Day: September 13, 2021

ព្យុះ​នាំ​ទឹកភ្លៀង​យ៉ាងច្រើន​នៅ​វៀតណាម ចិន​និង​ហ្វីលីពីន​

​ប្រែ​សម្រួលៈ​វាសនា​៖ ការ​ធ្លាក់ភ្លៀង​ខ្លាំង​បង្កឡើង​ដោយ​ព្យុះ​កុន​សុន (Conson)​បាន​នាំអោយ​ជន់​លិច​បណ្តា​ដង​វិថី​នៃ​ក្រុង​ដា​ណាំង បង្ខំ​អ្នកក្រុង​បើក​ឡាន​បើក​ម៉ូតូ​ក្នុង​ទឹក​កខ្វក់​។​ការធ្លាក់​​ភ្លៀង​កាលពី​រសៀល​ថ្ងៃអាទិត្យ​នាំអោយ​លិច​សង្កាត់​ខ្លះ​ក្នុង​ក្រុង​ជំរៅ​០,៥០​ម៉ែត្រ ។​ ក្រុងដាណាំងក្រោយរងការវាយប្រហារពីវិសម្ពាធបង្កឡើងដោយព្យុះកុនសុនកាលពីរសៀលថ្ងៃអាទិត្យ ​ដោយសា​រវិ​សម្ពាធ​ត្រូពិច​បណ្តាល​មក​ពី​ព្យុះ ក្រុង​ដា​ណាំង​បានទទួល​ទឹកភ្លៀង​២០០​មី​លី​ម៉ែត្រ​កាលពី​ថ្ងៃអាទិត្យ ហើយ​តំបន់​ខ្លះ​២៥០​មី​លី​ម៉ែត្រ​។​ ​ចិន កោះ​តៃវ៉ាន់​និង​ហ្វីលីពីន​ក៏​រង​ការវាយប្រហារ​ដោយ​ព្យុះ​មួយ​ឈ្មោះថា​ចាន់ធូ​(Chanthu)​ដែល​នាំមក​ខ្យល់​និង​ការ​ធ្លាក់ភ្លៀង​ដ៏​ខ្លាំង​។​ ​នៅ​ហ្វីលីពីន​កាលពី​ថ្ងៃអាទិត្យ សហគមន៍​ជា​ច្រើន​រង​ការ​ជន់​លិច​និង​ដាច់​ចរន្តអគ្គិសនី​ក្រោយ​ព្យុះ​ចាន់ធូ វាយប្រហារ​បណ្តា​កោះ​ចុង​ខាងជើង ដែលនាំអោយ​មាន​ការជម្លៀស​មនុស្ស​រាប់ពាន់​​នាក់​។​មនុស្ស​ជាង​១១.០០០​នាក់​បាន​រង​ផល​ប៉ះពាល់​ពី​ព្យុះ...

កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​លបញ្ជា​ទិស “​ចម្ងាយ​ឆ្ងាយ​” ប្រភេទ​ថ្មី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ទីភ្នាក់ងារ​សារព័ត៌មាន​កណ្តាល​របស់​កូរ៉េខាងជើង (KCNA)​បាន​រាយការណ៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា​កូរ៉េ​ខាងជើង​បាន​បាញ់​សាកល្បង​នូវ​អ្វី​​ដែល​គេ​ហៅ​ថា​ប្រភេទ​ថ្មី​នៃ “​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ឆ្ងាយ​” កាលពី​ចុង​សប្តាហ៍ ចំ​ពេល​មាន​ការប្រឈមមុខ​ដាក់​គ្នា​ជាមួយ​អាម៉េរិក​ជុំវិញ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​។​ KCNA បាន​និយាយថា ការបាញ់​សាកល្បង ដែល​បាន​ធ្វើឡើង​ទាំង​ថ្ងៃ​សៅរ៍​និង​ថ្ងៃអាទិត្យ ត្រូវ​បាន​សង្កេត​ដោយ​ក្រុម​មន្ត្រីជាន់ខ្ពស់...

