Day: September 7, 2021

យោងតាមតារាងរបាយការណ៍សង្ខេបបានបង្ហាញថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិត ត្រឹមថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២១មាន៩៦,២៧ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ។ ចំណែកការចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម ១៨ឆ្នាំ មាន៨៥,៩៧ភាគរយធៀបជាមួយនឹងប្រជាជន គោលដៅ ១.៩៦៦.៩៣១ នាក់៕

យោងតាមតារាងរបាយការណ៍សង្ខេបបានបង្ហាញថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិត ត្រឹមថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២១មាន៩៦,២៧ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ។ ចំណែកការចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម ១៨ឆ្នាំ មាន៨៥,៩៧ភាគរយធៀបជាមួយនឹងប្រជាជន គោលដៅ ១.៩៦៦.៩៣១ នាក់៕

កំណើនអត្រាចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃ៧ខែកញ្ញាមាន៩៦,៣៧ភាគរយនៃប្រជាជនគោលដៅ១០លាននាក់

ភ្នំពេញៈយោងតាមតារាងរបាយការណ៍សង្ខេបបានបង្ហាញថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិត ត្រឹមថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២១មាន៩៦,២៧ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ។ ចំណែកការចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម ១៨ឆ្នាំ មាន៨៥,៩៧ភាគរយធៀបជាមួយនឹងប្រជាជន គោលដៅ ១.៩៦៦.៩៣១ នាក់៕សរន សូមជូនតារាងសង្ខេប៖

សាងសង់ស្ពានដែកបាឡេជំនួសស្ពានឈើចាស់ទ្រុឌទ្រោម

ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈស្ពានឈើចាស់ទ្រុឌទ្រោមមួយកន្លែងត្រូវបានជំនួសវិញដោយស្ពានដែកបាឡេដែលប្រវែង២៤ម៉ែតស្ថិតក្នុងភូមិក្បាលខ្លានិងភូមិក្រពើ៥ ឃុំភ្នំត្បែង១ ស្រុកសង្គមថ្មី។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងនៅថ្ងៃទី៧ ខែកញ្ញាឆ្នំា២០២១ ថាស្ពានដែកបាឡេដែលមានប្រវែង២៤ដែលកំពុងសាងសង់នៅភូមិឃុំខាងលើនេះមិនបានប្រើប្រាស់ថវិការបស់រដ្ឋទេ។ ដែកស្ពានដែលយកមកសាងសង់បានការឧបត្ថម្ភពីលោក ស៊ុន ចាន់ថុលទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួង សាធារណការនិងដឹកជញ្ជូន។លោកផ្តល់ជាដែកនិងកម្រាលស្ពាន។រីឯដែកសសរស្ពានជាការឧបត្ថម្ភរបស់លោកមាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសប្រធានក្រុមកាងាររាជរដ្ឋាភិបាលថ្នាក់ជាតិចុះមូលដ្ឋាន...

រកឃើញវិជ្ជមានជំងឺកូវីដ១៩លើកម្លាំងរុករកកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួនប្រាំនាក់

ដោយៈអូរស្មាច់/ឧត្តរមានជ័យៈក្រុមគ្រូពេទ្យខេត្តឧត្តរមានជ័យនៅថ្ងៃទី៧ខែកញ្ញាឆ្នាំ២០២១បានចុះទៅយក សំណាកដោយធ្វើតេស្តរហ័ស លើកម្លាំងរុករកកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៃអង្គការហេឡូត្រាស ដែលមានទីតាំងស្នាក់ ស្ថិតនៅភូមិត្រពាំងម្អមសែនជ័យ សង្កាត់បន្សាយរាក់ក្រុងសំរោង។ តាមរយ:ឧបករណ៍តេស្តរហ័សលើកម្លាំងចំនួន៣៣នាក់(ស្រី១៤នាក់)គេបានរកឃើញវិជ្ជមានកូវីដ១៩ចំនួនប្រាំនាក់ (ស្រីមួយនាក់)។ បច្ចុប្បន្នក្រុមគ្រូពេទ្យបានដឹកមកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្ត។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៧ ខែកញ្ញាខេត្តឧត្ដរមានជ័យបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន១៥១ករណីថ្មី បន្ថែមទៀត ដែលធ្វើឲ្យអ្នកវិជ្ជមានកូវីដ១៩កើនសរុប...

រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១១នាក់ ក្នុងចំណោមកម្មករកម្មការិនីជាង ១.៤០០នាក់ នៅរោងចក្រកាត់ដេរសំលៀកបំពាក់ម៉ាវ៉ល ហ្គាមិន ឯ.ក

ដោយៈអង្គារ៍ហេង/ភ្នំពេញៈកម្មករចំនួន១១នាក់ក្នុងចំណោមកម្មករកម្មការនីចំនួម១.៤៩១នាក់នៅរោងចក្រកាត់ដេរ សំលៀកបំពាក់ម៉ាវ៉ល ហ្គាមិន ឯ.ក បានរកឃើញវិជ្ជមានកូវីដ១៩ដែលពាក់ព័ន្ធករណីកូវីដ-១៩ បំប្លែងថ្មីដែលតា( Delta )។ នេះបើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នេះ។ អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩បានបញ្ជាក់ថានៅថ្ងៃទី៤ខែកញ្ញារោងចក្រកាត់ដេរសំលៀកបំពាក់ម៉ាវ៉ល ហ្គាមិន...

នៅបន្ទាយមានជ័យរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន១៨១នាក់ និងជាសះស្បើយ២៦៣នាក់

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈនៅខេត្តបន្ទាយមានជ័យ បើយោងលទ្ធផលតេស្តរហ័ស(Rapid Test )និងមន្ទីរពិសោធន៍ជាតិភ្នំពេញ(NPH) បន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មីដែលជាករណីឆ្លងព្រឹត្តិការណ៍សហគមន៍ ថ្ងៃទី២០ខែកុម្ភៈ ២០២១ និងពលករខ្មែរវិលត្រឡប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្តលើបុរស ស្ត្រី ជនជាតិខ្មែរចំនួន១៨១នាក់នៅថ្ងៃទី៦ខែកញ្ញានិងអ្នកជាសះស្បើយចំនួន២៦៣នាក់នៅ់់ថ្ងៃទី៧ខែកញ្ញា។នេះបើយោង សេចក្តីប្រកាសព័ត៌មានចេញពេលល្ងាចថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២១...

មន្រ្តីអនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងស្ថានភាពនៃជំងឺកូវីដ១៩

ដោយៈមុនីរ័ត្ន/ភ្នំពេញ : អនុព័ន្ធយោធានៃសហព័ន្ធរុស្ស៊ីប្រចាំនៅកម្ពុជាចប់អាណត្តិលោកវរនាវីឯក Ivan Stadchenko បាន សម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបាននិងកំពុងគ្រប់គ្រងស្ថានភាព នៃជំងឺកូវីដ១៩យ៉ាងមានប្រសិទ្ធភាពស្របទៅតាមដំណាក់កាលវិវត្តនៃសភាពការណ៍។លោកក៏បានវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កងទ័ពជើងគោកនៅក្នុងកិច្ចការដ៏មានសារៈសំខាន់ចាំបាច់ចំពោះមុខនេះ។ ការលើកឡើងនេះបានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និង ជម្រាបលាជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកនៅទីបញ្ជាការកងទ័ពជើង គោកនៃកងយោធពលខេមរភូមិន្ទកាលពីព្រឹកថ្ងៃទី ៧...

