​បាន​ឆ្លង​ថ្មី​នៅ​២៤​ម៉ោង​​កន្លងទៅ​។​ ​ក្នុងចំណោម​អ្នក​ឆ្លង​ខាងលើ ១៤.៦០០​នាក់​ជា​ប្រជាជន​ទូទៅ និង​៣៥៦​នាក់​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។​ ​កាលពី​ថ្ងៃ​ពុធ អ្នកជំងឺ​កូវី​ដ​១៩​ចំនួន​១៧.៩៣៦​នាក់​ក៏​បាន​ជា​ចេញពី​ពេទ្យ​ផងដែរ​។​ ​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប ១.២០៥.៦២៤​នាក់ ក្នុង​ការផ្ទុះកូ​វីដ​១៩​រលក​បច្ចុប្បន្ន​អស់​ពេល​ជាង​៤​ខែ​មកនេះ ក្នុងនោះ​១.០៣១.២៧៨​នាក់​បាន​ជា​ចេញពី​ពេទ្យ​និង​អ្នកជំងឺ​ស្លាប់មាន​ចំនួន​១២.០០៩​នាក់​៕ ​ដល់​ដំណាក់កាល​នេះ​ហើយ​ប្រជាជន​ថៃ​នៅ​បញ្ជ្រៀត​គ្នា​ចាក់​វ៉ាក់សាំង​នៅឡើយ​។​ក្នុង​រូប ប្រជាជន​រង់ចាំ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩ របស់​ក្រុមហ៊ុន​ចិន​Sinopharm​នៅ​មណ្ឌល​មួយ​ក្នុង​ខេត្ត​ណុន​​ថា​ប៊ូ​រី​ ​

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ០២ ខែ កញ្ញា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ល្អប្រសើរ​ដដែល​ទេ ម្ល៉ោះហើយ បើ ធ្វើ​អ្វីមួយ​គប្បី​រួសរាន់​ទាន់​ឱកាសល្អៗ​នៅ​ហុច​ឱ្យនៅ​ឡើយ ។​ការប្រកប​ការងារ​មាន​ភាពល្អប្រសើរ ហើយ​ធ្វើ​អ្វី​តែងមាន​ក្រុមមនុស្ស​ជួយ​ថែរក្សា​ការពារ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ផ្លូវទឹក ផ្លូវគោក​ឬ​ផ្លូវអាកាស​ក្តី​តែង​អាច​ប្រមូល​ភោគផល​ត្រឡប់​ចូល​ផ្ទះ​វិញ​ដូច​ជាទី​គាប់ចិត្ត​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កំពុង​ជឿនលឿន​ទៅមុខ និង​កំពុងបើក​ទំព័រ​ថ្មី​សម្រាប់​អ្នក​ហើយ​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​លោកអ្នក​មានការ​លូតលាស់​គួរសម ហេតុនេះ​បើ​ចង់​ទំនាក់ទំនង​ឬ​សួរសុខទុក្ខ​នរណា​ជាម​នុស្ស​សំខាន់​តែង​ហុច​ជាល​ទ្ធ​ល្អជា​និច្ច​។​ថ្ងៃនេះ​ដែរ​បើ​លោក​អ្នកធ្វើ​អ្វី​តែង​ងាយ​ឆាប់​ចប់​និង​ទទួលបាន​ផល​លឿន​ថែមទៀត​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ជឿ​ពាក្យ​ញុះញង់​ចាក់​ដោយ​ក្រុមមនុស្ស​ពេក​ឡើយ​ប្រយ័ត្ន​ឥត​ការ​អ្វី​សោះ​មាន​សត្រូវ​នៅ​ជុំវិញខ្លួន​កាន់តែច្រើន ហើយ​នាំ​ជួប​ស្ថានភាព​លំបាក​នៅ​គ្រា​ខាងមុខ​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​បើ​ស្គាល់ចិត្តស្គាល់ថ្លើម​គ្នា​យូរហើយ​ជា​ឱកាសល្អ​បំផុត​ក្នុងការ​ផ្សំផ្គុំ​ជា​គ្រួសារ​ផង​៕...