កំណើនអត្រាចាក់វ៉ាក់សាំងគិតត្រឹមថ្ងៃ១២ខែកញ្ញាមាន៩៧,៣៨ភាគរយនៃប្រជាជនគោលដៅ១០លាននាក់

ភ្នំពេញៈយោងតាមតារាងរបាយការណ៍សង្ខេបបានបង្ហាញថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាគិត ត្រឹមថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២១មាន៩៧,៣៨ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ ។ ចំណែកការចាក់លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំទៅក្រោម ១៨ឆ្នាំ មាន៨៦,៨៦ភាគរយធៀបជាមួយនឹងប្រជាជន គោលដៅ ១.៩៦៦.៩៣១ នាក់៕សរន សូមជូនតារាងសង្ខេប៖

កូរ៉េខាងជើងបាញ់សាកល្បងកាំជ្រួចផ្លោងចម្ងាយឆ្ងាយដោយជោគជ័យកាលពីចុងសប្តាហ៍ នេះបើតាមការផ្សាយរបស់សារព័ត៌មានរដ្ឋកូរ៉េខាងជើងកាលពីថ្ងៃចន្ទ។ទីភ្នាក់ងារសារព័ត៌មានKCNA បាននិយាយថា កាំជ្រួចនេះហោះបាន១.៥០០គីឡូម៉ែត្រមុនធ្លាក់ចំគោលដៅរបស់វាក្នុងដែនទឹករបស់កូរ៉េខាងជើងក្នុងអំឡុងការសាកល្បងកាលពីថ្ងៃសៅរ៍ និងអាទិត្យ។

លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលសម្រាប់ថ្ងៃទី ១២ខែកញ្ញា

ភ្នំពេញៈនៅព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩បានចេញ សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាលនិង វិធានការរដ្ឋបាល សម្រាប់ថ្ងៃទី១២ខែកញ្ញា ។ សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការអនុវត្តវិធានការច្បាប់មានចំនួន១៦ ករណី ។ក្នុងនោះ១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ១៨នាក់(បិទអាជីវកម្ម)មួយទីតាំង,២.ឃាត់យានយន្តមានរថយន្តបួនគ្រឿង(រថយន្ត៣និងម៉ូតូ១គ្រឿង)និង៣.ពិន័យជាប្រាក់ ចំនួន ២,២លានរៀល៕សរន សូមជូនសេចក្តីជូនដំណឹង៖

បុរសម្នាក់តខ្សែភ្លើងដាក់អំពូលទាក់ចង្រិត ឆក់ស្លាប់ខ្លួនឯងនៅស្រុកប្រាសាទបាគង

ដោយៈបាយ័ន/សៀមរាបៈបុរសម្នាក់តខ្សែភ្លើងដាក់អំពូលទាក់ចង្រិតបណ្តាលឱ្យឆក់ស្លាប់ខ្លួនឯង។ហេតុការណ៍នេះកើតឡើងនៅយប់ ថ្ងៃទ១២ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅភូមិត្នោតកំបុត ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ មន្រ្តីកងរាជអាវុធហត្ថស្រុកប្រាសាទបាគងបានឱ្យនៅព្រឹកថ្ងៃទី១៣ ខែកញ្ញានេះថា ជនរងគ្រោះឈ្មោះ ឌៀន វ៉ាន់ថា អាយុ៣៣ឆ្នាំរស់នៅភូមិត្នោតកំបុតឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង។មូលហេតុនៃការស្លាប់គឺជនរងគ្រោះទៅតខ្សែរភ្លើងដើម្បីដាក់...

