លោកស៊ីជីនភីងនឹងបរិច្ចាគវ៉ាក់សាំង១០០លានដូសដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍
ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា ប្រធានាធិបតីស៊ី ជីនភីងកាលពីថ្ងៃព្រហស្បតិ៍ទី ៩ ខែកញ្ញាបាននិយាយថាប្រទេសចិននឹងបរិច្ចាគវ៉ាក់សាំងកូវីដ១៩ ចំនួន ១០០ លានដូសដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅឆ្នាំនេះ។...
ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១០ ខែ កញ្ញា ឆ្នាំ ២០២១
ឆ្នាំជូត រាសីស្រុតចុះ។ទាំងស្ត្រី បុរស ទោះនៅផ្ទះសម្បែង ឬសូម្បីតែចេញក្រៅផ្ទះក្តី ចូរប្រយ័ត្នក្រុមមនុស្សបន្លំបោកប្រាស់ដោយប្រការណាមួយ។ការប្រកបការងារមិនផ្តល់ផលល្អសម្រាប់លោកអ្នកជួយយកអាសារគេពេកទេព្រោះច្រើនយកគុណប្តូរទោសវិញប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរជួបភាពស្ងប់ស្ងាត់អថិជនបន្តិចតែយ៉ាងណាការប្រកបរបរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។ សេចក្តីស្នេហាកំលោះក្រមុំពុំមានការជឿនលឿនទៅមុខទេមានតែការថយក្រោយច្រើនជាង៕ ឆ្នាំឆ្លូវ រាសីខ្ពស់ត្រដែត។ដំណើរជីវិតរបស់លោកអ្នកថ្ងៃនេះឃើញថាពុំមានអ្វីមករារាំង និង ជួបជាបញ្ហាពិបាកក្នុងការរស់នៅនោះឡើយ។ទាំង ស្ត្រី បុរស ទោះលោកអ្នកប្រកបការងារអ្វីក៏ដោយ...
វៀតណាមឆ្លងកូវីដ១៩ ចំនួន១២.៣៩៩នាក់និងស្លាប់២៧២នាក់ទៀត
ប្រែសម្រួលៈវាសនា/ហាណូយ៖ វៀតណាមបានកត់ត្រាឃើញអ្នកឆ្លងកូវីដ១៩ចំនួន១២.៣៩៩នាក់ទៀតនៅ៣៦ខេត្តក្រុងកាលពីថ្ងៃព្រហស្បតិ៍ ដោយនាំអោយចំនួនឆ្លងសរុបនៅក្នុងការផ្ទុះកូវីដ១៩ក្នុងសហគមន៍នៅរលកទី៤នេះកើនឡើងដល់៥៧១.៧៤៦នាក់។ ទីតាំង៣ដែលមានការឆ្លងច្រើនជាងគេគឺ ទីក្រុងហូជីមិញមានអ្នកឆ្លង៥.៥៤៩នាក់ ខេត្តប៊ិញហ្វឿង ៤.៥៣១នាក់និងខេត្តដុងណាយ ចំនួន៨៨០នាក់។ កាលពីថ្ងៃព្រហស្បតិ៍វៀតណាមក៏កត់ត្រាឃើញអ្នកជំងឺកូវីដ១៩ស្លាប់ចំនួន២៧២នាក់ នាំអោយចំនួនមនុស្សស្លាប់ដោយកូវីដ១៩នៅក្នុងប្រទេសនេះឡើងដល់១៤.៤៧០នាក់៕ ជាង២៤,៧លាននាក់បានចាក់វ៉ាក់សាំងកូវីដ១៩នៅវៀតណាម ទោះជាយ៉ាងណាទើបតែជាង៤,១លាននាក់ចាក់បាន២ដូស
សុន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី ១៨ ឆ្នាំ ២០២១
នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថានៅក្នុងពិធីបើកពិព័រណ៍ចិន-អាស៊ាន លើកទី១៨ ឆ្នាំ២០២១ ក្រោមប្រធានបទ «ការចែករំលែកកាលានុវត្តភាព ដែលទទួលបានពីរបៀងថ្មីផ្លូវគោក និងផ្លូវសមុទ្រ ដើម្បីកសាងសហគមន៍ចិន-អាស៊ានមួយ សម្រាប់អនាគតរួមគ្នា»។...
ទិសានុទិស , ទោសានុទោស , បុព្វេនិវាសានុស្សតិញ្ញាណ , សង្ឃុដ្ឋសព្ទ , សត្តបុស្ប
ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត ទិសានុទិស (—នុទឹស) នាមសព្ទ (បា. ទិសា “ទិសធំ ” + អនុទិសា “ទិសតូច”...
ដែលតា បន្តវាយលុក វិធានការរដ្ឋបាលបន្ត ១៤ថ្ងៃទៀត រីឯសាលារៀន នឹងបើកទ្វារនៅថ្ងៃទី១៥កញ្ញា
ដោយៈ ម៉េងឆៃ / ភ្នំពេញៈកាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញ អ្នកឆ្លងកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា ក្នុងរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី៥ ថ្ងៃទី៦...
អាជ្ញាធរខេត្តបន្ទាយមានជ័យលើកទឹកចិត្តឱ្យថែរក្សាព្រៃឈើ
ដោយៈប.ជ័យ/បន្ទាយមានជ័យៈអាជ្ញាធរខេត្តបន្ទាយមានជ័យលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យថែរក្សាព្រៃឈើនិងបានកោតសរសើរលើកទឹកចិត្តព្រមទាំងគាំទ្រពេញបន្ទុកចំពោះសកម្មភាពបែបនេះ។ការថ្លែងនេះសំដៅការអភិរក្សនិងអភិវឌ្ឍន៍ព្រៃឈើទំហំប្រាំបីហិកតានៅចំណុចគោកខ្នាំងក្បែរអាងនាភូមិកូបតូច ឃុំគុត្តសត ស្រុកអូរជ្រៅ ។ លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងកាលពីថ្មីៗនេះ ខណៈដែលមានការអមដំណើរដោយលោកលី សុវណ្ណារឹទ្ធិ អភិបាលរងខេត្ត លោកយឹម សំណាង អភិបាលស្រុកអូរជ្រៅនិងក្រុមការងារឆៀងទៅទស្សនាទីនោះ បន្ទាប់ពីបំពេញបេសសកម្មពិនិត្យវាយតម្លៃសាលារៀននៃគ្រឹះស្ថានសិក្សាចំណេះទូទៅរដ្ឋដែលត្រៀមបើកដំណើរការឡើងវិញនិងពិនិត្យស្ថានភាពទឹក ។...