នាយករដ្ឋមន្ត្រីថៃបដិសេធការបែកបាក់ជាមួយឧបនាយករដ្ឋមន្ត្រីប្រាវីត
ប្រែសម្រួល៖វាសនា(បាងកកប៉ុស្តិ៍)៖ ថ្លែងទៅកាន់សារព័ត៌មាននៅវិមានរដ្ឋាភិបាលកាលពីថ្ងៃចន្ទ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានធ្វើការធានាថាទំនាក់ទំនងរបស់លោកជាមួយ ឧត្តមសេនីយ៍ប្រាវីត វង់ស៊ូវ៉ុន ដែលជាឧបនាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សផាឡាង ប្រាចារ៉ាត(PPRP)នៅរឹងមាំណាស់។ ឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា« ខ្ញុំអាចធានាថា រវាងពួកយើងមិនចាំបាច់បញ្ជាក់អោយជ្រះស្រឡះអីទេ។មិនមានបញ្ហាជាមួយនឹងការងាររបស់ពួកយើង។អ្វីៗនឹងប្រព្រឹត្តទៅដោយច្បាប់និងស្របតាមប្រព័ន្ធប្រជាធិបតេយ្យ។ខ្ញុំធ្វើអ្វីនៅក្រោមអំណាចរបស់ខ្ញុំជានាយករដ្ឋមន្ត្រី...