Day: September 14, 2021

លោក ហ៊ុន ម៉ានី អបអរសៀវភៅស្វែងយល់ពីបដិវត្តឧស្សាហកម្មទី៤”

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លើបណ្ដាញសង្គមហ្វេសប៊ុកនៅល្ងាចថ្ងៃទី១៤ខែកញ្ញានេះលោក ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានសរសេរថា ក្នងនាមជាអ្នកផ្តល់បុព្វកថាម្នាក់ដល់សៀវភៅ «ស្វែងយល់ពីបដិវត្តឧស្សាហកម្មទី៤» ខ្ញុំសូមចូលរួមអបអរសាទរដល់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុុជា ចំពោះការសម្រេចបានស្នាដៃដ៏មានសារសំខាន់មួយនេះ។ សៀវភៅ ”ស្វែងយល់ពីបដិវត្តឧស្សាហកម្មទី៤”នេះ គឺជាការចាប់ផ្តើមដ៏សំខាន់មួយលើការពិភាក្សាអំពីឧស្សាហកម្ម ៤.០ ជាពិេសសក្នុងបរិបទកម្ពុជា។ ខ្ញុំសូមលើកទឹកចិត្តដល់មិត្តអ្នកអាន អ្នកស្រាវជ្រាវ...

រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៤ខែកញ្ញា ឆ្នាំ ២០២១ នេះ បានប្រកាសពីការបន្ត រកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ តាមរយៈការធ្វើតេស្តរហ័សចំនួន ៦៦នាក់និងអ្នកស្លាប់ថ្មីមួយនាក់។

រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៤ខែកញ្ញា ឆ្នាំ ២០២១ នេះ បានប្រកាសពីការបន្ត រកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ តាមរយៈការធ្វើតេស្តរហ័សចំនួន ៦៦នាក់និងអ្នកស្លាប់ថ្មីមួយនាក់៕

ខេត្តកំពង់ឆ្នាំងរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៦៦នាក់និង មានអ្នកស្លាប់ថ្មី១នាក់

ដោយៈទេពកង្រី/កំពង់ឆ្នាំង:រដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៤ខែកញ្ញា ឆ្នាំ ២០២១ នេះ បានប្រកាសពីការបន្ត រកឃើញអ្នកវិជ្ជមានជំងឺកូវីដ ១៩ តាមរយៈការធ្វើតេស្តរហ័សចំនួន ៦៦នាក់និងអ្នកស្លាប់ថ្មីមួយនាក់។ អ្នកដែលមានវិជ្ជមានកូវីដរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង , មណ្ឌល ព្យាបាលសាលាបឋមសិក្សា...

ប្រតិភូខេត្តអញ្ជើញសាកសួរសុខទុក្ខលោកស្រី កែ ច័ន្ទមុនី តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំងដែលកំពុងធ្វើចត្តាឡីស័ក

ដោយៈទេពកង្រី/កំពង់ឆ្នាំងៈនៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី ពេជ សូភា ប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ឆ្នាំងនិងលោក ឈាង ចន្ធី អនុប្រធានមន្ទីសង្គមកិច្ចខេត្តកំពង់ឆ្នាំង រួមនិងសហការីបានអញ្ជើញរួមគ្នាចុះសាក សួរសុខទុក្ខលោកស្រី កែ ច័ន្ទមុនី...

ក្រុមគ្រូពេទ្យក្រុមគ្រូពេទ្យធីតា សហការជាមួយ អាជ្ញាធរមូលដ្ឋានដឹកនាំដោយលោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ និង លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីបានចុះយកសំណាកលើកទី ៤ ទៅលើអាជីករផ្សារធំថ្មីលក់គ្រឿងហូបចុកប៉ុន្តែ អវិជ្ជមានទាំងអស់ ។ ប៉ុន្តែមានវិជ្ជមានកូវីដ ១៩ ម្នាក់ដែលមកពីសង្កាត់ ផ្សារថ្មីទី៣។

ក្រុមគ្រូពេទ្យក្រុមគ្រូពេទ្យធីតា សហការជាមួយ អាជ្ញាធរមូលដ្ឋានដឹកនាំដោយលោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ និង លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីបានចុះយកសំណាកលើកទី ៤ ទៅលើអាជីករផ្សារធំថ្មីលក់គ្រឿងហូបចុកប៉ុន្តែ អវិជ្ជមានទាំងអស់ ។...

គ្រូពេទ្យចុះយកសំណាកលើអាជីវករផ្សារធំថ្មីលើកទី៤ ជាង៤០០នាក់ អវិជ្ជមានទាំងអស់

ដោយ:រ៉ាម៉ន/ភ្នំពេញ:ក្រុមគ្រូពេទ្យក្រុមគ្រូពេទ្យធីតា សហការជាមួយ អាជ្ញាធរមូលដ្ឋានដឹកនាំដោយលោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ និង លោកស្រី ប៉ុន ដានី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មីបានចុះយកសំណាកលើកទី ៤ ទៅលើអាជីករផ្សារធំថ្មីលក់គ្រឿងហូបចុកប៉ុន្តែ អវិជ្ជមានទាំងអស់ ។...

