Day: September 9, 2021

នគរបាលព្រំដែននៅថ្មពួក៖តាមគោលដៅឈរជើងត្រូវទឹកលិច,អាជ្ញាធរថាលំនៅភូមិនិងដំណាំរបស់ពលរដ្ឋមិនទាន់លិចទេ

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ថ្នាក់ដឹកនាំនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧កាលពីព្រឹក ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១បានចុះពិនិត្យមើលស្ថានភាពទឹកលិចនៅតាមបណ្តាគោលដៅនីមួយៗក្នុងភូមិសាស្រ្តរបស់ប៉ុស្តិ៍នគរបាល។ លោកវរសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរៈខាងលើបានដឹកនាំកម្លាំងចុះពិនិត្យមើលស្ថានភាពដែលទឹកលិច នៅតាមបណ្តាគោលដៅនីមួយៗក្នុងភូមិសាស្រ្ត របស់ប៉ុស្តិ៍នគរបាលការពារព្រំដែនអូរកំបុតនិងប៉ុស្តិ៍នគរបាលការពារ ព្រំដែនគោកខ្វាវ។គឺលិចដោយជំនន់ទឹកភ្លៀងនិងទឹកហូរពីតំបន់ខ្ពស់ជើងនៃច្រមុះភ្នំដងរែកធ្លាក់ចុះមកទឹកដីកម្ពុជាដែលទាបជាង។ មន្ត្រីនគរបាលថា គោលដៅឈរជើងនៃប៉ុស្តីខាងលើបានត្រូវទឹកលិចហើយ...

រដ្ឋបាលខេត្តសម្រេចបើកផ្សារចក្រីឡើងវិញ ក្រោយយកសំណាកលើកទី៣លទ្ធផលអវិជ្ជមាន

ដោយ:ប.ជ័យ/បន្ទាយមានជ័យ:រដ្ឋបាលខេត្តសម្រេចបើកផ្សារចក្រីឡើងវិញក្រោយយកសំណាកលើកទី៣លទ្ធផលអវិជ្ជមានទាំងអស់។ លោក ឃូ ពៅអភិបាលស្រុកព្រះនេត្រព្រះកាលពីព្រឹកថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១បានដឹកនាំក្រុមការងារសុខាភិបាល នគរបាលស្រុក ឃុំ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំដើម្បីយកសំណាកអាជីវករក្នុងផ្សារចក្រីលើកទី៣លើអាជីវករនិង អ្នកពាក់ព័ន្ធប្រមាណ៤៣៧នាក់ ។ជាលទ្ធអវិជ្ជមានទាំងអស់ ។ លោកឃូ ពៅ បន្តថា ដូច្នេះរដ្ឋបាលខេត្តសម្រេចបើកផ្សារចក្រីឡើងវិញ...

សម្ពោធដាក់ឲ្យប្រើប្រាស់ប៉ុស្តិ៍ប្រចាំការរបស់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ

ដោយៈបាយ័ន/ឧត្ដរមានជ័យៈ លោកប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យអញ្ជើញចូលរួមក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការប៉ុស្តិ៍ប្រចាំការរបស់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ។ពិធីនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១។ មន្រ្តីបញ្ជាក់ថាប៉ុស្តិ៍ប្រចាំការរបស់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យគឺដើម្បីសម្រួលដល់ការបំពេញតួនាទីភារកិច្ចរបស់កងកម្លាំងនគរបាលផង និង ការប្រាស្រ័យទាក់ទងពីសំណាក់ ប្រជាពលរដ្ឋក្នុងការធានារក្សា សន្តិភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជាពិសេសបានរួមចំណែកយ៉ាងធំធេងដល់ការអនុត្ត គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល...

ព្រះគ្រូប្រាសាទាភិរ័ក្ខអគ្គចិត្តោ អ៊ូ សូត្រ ព្រះអនុគណស្រុកប្រាសាទបាគង និងជាព្រះគ្រូចៅអធិការវត្តប្រាសាទបាគងបានទទួលអនិច្ចធម្ម

ដោយ:បាយ័ន/សៀមរាបៈព្រះគ្រូប្រាសាទាភិរ័ក្ខអគ្គចិត្តោ អ៊ូ សូត្រ ព្រះអនុគណ ស្រុកប្រាសាទបាគង និងជាព្រះគ្រូចៅអធិការវត្តប្រាសាទបាគង បានទទួលអនិច្ចធម្មហើយ។ លោកសូ ប្លាតុង អភិបាលស្រុកប្រាសាទបាគងខេត្តសៀមរាបបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកនៅ រសៀលថ្ងៃទី ៩ខែកញ្ញា ឆ្នាំ២០២១នេះថា ព្រះអង្គបានអនិច្ចធម្ម កាលពីវេលាម៉ោងសូន្យនិង៥៣នាទីយប់...

