Day: September 12, 2021

ហ្វីលីពីន ជួប​ការឆ្លង​កូ​វីដ​ខ្ពស់​បំផុត​នៅពេល​មន្ទីរពេទ្យ​ក្នុង​ខេត្ត​មួយ​ឈប់​ទទួល​អ្នកជំងឺ​កូវី​ដ​

​ប្រែ​សម្រួលៈ​វាសនា (PHILIPPINE DAILY INQUIRER/ASIA NEWS NETWORK)៖ កំណើន​ការ​ឆ្លងកូវី​ដ​១៩​ជា​បន្ត​នៅ​ហ្វីលីពីន នាំ​អោយ​មន្ទីរពេទ្យ​២​ទៀត​បិទ​កន្លែង​​ទទួល​ព្យាបាល​អ្នកជំងឺ​កូវី​ដ​១៩​ជា​បណ្តោះអាសន្ន​។​មន្ទីរពេទ្យ​ទាំង​២​ស្ថិតនៅក្នុង​ខេត្ត កេ​ហ្សុន ភាគ​អាគ្នេយ៍​ទីក្រុង​ម៉ានីល​។​ ​កាលពី​ថ្ងៃ​សុក្រ មន្ទីរពេទ្យ​រដ្ឋ​Gumaca District Hospital​នៅ​ទីប្រជុំជន​ហ្គូ​ម៉ាកា​បាន​ប្រកាសថា បន្ទប់​សំរាប់​អ្នកជំងឺ​កូវី​ដ​១៩​របស់​ខ្លួន​បាន​ពេញ​អស់​។​នៅ​មួយ​ថ្ងៃមុន​នេះ...

ចិន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៤៦​នាក់​ដោយ​កើន​ពី​ចំនួន​២៥​នាក់​កាល​ពី​មួយ​ថ្ងៃមុន​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​(BLOOMBERG,​រ៉​យ​ទ័រ​)៖​អាជ្ញាធរ​សុខាភិបាល​ចិន​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ខ្លួន​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៤៦​នាក់​នៅ​ចិនដីគោក​សំ​រាប់​ថ្ងៃ​១១​កញ្ញា​ដោយ​កើន​ពី​ចំនួន​២៥​នាក់​កាល​ពី​មួយ​ថ្ងៃមុន​។​ ​អាជ្ញាធរ​សុខាភិបាល​បាន​និយាយថា ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​ខាងលើ ២០​នាក់​ឆ្លង​ក្នុងស្រុក សល់​ពី​នេះ​ជា​ករណី​នាំចូល​មកពី​ក្រៅ​ប្រទេស​។​ ​សូមបញ្ជាក់​ថា ចិន​ជា​ប្រទេស​ធំ​និង​មាន​ប្រជាជន​ច្រើន​បំផុត​ក្នុង​លោក តែ​មាន​អ្នក​កើតកូ​វីដ​១៩​តាំងពីដើម​មក​ត្រឹមតែ​៩៥.១៩៩​នាក់ និង​៤.៦៣៦​នាក់​ស្លាប់​ដោយ​ជំងឺឆ្លង​នេះ​។​ ​ជុំវិញ​កូវី​ដ​១៩​នៅ​ចិន​នេះដែរ ចិន​កាលពី​ថ្ងៃ​សៅរ៍​បាន​បញ្ជូន​ក្រុម​ពិសេស​មួយ​ទៅ​កាន់​ទីក្រុង​មួយ​នៅក្នុង​ខេត្ត​ហ្វ៊ុយ​ជាំង ក្រោយ​មាន​សេចក្តីរាយការណ៍​អំពី​ការផ្ទុះកូ​វីដ​១៩​នៅ​ទីនោះ​។​ ​ការ​ឆ្លងកូវី​ដ​១៩​ចំនួន​៦​ករណី​ត្រូវបាន​រាយការណ៍​នៅក្នុង​ទីក្រុង ពូ​ទៀន...

​សម្តេច​តេ​ជោ ហ៊ុន សែន ៖«​ភាពជា​ម្ចាស់​ប្រទេស​» គឺជា​គន្លឹះ​ឈានឆ្ពោះ​ទៅរក​ជោគជ័យ​និង​សន្តិភាព​ពេញលេញ​ប្រកបដោយ​និរន្តរភាព​

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់ថា “​ភាពជា​ម្ចាស់​ប្រទេស​» គឺជា​គន្លឹះ​ឈានឆ្ពោះ ទៅរក​ជោគជ័យ និង សន្តិភាព​ពេញលេញ​ប្រក បដោយ​និរន្តរភាព ។ ប្រទេស​ដទៃ​មិន​អាចមក​បណ្តុះ​គុណ​តម្លៃ​និង​ប្រព័ន្ធ​នយោបាយ​ឱ្យ​ប្រទេស​ណាមួយ​បាន​នោះឡើយ​ដោយ សារ​មូលដ្ឋានគ្រឹះ​សំខាន់​ទាំងនេះ​ត្រូវការ​ការរីកលូតលាស់​ជា​លំដាប់លំដោយ ស្របទៅតាម​បរិបទ​នយោបាយ​, សេដ្ឋកិច្ច​,...

