ផ្ទុះករណីឆ្លងនិងស្លាប់ដោយកូវីដ១៩សាជាថ្មីនៅសហរដ្ឋអាម៉េរិក នាំឱ្យអសារបង់នូវការប្រឹងប្រែងជោគជ័យ ៩ ខែមកនេះ
ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ករណីស្លាប់និងករណីឆ្លងកូវីដ១៩ នៅសហរដ្ឋអាម៉េរិកបានកើនឡើងដល់កម្រិតមិនធ្លាប់ឃើញចាប់តាំងពីរដូវរងាចុងក្រោយដោយលុបចោលវឌ្ឍភាពជាច្រើនខែនិងអាចជំរុញឱ្យមានការបញ្ជាក់ពីប្រធានាធិបតីចូ បៃដិនចំពោះតម្រូវការចាក់វ៉ាក់សាំងដូសជំរុញ។ ករណីឆ្លងនិងស្លាប់ ដែលជំរុញដោយមេរោគបំប្លែងខ្លួន Delta និងការជំទាស់មិនព្រមចាក់វ៉ាក់សាំងក្នុងចំណោមជនជាតិអាម៉េរិក បានផ្ទុះឡើងភាគច្រើននៅតំបន់ភាគខាងត្បូងប្រទេស។ ខណៈចំណុចក្តៅៗដូចជាផ្លរីដានិងល្វីសសៀណាកំពុងមានភាពប្រសើរឡើង អត្រាឆ្លងបានកើនឡើងនៅរដ្ឋកេនថាក់គី...