គម្រោងវិនិយោគទឹកស្អាតតម្លៃ១,៣លានដុល្លារកំពុងរៀបចំស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ដោយៈបូកគោ/កំពតៈគម្រោងវិនិយោគផ្នែកទឹកស្អាតរបស់ក្រុមហ៊ុនស៊ិនហ៊ួរឡុងវ៉ធើអ៊ីនដាស្ទ្រីមានទីតាំងស្ថិតក្នុងក្រុងកំពតកំពុងរៀបចំសំណើដាក់ចូលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីស្នើសុំដំណើរការនាចុងឆ្នាំនេះក្នុងការចំណាយទុនប្រមាណ១,៣លានដុល្លារដែលផលិតទឹកស្អាតបាន៥.០០០ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ។ ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី យូ សុគន្ធ អភិបាលរងខេត្តកំពតបានបញ្ជាក់ថាគម្រោង ស្នើសុំវិនិយោគសាងសង់រោងចក្រផលិតទឹកស្អាតរបស់ក្រុមហ៊ុនស៊ិនហ៊ួរឡុងវ៉តថឺអ៊ីនដាស្ទ្រី.ខេមបូឌាមានទីតាំងស្ថិតក្នុងភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ ទីតាំងងនោះជាដីមួយផ្នែករបស់រោងចក្រផលិតទឹកស្អាតចៃកា (JICA )ដែលគ្រប់គ្រងដោយមន្ទីរឧស្សាហកម្មខេត្តកំពត។ លោកស្រីអភិបាលរងខេត្តបានបន្តថា...