វៀតណាម​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​បច្ចេកវិទ្យា​និង​បរិក្ខា​យោធា​ជាមួយ​ជប៉ុន ចំ​ពេល​មាន​ការបារម្ភ​អំពី​ចិន​

​ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​៖ ជប៉ុន​ឥឡូវ​អាច​ផ្តល់​គ្រឿង​បរិក្ខា​និង​បច្ចេកវិទ្យា​យោធា​ទៅ​អោយ​វៀតណាម​នៅ​ក្រោម​កិច្ចព្រមព្រៀង​មួយ​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​សៅរ៍ នៅ​ពេល​ប្រទេស​​ទាំង​២​បង្កើន​កិច្ចសហការ​យោធា​របស់​គេ​ចំពេល​មាន​ការព្រួយបារម្ភ​អំពី​ឥទ្ធិពល​កើនឡើង​នៃ​យោធា​ចិន​។​ ​រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​លោក ណូ​ប៊ូ​អុ គី​ស៊ី បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​នឹង​ជំរុញ​ភាព​ជា​ដៃគូ​យោធា​របស់​ប្រទេស​ទាំង​ពីរ​អោយដល់​«​កំរិត​ថ្មី​មួយ​»​និង​ថា​ជប៉ុន​និង​វៀតណាម​មាន​ផែន​​ការបង្កើន​ទំនាក់ទំនង​យោធា​អោយ​កាន់តែ​ស៊ី​ជំរៅ​ឡើង តាមរយៈ​សមយុទ្ធ​យោធា​រួមគ្នា និង​មធ្យ​ប​យោ​បាយ​ដទៃទៀត​។​ ​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​និយាយថា សេចក្តីលម្អិត​អំពី​ការផ្ទេរ​គ្រឿង​បរិក្ខា រួម​មាន​នាវាចម្បាំង នឹង​ត្រូវ​ដាក់ចេញ​ក្នុង​កិច្ចពិភាក្សា​បន្តបន្ទាប់​។​ ​ជំនួប​របស់​លោក​គី​ស៊ី...

ជប៉ុនឥឡូវអាចផ្តល់គ្រឿងបរិក្ខានិងបច្ចេកវិទ្យាយោធាទៅអោយវៀតណាមនៅក្រោមកិច្ចព្រមព្រៀងមួយដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃសៅរ៍ នៅពេលប្រ ទេសទាំង២បង្កើនកិច្ចសហការយោធារបស់គេចំពេលមានការព្រួយបារម្ភអំពីឥទ្ធិពលកើនឡើងនៃឥទ្ធិពលយោធាចិន។

សុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី«សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក»

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងមហា សន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពីសន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។

មេរៀន​កម្ពុជា សម្រាប់​អនាគត​អា​ហ្វ​ហ្គា​នី​ស្ថាន​

ដោយៈឆាំង យុ នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២១/ភ្នំពេញៈ ​ការ​ក្រោកឈរ​ឡើងវិញ​របស់​តា​លី​បង់ និង​ការដួលរលំ​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​អា​ហ្វ​ហ្គា​នី​ស្ថាន គឺជា​សោកនាដកម្ម​ដ៏​រន្ធត់​មួយ​ដែល​បាន​កម្រើក​មកវិញ​នូវ​ការចងចាំ​អំពី​សង្គ្រាម​ពី​អតីតកាល និង​ការជជែក​វែកញែក​អំពី​គោលនយោបាយ​ផ្សេងៗ​។ ប៉ុន្តែ​យើង​ត្រូវ​គិត​ឲ្យ​បាន​ហ្មត់ចត់ និង​ប្រើ​គំនិត​ឆ្ពោះទៅមុខ​ក្នុងការ​ដោះស្រាយ​វិបត្តិ​នេះ​។ អនាគត​របស់​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន គឺ​មិនទាន់​ត្រូវបាន​កំណត់​ជាក់លាក់​នៅឡើយ​ទេ​។ មានការ​លើកឡើង​ជាច្រើន​ទាក់ទង​នឹង​ការដកខ្លួន​របស់​សហ​រដ្ឋ​អាមេរិក​ចេញពី​ប្រទេស​វៀតណាម និង​បាន​យក​ព្រឹត្តិការណ៍​នេះ​ទៅធ្វើជា​ប្រវត្តិសាស្ត្រ​ប្រៀបធៀប​ដ៏​សំខាន់​ក្នុងការ​វាយតម្លៃ​ពី​ផលប៉ះពាល់​នៃ​ស្ថានការណ៍​នៅ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​នាពេល​បច្ចុប្បន្ន...

យោងតាមតារាងរបាយការណ៍សង្ខេបបានបង្ហាញថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិត ត្រឹមថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១មាន៩៧,២៣ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ។ ចំណែកការចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម ១៨ឆ្នាំ មាន៨៦,៧៧ភាគរយធៀបជាមួយនឹងប្រជាជន គោលដៅ ១.៩៦៦.៩៣១ នាក់៕

យោងតាមតារាងរបាយការណ៍សង្ខេបបានបង្ហាញថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិត ត្រឹមថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១មាន៩៧,២៣ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ។ ចំណែកការចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម ១៨ឆ្នាំ មាន៨៦,៧៧ភាគរយធៀបជាមួយនឹងប្រជាជន គោលដៅ ១.៩៦៦.៩៣១ នាក់៕