Day: September 15, 2021

ហោរាសាស្រ្ត ប្រចាំថ្ងៃ ពុធ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ល្អជា​មធ្យម​។​ក្នុង​រយៈពេល​នេះ​បើ​មាន​នរណាម្នាក់​បបួល​ធ្វើ​អ្វីមួយ​ចូរ​ចេះ​ប្រយ័ត្នប្រយែង និង​ថ្លឹងថ្លែង​មើល​ឱ្យបាន​ត្រឹមត្រូវ​ពីព្រោះថា​ងាយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ ឬ​ជួប​បញ្ហា​ចោទ​ជា​ផល​លំបាក​នាពេល​ក្រោយ​វិញ​ណាស់ ។​រាល់​ការប្រកប​ការងារ​ឬ​ធ្វើ​អ្វី​ក៏ដោយ​លោក​អ្ន​ត្រូវ​ចងចាំ​ថា​មិនត្រូវ​ម៉ាក់​ងាយ​មនុស្ស​ឡើយ​បើ​ពុំ​នោះទេ​នឹង​ជះឥទ្ធិពល​អាក្រក់​នៅពេល​ក្រោយ​ជាក់​ជាពុំខាន​ឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុមមនុស្ស​ជុំវិញខ្លួន​ឱ្យបាន​ច្រើន​ព្រោះ​អាច​ទាញ​ផលប្រយោជន៍​អ្វីមួយ​មកវិញ​ទៀតផង​។​ ​សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ពាក់មុខយក្ស​ដាក់គ្នា​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ស្រុតចុះ​។ លោកអ្នក​កើត​ឆ្នាំ​គោ​នៅថ្ងៃនេះ​ចូរ​ប្រយ័ត្ន ដោយ​មិនត្រូវ​ប្រើ​អារម្មណ៍​តប់​ប្រ​ម៉​ល់ ឬ​អារម្មណ៍​ម៉ួ​ម៉ៅ​ក្តៅក្រហាយ​សម្រេចចិត្ត​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​ងាយ​ធ្លាក់​ក្នុង​គ្រោះ​បរាជ័យ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​រក្សា​ភាព​នឹងធឹង ហើយ​មិនត្រូវ​ច្រងេង​ច្រងេង​ឡើយ​ព្រោះថា​ផល​អាក្រក់ៗ​នោះ​ងាយ​កើតមាន​ជាង​សព្វមួយដង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​មានការ​សន្យា​អ្វីមួយ​កុំ​សង្ឃឹម​ពេក​ប្រយ័ត្ន​ខកបំណង ហើយ​ទីបំផុត​កើត​មានរឿង​មើលមុខ​គ្នា​មិនសូវ​ចំ​ថែមទៀត​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​ត្រូវ​ចេះ​ទុកចិត្ត​គ្នា​ហើយ​មិន​ត្រូវយក​ភាព​ប្រចែប្រច័ណ្ឌ​ដឹកមុខ​ឡើយ​បើ​ពុំ​នោះទេ​នឹង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ជាក់​ជាពុំខាន​៕ ​ឆ្នាំខាល​...

សុវសនភាព , សុវសនំ , សុគមនំ , សុយាត្រា , សំណុស​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​សុវសនភាព​ (—​វ៉ៈសៈ​ន៉ៈ​ភាប ឬ​—​វ៉ៈសៈ​នុ័​ង​) ​នាមសព្ទ​ ( បា​. សុ​វ​សន > សុវសនំ​ឬ​សុ​វ​សន​ភាវ )...

ខ្លឹមសាររបស់រដ្ឋបាលខេត្តសៀមរាបដែលបង្ហាញអំពីការអនុញ្ញាតឱ្យធ្វើដំណើរ និងមិនអនុញ្ញាតឱ្យធ្វើដំណើរ

ដោយៈបាយ័ន/សៀមរាបៈខ្លឹមសារសង្ខេបរបស់រដ្ឋបាលខេត្តសៀមរាបដែលបង្ហាញអំពីការអនុញ្ញាតឱ្យធ្វើដំណើរនិងមិនអនុញ្ញាត ឱ្យធ្វើដំណើរ ព្រមទាំងទោសបញ្ញត្តិដែលកំណត់ជាតំបន់លឿងទុំ។ខ្លឹមសារទាំងអស់នេះរដ្ឋបាលខេត្តសៀមរាប បង្ហោះក្នុងបណ្តាញសង្គមនៅយប់ថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២១៕សរន សូមអានខ្លឹមសារដូចខាងក្រោម ៖

រកឃើញ​គ្រូ​ឆ្លង​កូ​វីដ តែ​សាលារៀន នៅតែ​បើក​!

ដោយៈ​ម៉េង​ឆៃ / ភ្នំពេញៈ កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានប្រកាស​ពី​ការរក ឃើញ​គ្រូបង្រៀន និង​បុគ្គលិក​អប់រំ ចំនួន ២៤​នាក់ វិជ្ជមាន​កូ​វីដ​-១៩ ក្នុងចំណោម​គ្រូ និង​បុគ្គលិក​អប់រំ សរុប...