បារាំងចោទប្រកាន់អូស្ត្រាលីនិងអាម៉េរិកថា «ភូតកុហក»នៅក្នុងវិបត្តិនាវាមុជទឹកដែលកាន់តែរាលដាល
ប្រែសម្រួលៈវាសនា៖ បារាំងកាលពីថ្ងៃសៅរ៍បានចោទប្រកាន់អូស្រាលីនិងអាម៉េរិកថា«ភូតកុហក»ចំពោះការលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកបារាំង ដោយបានព្រលយពាក្យថា «វិបត្តិធំធេង»មួយ កំពុងលេចឡើងរវាងសម្ពន្ធមិត្ត។ ប្រធានាធិបតីបារាំង លោកអេមម៉ានុយអែល ម៉ាក្រុង បានកោះហៅឯកអគ្គរដ្ឋទូតប្រចាំក្រុងកង់បេរ៉ានិងវ៉ាស៊ីនតោនក្នុងចំណាត់ការមិនដែលធ្លាប់មានមួយដើម្បីបង្ហាញកំហឹងរបស់លោកចំពោះការសំរេចចិត្តរបស់អូស្ត្រាលីលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកធម្មតារបស់បារាំង ហើយជំនួសមកវិញនាវាមុជទឹកដើរដោយថាមពលនុយគ្លេអ៊ែរក្រោមបច្ចេកវិទ្យារបស់អាម៉េរិក។ ជម្លោះនេះឥឡូវ បានបញ្ចប់ក្តីសង្ឃឹមអំពីការចាប់កំណើតឡើងវិញនូវទំនាក់ទំនងក្រោយសម័យដូណាល់ ត្រាំ រវាងរដ្ឋាភិបាលក្រុងប៉ារីសនិងវ៉ាស៊ីនតោនក្រោមការដឹកនាំរបស់លោកចូ បៃដិននិងក៏ជំរុញអោយបារាំងបង្កើនយុទ្ធនាការសន្តិសុខរបស់សហភាពអឺរ៉ុប...