Day: September 17, 2021

ក្រសួងបរិស្ថាន​រៀបចំ​ប្រកួត​ថតរូប គូរគំនូរ និង​ការ​រចនា​រូប​តាម​ប្រព័ន្ធ​ឌីជីថល ស្តីពី​អូហ្សូន​

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រសួងបរិស្ថាន​រៀបចំ​ការប្រកួតប្រជែង​លើ​វិញ្ញាសារ​ការថតរូប គូរគំនូរ​ដោយ​ដៃ និង​ការ​រចនា​រូប​តាម​ប្រព័ន្ធ​ឌីជីថល ពី​ការប្រកួតប្រជែង​សិល្បៈ​ថ្នាក់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក ស្តីអំពី​អូហ្សូន​ចំពោះ​បរិយាកាស​ដើម្បី​អបអរសាទរ​ទិវា​អូហ្សូន​ពិភពលោក ១៦ កញ្ញា​។​ ​គួរ​បញ្ជាក់ថា ការប្រកួត​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​សំដៅ​ជំរុញ​ផ្សព្វផ្សាយ​អំពី​សារៈប្រយោជន៍​ចំពោះ​បរិស្ថាន​ក្នុង​គោលបំណង​លុបបំបាត់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​។ ក្រៅពីនេះ​ក៏​ជាការ​ជំរុញ​ផ្សព្វផ្សាយ​អំពី​សារៈប្រយោជន៍​ចំពោះ​បរិស្ថាន​ក្នុង​គោលបំណង លុបបំបាត់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន និង​កាត់បន្ថយ​ការប្រើប្រាស់​សារធាតុ ហាយ​ដ្រូ​ភ្លុយអ​រ៉ូ​កាបូន (HFCs)...

លោក​ប្លីង​ខិន​ហៅ​បារាំង​ជា​ដៃគូ​សំខាន់​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ទំនង​ដើម្បី​រំងាប់​កំហឹង​បារាំង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក អាន​ថូ​នី ប្លីង​ខិន កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៦​កញ្ញា​បាន​ហៅ​បារាំង​ជា​ដៃគូ​សំខាន់​នៅក្នុង​តំបន់​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​ជាការ​​អត្ថាធិប្បាយ​មួយ​ទំនង​ចង់​រំងាប់​កំហឹង​របស់​បារាំង​បន្ទាប់​ពី​សហរដ្ឋ​អាម៉េរិក អូស្ត្រាលី​និង​ចក្រភព​អង់គ្លេស​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​ដើម្បី​ផ្គត់ផ្គង់​នាវាមុជទឹក​ដល់​អូស្ត្រាលី​។​ ​ប្រទេស​ទាំង​បី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា​ពួកគេ​នឹង​បង្កើត​ភាព​ជា​ដៃគូ​សន្តិសុខសម្រាប់​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​ដែល​នឹង​ជួយ​អូស្ត្រាលី​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពលនុយក្លេអ៊ែរ​របស់​អាម៉េរិកនិង​អាច​ឃើញ​អូស្ត្រាលី​លុបចោល​កិច្ចព្រមព្រៀង​ទិញ​នាវាមុជទឹក​ផលិត​នៅ​បារាំង​។​ ​បារាំង​បាន​បញ្ចេញ​ប្រតិកម្ម​ទាំង​កំហឹង​ចំពោះ​ការបាត់បង់​កិច្ចព្រមព្រៀង​លក់​មួយ​នេះ ដោយ​ហៅ​វា​ថា​ជា “​ការចាក់​ពីក្រោយ​ខ្នង​”​។​ ​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់​ពី​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​និង​ការពារ​ជាតិ​អាម៉េរិក​និង​អូស្ត្រាលី​នៅ​ទីក្រុង​វ៉ាស៊ីនតោន​លោក​ប្លីង​ខិន​បាន​និយាយ​ថា​ទីក្រុង​វ៉ាស៊ីនតោន​ចង់​​ស្វែងរក​គ្រប់​ឱកាស​ដើម្បី​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ឆ្លង​សមុទ្រ​អា​ត្លង់​ទិក​នៅ​ឥ​ណ្ឌូ​-​ប៉ាស៊ីហ្វិក​កាន់តែ​ស៊ីជម្រៅ​ហើយ​ថា​បារាំង​នៅតែ​មាន​សារៈសំខាន់​ក្នុងការ​ធ្វើ​កិច្ចការ​នោះ​។​...