អតីត​មេដឹកនាំ​មី​យ៉ាន់​ម៉ា វិល​មក​កាន់​តុលាការ​ក្រោយ​អាកខាន​ដោយសារ​សុខភាព​

​ប្រែ​សម្រួលៈ​វាសនា​៖ នៅ​មួយ​ថ្ងៃក្រោយ​លោកស្រី​ខកខាន​មិន​បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ដោយ​ហេតុផល​សុខភាព មេដឹកនាំ​មី​យ៉ាន់​ម៉ា ដែល​ត្រូវ​បាន​បណ្តេញចេញ​ពី​អំណាច​លោកស្រី អ៊ុង​សាន ​ស៊ូ​ជី បាន​វិល​ទៅកាន់​តុលាការ​កាលពី​ថ្ងៃ​អង្គារ​ដើម្បី​ប្រឈម​ការចោទប្រកាន់​ពី​បទ​ញុះញង់​និង​រំលោភ​ការ​រឹតត្បិត​ប្រឆាំង​កូវី​ដ​១៩ នេះ​បើ​តាម​ការបញ្ជាក់​ពី​មេធាវី​របស់​លោកស្រី ​ស៊ូ​ជី និង​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី ត្រូវបាន​យោធា​ទម្លាក់​នៅក្នុង​រដ្ឋប្រហារ​កាលពី​ខែ​កុម្ភៈ ដែល​បាន​បង្ក​ការបះបោរ​មហាជន​និង​ការបង្ក្រាប​យ៉ាង​ព្រៃផ្សៃ​ពី​សំណាក់​កងទ័ព​។​ ​ដោយ​ត្រូវបាន​កាត់ផ្តាច់​ពី​ពិភព​ខាងក្រៅ ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​វ័យ​៧៦​ឆ្នាំ​រូប​នេះ ប្រឈម​ការចោទប្រកាន់​មួយ​ចំនួន​ដែល​អាច​អោយ​លោកស្រី​ជាប់គុក​ជាង​១​ទសវត្សរ៍​។​សវនាការ​​កាលពី​ថ្ងៃ​ចន្ទ​ត្រូវបាន​លើក​ពេល​បន្ទាប់​ពី​ស៊ូ​ជី​ជួប​អ្វី​ដែល​មេធាវី​បាន​និយាយថា...

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់អំពីបញ្ហាសុខភាពបន្ទាប់ពីចាក់វ៉ាក់សាំងបង្ការកូវីដ១៩ដូសទី៣ព្រឹកមិញ

ដោយៈតារារិទ្ធ/ភ្នំពេញៈនៅរាត្រីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានសរសេរៀបរាប់ទាក់ទងទៅនឹងការវ៉ាក់សាំងដូសទី៣ឬដូសជំរុញ កាល ពីព្រឹកមិញ។ សម្តេចតេជោ បានសរសេរថា “បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញរយៈពេល១០ម៉ោងកន្លងមកនេះ សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជា ធម្មតា។អ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណនៅថ្ងៃស្អែកវិញ”។ សម្តេចបានបន្តថាចំណែកភរិយាខ្ញុំកាន់តែប្រសើរព្រោះក្រោយការចាក់វ៉ាក់សាំងភ្លាមគាត់ធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតាព្រោះថ្ងៃនេះជាថ្ងៃសីល។ កាលពីព្រឹកមិញសម្តេចតេជោហ៊ុនសែនបានសរសេរលើបណ្តាញសង្គមដដែលថាថ្ងៃនេះបានចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជាមួយភរិយាជាទីស្រឡាញ់(តែពីរនាក់បានហើយយាយនិងតានៅទូទាំងប្រទេសចាក់ដូសទី៣ឬដូសជំរុញបានប្រមាណជិត៧៨ម៉ឺននាក់រួចទៅហើយ។ សម្តេចបន្តថាយើងនឹងបន្តការចាក់ដូសទី៣ឱ្យបានគ្រប់ៗគ្នាសម្រាប់បងប្អូនដែលបានចាក់ដូសទី១និងដូសទី២រួចរាល់ទៅតាមពេលវេលាដែលត្រូវចាក់ដោយគិតពីដូសទី២ទៅដូសទី៣ក្នុងរយ:ពេលពី៤ទៅ៦ខែ៕សរន

ភ្លៀង​នៅ​បន្ត​ធ្លា​ក់ជាប់ៗ​គ្នា ទាំងយប់ ទាំង​ថ្ងៃ ធ្វើអោយ​ស្ថានភាព​ទឹកទន្លេ​សាប មានការ​កើនឡើង នៅ​ស្ថានីយ៍​ជលសា​ស្ត្រ ផ្សារ​ក្រោម​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំង​: ភ្លៀង​នៅតែ​បាន​បន្ត​ធ្លា​ក់ជាប់ៗ​គ្នា ទាំងយប់ ទាំង​ថ្ងៃ ធ្វើអោយ​ស្ថានភាព ទឹកភ្លៀង ហូរ​ពី​ស្ទឹង​ខាងលើ ចាក់​ចូលក្នុង​បឹង និង​ទន្លេ ធ្វើអោយ​ផ្លូវលំ និង​ទំនប់​បង្ហៀរទឹក មួយកន្លែង...

រដ្ឋបាលរាជធានីៈ សាលារដ្ឋនិងឯកជនកម្រិតអនុវិទ្យាល័យ និង វិទ្យាល័យទាំងអស់បានត្រៀមរួចរាល់ហើយ សម្រាប់បើកឡើងវិញនៅថ្ងៃស្អែក

ដោយៈរ៉ាម៉ន/ភ្នំពេញៈយោងតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១នេះ អាជ្ញាធររាជធានី ប្រកាសថាសាលារដ្ឋនិង ឯកជនកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់បានត្រៀមរួចរាល់ហើយ សម្រាប់បើកឡើងវិញនៅថ្ងៃទី១៥ខែកញ្ញា ស្អែកនេះ៕សរន សូមជូនសេចក្តីប្រកាសព័ត៌មាន ៖