Day: September 12, 2021

កំណើនអត្រាចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃ១១ខែកញ្ញាមាន៩៧,២៣ភាគរយនៃប្រជាជនគោលដៅ១០លាននាក់

ភ្នំពេញៈយោងតាមតារាងរបាយការណ៍សង្ខេបបានបង្ហាញថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិត ត្រឹមថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២១មាន៩៧,២៣ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ។ ចំណែកការចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម ១៨ឆ្នាំ មាន៨៦,៧៧ភាគរយធៀបជាមួយនឹងប្រជាជន គោលដៅ ១.៩៦៦.៩៣១ នាក់៕សរន សូមជូនតារាងសង្ខេប៖

ហោរាសាស្រ្ត ប្រចាំថ្ងៃ អាទិត្យ ទី ១២ ខែ កញ្ញា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​លោកអ្នក​កើត​ឆ្នាំ​កណ្តុ​រតោង​តែ​ចងចាំ​ថា​ឈានចូល ខែ កញ្ញា នេះ​ដួង​រាសី​ធ្លាក់​ស្រុតចុះ ពិសេស​ស្ត្រី​ត្រូវ​អត់ធ្មត់ និង​តស៊ូ​បន្តិច​ទើប​ឆ្លង​ផល​លំបាក​ទាំងពួង​នេះ​ទៅរួច​។​ការប្រកប​ការងារ​លោក​អ្នក​ត្រូវ​ចេះ​សន្សំ​សេចក្តីសុខ​ឱ្យបាន​ច្រើន ហើយ​ដាច់ខាត​មិនត្រូវ​ពេបជ្រាយ​ឬ​ប្រមាថ​អ្នកដទៃ​ឡើយ​ព្រោះ​នោះ​សុទ្ធសឹង​នាំមក​នូវ​ក្តី​លំបាក​ដល់​អាត្មា​ខ្លួនឯង​វិញ​ប៉ុណ្ណោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ត្រូវ​ប្រុងប្រយ័ត្ន​ក្រុមមនុស្ស​សម្តី​ផ្អែមល្ហែម​បន្តិច​ព្រោះ​ងាយ​ធ្លាក់​ក្នុង​កលឧបាយ​គេ​ណាស់​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​ត្រូវ​ផ្តោះផ្តង​ដោយ​សម្តី​ផ្លែផ្កា​ដាក់គ្នា​ឡើយ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ល្អជា​មធ្យម​។​ទោះ​នៅផ្ទះ​ឬ​នៅក្រៅ​ផ្ទះ​លោកអ្នក​ពុំ​សូវ​ចុះសម្រុង​ជាមួយ​អ្នកដទៃ​ទេ​ពិសេស​ឱ្យ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​ដោយ​ប្រការ​ណាមួយ ។​ទាំង​ស្ត្រី​បុរស​នៅថ្ងៃនេះ បើទោះបី​ធ្វើ​អ្វី​ក៏​តែង​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​តែ​យ៉ាងណា​ការប្រកប​ការងារ​ឱ្យ​ប្រយ័័ត្ន​សត្រូវ​លាក់​មុខ​បន្តិច​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មុខ​ជំនួញ​ឆ្ងាយ​ជិត​ក៏មាន​ការប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ម្ល៉ោះហើយ​គួរ​មានការ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​ឱ្យ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​តែម្តង​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នា​ព្រោះ​ម្នាក់ៗ​យក​ភាព​មានៈ​ដាក់ខ្លួន​និង​ចង់​យកតែ​ចាញ់ឈ្នះ​គ្នា​៕...

ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍ !

​ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ ក្នុង​សប្តាហ៍​នេះ មាន​ហេតុការណ៍​ជាច្រើន​បានកើត​ឡើង ហើយ​ក្នុងនោះ បញ្ហា​កូ​វីដ​១៩ នៅតែ​បន្ត​កើតឡើង ខណៈដែល​សាលារៀន​មួយចំនួន បាន​បើកទ្វារ​ឡើងវិញ នៅ​ខេត្តមណ្ឌលគិរី ហើយ​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​មួយចំនួនទៀត សាលារៀន​នឹង​បើក​ដំណើរការ​ឡើងវិញ...

សម្រុះសម្រួល , សានុសិស្ស , សិន្ធុសង្គម , សម្បុរថ្ងៃ , សម្បុរស្បែក​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​សម្រុះសម្រួល​ (​សំ​រ៉ុះ​–) ​កិរិយាសព្ទ​ ​និយាយ​សម្រួល​ឲ្យ​ស្រុះចិត្ត​គំនិត​ជាមួយ​; និយាយ​ដឹកនាំ​ឲ្យ​ស្រុះស្រួល​នឹង​គ្នា​; និយាយ​សម្រួល​ឲ្យ​សះជា​នឹង​គ្នា ។​ ​សានុសិស្ស​ (–​សឹ​ស​) ​នាមសព្ទ​...

ជាង​មួយឆ្នាំ​មកនេះ កម្ពុជា​ប្រឆាំង​កូ​វីដ ដោយ​យុទ្ធសាស្ត្រ​បី​៖ ទប់ស្កាត់ ព្យាបាល និង​ចាក់​វ៉ាក់សាំង​

ដោយៈ ម៉េង​ឆៃ / ភ្នំពេញៈ ក្នុង​ពិធី​បើក​ពិព័រណ៍​ចិន​-​អាស៊ាន លើក​ទី​១៨ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន លើកឡើងថា សម្រាប់​កម្ពុជា...

​មន្ត្រី​ថា ដំណោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ស្រុក​ម៉ាឡៃ​រវាង​ភាគី​លី អ៊ុត​នី​និង​ភាគី​អតីត​យោធិន​ខ្មែរក្រហម​នឹង​បញ្ចប់​ក្នុង​ខែ​នេះ​

ដោយ: ប​.​ជ័យ / បន្ទាយមានជ័យ: ភាគី​លោក​លី អ៊ុត​នី ថា​នឹង​សម្បទាន​៤០​ហិក​តា ខណៈ​មន្ត្រី​ថ្នាក់ជាតិ​និង​ថ្នាក់​ខេត្ត​ថា ដំណោះស្រាយ​ទំនាស់​ដីធ្លី​រវាង​លោក​និង​អ្នកយក​ឈ្មោះ​អតីត​យោធិន​ខ្មែរក្រហម​នឹង​បញ្ចប់​ក្នុង​ខែកញ្ញា​ឆ្នាំ​២០២១ មិន​ទុក​ឱ្យនៅ​រ៉ាំរ៉ៃ​ទៀត​ទេ ។​ នេះ​បើតាម​មន្ត្រី​ប្រាប់​កាសែត​រស្មី​កម្ពុជា​កាលពី​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​២០២១ បន្ទាប់ពី​កិច្ចប្រជុំ​មួយលើក​ទៀត​សម្របសម្រួល​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​រវាង លោក​លី អ៊ុត​នី...