ផ្ទេរ​ភារកិច្ច តែងតាំង​ប្រធាន អនុប្រធាន​មន្ទីរពេទ្យ​ខេត្តមិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី​

​ដោយ:ប​.​ជ័យ / បន្ទាយមានជ័យ:​កាលពី​រសៀល​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ​២០២១ នៅ​មន្ទីរសុខាភិបាលខេត្តបន្ទាយ មានជ័យ​មានពិធីផ្ទេរ​ភារកិច្ច តែងតាំង​ប្រធាន អនុប្រធាន​មន្ទីរពេទ្យ​ខេត្តមិត្តភាព​កម្ពុជា​-​ជប៉ុន មង្គល​បូរី​។ពិធីនេះ បានរៀបចំឡើងជាលក្ខណៈ​ផ្ទៃក្នុង​ដោយពុំមានការអញ្ជើញភ្ញៀវពីក្រៅចូលរួមទេដោយប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក​លី សុ​វណ្ណា​រឹទ្ធិ អភិបាលរង​ខេត្ត តំណាង​លោក​អ៊ុំ រាត្រី...

ខេត្តឧត្ដរមានជ័យរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៦៦នាក់ និងជាសះស្បើយ៦៦នាក់

ដោយៈបាយ័ន/សៀមរាបៈរដ្ឋបាលខេត្តឧត្តរមានជ័យបានប្រកាសថាបានរកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៦៦នាក់ និងជាសះស្បើយចំនួន៦៦នាក់នៅថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២១។ គិតត្រឹមម៉ោង១៧:៣០នាទី ថ្ងៃទី ៩ ខែកញ្ញាខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៧.៤១៤ ករណី។ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៥.៨៨១ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន...

អាជ្ញាធរខេត្តឧត្ដរមានជ័យចេញសេចក្ដីសម្រេចស្ដីពីការបិទខ្ទប់បណ្ដោះអាសន្នទីតាំងផ្ទះចំនួនប្រាំខ្នង ស្ថិតនៅ សង្កាត់សំរោង

ដោយ:បាយ័ន/សៀមរាបៈរដ្ឋបាលខេត្តឧត្តរមានជ័យបានសម្រេចបិទខ្ទប់ជាបណ្តោះអាសន្នទីតាំងផ្ទះចំនួនប្រាំខ្នង ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យចាប់ពីថ្ងៃទី ៨ ខែកញ្ញាឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការ ពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ។ សេចក្តីសម្រេចបានរំលឹកថាចំពោះបងប្អូនប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ឬប្រយោលក្នុងព្រឹត្តិការណ៍ ខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមវិធានសុខាភិបាល ឬមានរោគសញ្ញា ក្អក ផ្តាសាយ...

អាជ្ញាធរខេត្តឧត្ដរមានជ័យចេញសេចក្ដីសម្រេចបិទខ្ទប់បណ្ដោះអាសន្នទីតាំងចំនួន ១៥កន្លែង ស្ថិតនៅឃុំព្រះប្រឡាយ

ដោយ:បាយ័ន/សៀមរាបៈរដ្ឋបាលខេត្តឧត្ដរមានជ័យបានសេចក្ដីសម្រេចបិទខ្ទប់បណ្ដោះអាសន្នទីតាំងចំនួន ១៥កន្លែង ស្ថិតនៅឃុំព្រះប្រឡាយ ស្រុកត្រពាំង ប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ដោយមូលហេតុទីតាំងមានការពាក់ព័ន្ធនឹងករណីអ្នកជំងឺកូវីដ-១៩ ។ សូមជូនសេចក្តីសម្រេច៖

រដ្ឋបាល​រាជធានី​ភ្នំពេញ​អនុញ្ញាតឱ្យ​ដំណើរការ​ឡើងវិញ​សម្រាប់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់​ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា​

ដោយ​:​រ៉ា​ម៉ន​/​ភ្នំពេញ​: រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​យប់​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង អនុ​ញ្ញា​ឲ្យ​បើក​ដំណើរការ​ឡើងវិញ​នូវ​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន សម្រាប់​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ​ទាំងអស់ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា​។​ ​ក្នុង​សេចក្តីជូនដំណឹង​ដដែល​នេះបានបញ្ជាក់​ថា «​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន...

កម្ពុជា​:​ប្រទេស​មេគង្គ​និង​សាធារណរដ្ឋ​កូរ៉េ​គួរ​ត្រៀម​នូវ​ផែនការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​ថ្នាក់​តំបន់​ដោយ​ប្រុងប្រយ័ត្ន​

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​លើកឡើងថា​ប្រទេស​មេគង្គ​និង​សាធារណរដ្ឋ​កូរ៉េ​គួរ​ត្រៀម​នូវ​ផែនការ​ស្តារឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​ថ្នាក់​តំបន់​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ធានា​ឱ្យបាន​នូវ​ភាព​ធន់​និង​និរន្តរភាព​នៃ​សេដ្ឋកិច្ច​ក្នុង​តំបន់​តាមរយៈ​កិច្ចសហប្រតិបត្តិការ កាន់តែ​រឹងមាំ​រវាង​រដ្ឋ​និង​ឯកជន ការពង្រឹង​សមត្ថភាព​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម (MSMEs) ការលើកកម្ពស់​ការតភ្ជាប់​ផ្នែក​ទន់​និង​រឹង ដើម្បី​សម្របសម្រួល​ពាណិជ្ជកម្ម​និង​ការវិនិយោគ ថាមពលបៃតង និង​ការផ្លាស់ប្តូរ​ផ្នែក​ឌីជីថល...