អង្គការសុខភាពពិភពលោកៈកម្ពុជាកែសម្រួលយុទ្ធសាស្រ្តនិងវិធានការឆ្លើយតបចំពោះការផ្ទុះរាតត្បាតជំងឺកូវីដ១៩របស់ខ្លួនជាថ្មី

ភ្នំពេញៈ”កម្ពុជាកែសម្រួលយុទ្ធសាស្រ្តនិងវិធានការឆ្លើយតបចំពោះការផ្ទុះរាតត្បាតជំងឺកូវីដ១៩របស់ខ្លួនជាថ្មី”គឺជាចំណងជើងនៃសេចក្តីប្រកាសព័ត៌មានរបស់អង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជាកាលពីថ្ងៃទី៦ខែកញ្ញាឆ្នាំ២០២១ ហើយដែលត្រូវបានផ្សព្វផ្សាយដល់បណ្តាញសារព័ត៌មាននៅថ្ងៃនេះ។ សេចក្តីប្រកាសរបស់អង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុង ដំណាក់កាលថ្មីមួយនៃការផ្ទះរាលដាលជំងឺ កូវីដ-១៩ ដែលចំនួនករណីមានការថយចុះ ការគ្របដណ្ដប់នៃការចាក់ វ៉ាក់សាំងខ្ពស់និងចរាចរនៃមេរោគបំប្លែងថ្មីដែលងាយឆ្លងជាងមុនគំរាមកំហែងដល់ការកើនឡើងជាគំហុកនៃករណីជំងឺកូវីដ-១៩ ដែលយើងពិបាកដឹង។ ដូច្នេះ រាជរដ្ឋាភិបាល បានកែសម្រួលវិធីសាស្ត្ររបស់ខ្លួនជាមួយនឹងយុទ្ធសាស្ត្រ ផ្អែកលើភស្តុតាងនិងផ្តោតលើគោលដៅជាក់លាក់បន្ថែមទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដើម្បី កាត់បន្ថយផលប៉ះពាល់...

ខេត្តកំពង់ធំរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៤២នាក់ និងជាសះស្បើយចំនួន ១៤នាក់ នៅថ្ងៃទី៧ ខែកញ្ញា

ភ្នំពេញ:សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ ស្តីពីការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ចំនួន ៤២នាក់ និងជាសះស្បើយចំនួន ១៤នាក់ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។

ទិដ្ឋភាពស្រស់បំព្រងពណ៌បៃតងខ្ចីនៅរដូវវស្សាលើភ្នំប្រាសាទព្រះវិហា

រដោយ:បាយ័ន/ព្រះវិហារៈទេសភាពដ៏ស្រស់ស្រាយ សម្រស់ស្រស់ត្រកាលដែលអណ្ដែតលើវេហាប្រកបដោយធម្មជាតិបៃតង ខ្យល់អាកាសបរិសុទ្ធក្នុងតំបន់រមណីយដ្ឋានប្រាសាទព្រះវិហារ។ អាជ្ញាធរជាតិព្រះវិហារបានបង្ហោះតាមបណ្តាញសង្គមរបស់ខ្លួនយប់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ ដោយលើកឡើងថា ទិដ្ឋភាពស្រស់បំព្រងពណ៌បៃតងខ្ចីនៅរដូវវស្សាលើភ្នំប្រាសាទព្រះវិហារ វាភាពទាក់ទាញភ្ញៀវទេសចរណ៍មួយដ៌សំខាន់ នៃបេតិកភ័ណពិភពលោក។ អាជ្ញាធរជាតិព្រះវិហារបានបង្ហាញទៀតថា ទេសភាពមានតែមួយ ដែលកំពុងទាក់ទាញអ្នកធ្វើដំណើរ ជាពិសេសភ្ញៀវទេសចរលង់នឹងទេសភាពបៃតងបែបព្រៃភ្នំ និងប្រាសាទជាសម្បត្តិបេតិកភណ្ឌពិភពលោកដែលបង្កើតនូវចំណីអារម្មណ៍ទេសភាពវប្បធម៌ដ៏អស្ចារ្យយមួយនេះថែមទៀតផង៕