ក្រសួងបរិស្ថាន​រៀបចំ​ប្រកួត​ថតរូប គូរគំនូរ និង​ការ​រចនា​រូប​តាម​ប្រព័ន្ធ​ឌីជីថល ស្តីពី​អូហ្សូន​

ក្រសួងបរិស្ថាន​រៀបចំ​ប្រកួត​ថតរូប គូរគំនូរ និង​ការ​រចនា​រូប​តាម​ប្រព័ន្ធ​ឌីជីថល ស្តីពី​អូហ្សូន​

បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​

​ដោយ​៖​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺ​៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​ដោយសារ​ជិះ​ម៉ូតូ​ដួល​នៅ​ចំណុច​ភូមិ​បុស្ស​តា​នៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥២ និង​៥៣ កាលពី​យប់​ឈានចូល​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​២០២១​។​ ​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា​បុរស​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ មាន​អាយុប្រមាណ​ជាង​៣០​ឆ្នាំ សម្បុរ​សណ្តែកបាយ ពាក់អាវ​យឺត​ពណ៌​ខៀវ​ដៃ​វែង ស្លៀកខោ​កា​មែ​ល​ជើងវែង...

ពូ​ទីន​បន្តធ្វើ​ចត្តា​ឡី​ស័ក​ប៉ុន្មាន​ថ្ងៃ​ទៀត​ដោយសារអ្ន​កហែរ​ហម​លោក​កើតកូ​វីដ​១៩​ច្រើន​

​ប្រែ​សម្រួលៈ​វាសនា​/​មូ​ស្គូ​៖ ប្រធានាធិបតី​រុស្ស៊ី លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​នឹង​ចំណាយ​ពេល​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​ប៉ុន្មាន​ថ្ងៃ​ទៀត​បន្ទាប់ពី​មនុស្ស​រាប់​សិប​នាក់​​ក្នុង​ក្រុម​ហែរ​ហម​របស់​លោក​ធ្លា្កក់ខ្លួន​ឈឺ​ជំងឺ​កូវី​ដ​១៩ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​TASS​។​ ​លោកពូ​ទីន​បាន​និយាយ​តាម​បណ្តាញ​វីដេអូ​បន្ត​ផ្ទាល់​នៅ​ជំនួប​កំពូល​នៃ​ប្លុក​សន្តិសុខ​ដឹកនាំ​ដោយ​រុស្ស៊ី​មួយ​ដែល​ត្រូវបាន​រៀបចំ​ធ្វើ​នៅ​ប្រទេស​តាជី​គី​ស្ថាន​។​លោក​មាន​ផែនការ​ទៅ​ចូលរួម​ដោយផ្ទាល់ មុន​ពេល​លេច​ចេញ​ព័ត៌មាន​ស្តីពី​ការផ្ទុះកូ​វីដ​១៩​ក្នុងចំណោម​រង្វង់​ផ្ទៃក្នុង​របស់​លោក​នៅ​សប្តាហ៍​នេះ​។​ ​វា​មិន​ច្បាស់​ថា​តើ​ការផ្ទុះ​ជំងឺ​នេះ​ធំ​កំរិតណា និង​លោក​ប្រធានាធិបតី​បន្តធ្វើ​ចត្តា​ឡីស័​កយូរ​ប៉ុណ្ណា តែ​បើ​តាម​ការបញ្ជាក់រ​បស់​លោក​កាលពី​ថ្ងៃ​១៦​កញ្ញា ការឆ្លង​នេះ​មិនមែន​ពាក់ព័ន្ធ​មនុស្ស​ម្នាក់​​ឬ​ពីរ​នាក់ តែ​រាប់សិប​នាក់​និង​«​ឥឡូវ​ខ្ញុំ​ត្រូវ​បន្ត​នៅ​ដាច់​ពី​គេ​ប៉ុន្មាន​ថ្ងៃ​ទៀត​»​។​ ​ពូ​ទីន...

ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងចំណាយពេលដាក់ខ្លួននៅដាច់ពីគេប៉ុន្មានថ្ងៃទៀតបន្ទាប់ពីមនុស្សរាប់សិបនាក់ ក្នុងក្រុមហែរហមរបស់លោកធ្លា្កក់ខ្លួនឈឺជំងឺកូវីដ១៩ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានTASS។

ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០២១

ឆ្នាំជូត​ ​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក ទំនាក់ទំនង​ការងារ បណ្តាក់ទុន ការចរចា ការធ្វើ​កិច្ចសន្យា ជាដើម​។​ទោះបីយ៉ាងណា​សម្រាប់​ស្ត្រី​បើទោះបី​ដួង​រាសី​ឡើង​ខ្ពស់​ក៏​ជួប​នូវ​គ្រោះ​យាយី​មួយចំនួន​ដែរ​គប្បី​ប្រយ័ត្នប្រយែង​។​បើ​លោកអ្នក​មានការ​ណាត់​ទុកជាមុន​ជាមួយ​ក្រុមមនុស្ស ឬ ចរចា​អ្វីមួយ​គឺ​តែងមាន​ផ្លែផ្កា​និង​ហុច​ផល​ល្អ​មកវិញ​ជានិច្ច​។​អ្នក​អាជីវករ ការជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គួរសម​ហើយ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​ឆ្នាំងបាយ​ជានិច្ច​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោក​អ្នកមាន​ជម្លោះ​វិវាទ ហើយ​ចង់​ផ្សះផ្សា​ជា​ពេលវេលា​ល្អ​បំផុត​ព្រោះ​មិន​ត្រឹម​ឆាប់​ត្រូវរ៉ូវ​គ្នា​ទេ​ថែមទាំង​អាច​ប្តូរ​មក​ផ្អែមល្ហែម​យ៉ាង​ឆាប់រហ័ស​ទៀតផង​៕ ​ឆ្នាំ្ឆ​ឆ្លូវ​ ​ថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ​។ នៅថ្ងៃនេះ​លោកអ្នក​មិន​ត្រូវមាន​អារម្មណ៍​មួម៉ៅ​ក្តៅក្រហាយ​នាំ​តែ​ធ្វើការ​សម្រេចចិត្ត​អ្វីមួយ​ងាយ​ភ្លាំងភ្លាត់...

បារាំងចោទប្រកាន់ប្រធានាធិបតីអាម៉េរិក លោកចូ បៃដិនថាចាក់ខ្លួនពីក្រោយខ្នង និងធ្វើដូចអ្នកដឹកនាំមុនរបស់ខ្លួនគឺ លោកដូណាល់ ត្រាំ ក្រោយពីអូស្រ្តាលីលុបចោលកិច្ចព្រមព្រៀងនាំ ចូលគ្រឿងបរិក្ខាយោធាបារាំងរួមទាំងនាវាមុជទឹកបារាំង ក្រោយរដ្ឋាភិបាលក្រុងកង់បេរ៉ាទើបបង្កើតសម្ពន្ធភាពជាមួយអាម៉េរិកដែលសន្យាផ្គត់ផ្គង់នាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរ និងកាំជ្រួចបណ្តែត។

អសប្បុរស , អសប្បុរិស , កំញម , កំបោរ , ខ្ចរខ្ចាយ​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​អសប្បុរស​ (​អៈសប់​-​បុ​រ៉ស់​) ​នាមសព្ទ​ ( បា​. អសប្បុរិស​; សំ​. អស​ត្បុ​រុ​ឞ ) បុរស​អ្នក​មិន​ស្ងប់...