ឃាត់ខ្លួនពលករខ្មែរដែលវិលពីប្រទេសថៃនៅឃុំបឹងបេង យកទៅធ្វើចត្តាឡីស័ក

ដោយៈប.ជ័យ/បន្ទាយមានជ័យៈកម្លាំងយោធាដែលឈរជើងក្នុងបេសកកម្មទ្រោលសភាពការណ៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩បានឃាត់ខ្លួនពលករប្រាំនាក់ដែលវិលពីប្រទេសថៃកាលពីថ្ងៃទី១១ ខែកញ្ញា តាមអូរព្រំដែនកម្ពុជា ថៃនៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ហើយបាននាំទៅធ្វើចត្តាឡីស័ក។ កម្លាំងផ្នែកសឹករងម៉ាឡៃឱ្យដឹងកាលពីថ្ងៃទី១២ខែកញ្ញាថា កម្លាំងខាងលើនោះដឹកនាំដោយ លោក អនុសេនីយ៍ទោ ស្រិន លីហៀងមេបញ្ជាការកងអនុសេនាធំទី២ផ្នែកសឹករងក្រុងប៉ោយប៉ែតនៃតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យដែលបាន ឈរជើងនៅទីនោះ។ ក្រោយការឃាត់ខ្លួននោះ...

កម្លាំងនគរបាលបានត្រៀមជួយប្រជាពលរដ្ឋនៅភូមិបឹងជង្រុតេជោឈ្នះ ឈ្នះ ពីជំនន់ទឹកភ្លៀង

ដោយ:ប.ជ័យ / បន្ទាយមានជ័យ:កម្លាំងនគរបាលបានត្រៀមរួចហើយដើម្បីជួយប្រជាពលរដ្ឋនៅភូមិបឹងជង្រុតេជោឈ្នះ ឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ពីជំនន់ទឹកភ្លៀង។ កាលពីយប់ថ្ងៃទី១០ -១១-១២ខែកញ្ញា ឆ្នាំ២០២១ លោកប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទការល័យសម្ដេចតេជោ ហ៊ុន សែន...

អាជ្ញាធរខេត្តបន្ទាយមានជ័យអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមមាត់អូរព្រំដែននិងតំបន់ទំនាបទាំងបីសង្កាត់ប្រុងប្រយ័ត្នពីទឺកជំនន់

ដោយៈភ្នំស្វាយ/បន្ទាយមានជ័យៈស្ថានភាពទឹកជំនន់បន្តហក់ឡើងគួរឲ្យកត់សម្គាល់ហើយទីតាំងទំនាបមួយចំនួនត្រូវបានជន់លិច ជាបណ្តើរៗ ។ លោក គាត ហ៊ុល អភិបាលនិងជាប្រធានគណៈបញ្ជាការកងឯកភាពរដ្ឋបាលក្រុងប៉ោយប៉ែតកាលពីថ្ងៃទី១២ខែកញ្ញា បានឱ្យដឹងថា ក្នុងនាមរដ្ឋបាលក្រុង លោក បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅប៉ែកខាងត្បូងក្រុង គឺតាមបណ្តោយមាត់អូរព្រំដែន និង តំបន់ទំនាបទាំងបីសង្កាត់សូមមានការប្រុងប្រយ័ត្នខ្ពស់់ ។...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០២១

​ឆ្នាំជូត​ ​រាសី​ស្រុតចុះ​។​ថ្ងៃនេះ​បើ​លោកអ្នក​សម្រេចចិត្ត​អ្វីមួយ​ហើយ នាំឱ្យ​អូសបន្លាយ​ពេល​យូរ ឬ​ជួប​បញ្ហាលំបាក​នាពេល​ក្រោយ​ថែមទៀត​។​ហេតុនេះ​គប្បី​មានការ​ថ្លឹងថ្លែង និង ប្រយ័ត្នប្រយែង​។​ការប្រកប​ការងារ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​ផល​លំបាក​ច្រើន ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ឈានចូល​រួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា ផ្លូវគោក ផ្លូវទឹក ក្តី​ចំណូល​មិន​ច្រើនតែ​ក៏មាន​ភាព​សុខដុម​ប្រពៃ​។​ សេចក្តី ស្នេហា កំលោះ​ក្រមុំ ជួន​ត្រូវរ៉ូវ ជួន​រកាំចិត្ត​មិនសូវ​ទៀងទាត់​សោះឡើយ​៕...