ប្រែសម្រួលៈវាសនា/អាម៉េដាបាត៖ មន្ត្រីឥណ្ឌាបាននិយាយកាលពីថ្ងៃអង្គារទី២១កញ្ញាថា ឥណ្ឌាចាប់បានថ្នាំញៀនហេរ៉ូអ៊ីនមានប្រភពមកពីអាហ្វហ្គានីស្ថានជិត៣តោនមានតំលៃប្រមាណ២០០ពាន់លានរូពី(២,៧២ពាន់លានដុល្លារ)ចំពេលមានភាពវឹកវរក្រោយក្រុមតាលីបង់ដណ្តើមកាន់កាប់ប្រទេសអាហ្វហ្គានីស្ថានកាលពីខែមុន។ អាហ្វហ្គានីស្ថានជាកន្លែងផ្គត់ផ្គង់ថ្នាំញៀនខុសច្បាប់ប្រភេទនេះធំជាងគេបំផុតនៅក្នុងលោក តែចាប់តាំងពីឡើងកាន់អំណាចមកមក ក្រុមតាលីបង់បាននិយាយថាខ្លួនមានផែនការហាមជំនួញថ្នាំញៀន តែមិនបានផ្តល់ព័ត៌មានលម្អិតទេពាក់ព័ន្ធនឹងថ្នាំញៀននេះ។ មន្ត្រីម្នាក់នៅរដ្ឋហ្គូចារ៉ាតរបស់ឥណ្ឌា បាននិយាយថា មនុស្ស២នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងថ្នាំញៀនដែលចាប់បាននេះ និងការស៊ើបអង្កេតកំពុងបន្តធ្វើ។ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះបាននិយាយថា ទីភ្នាក់ងារប្រឆាំងការរត់ពន្ធឥណ្ឌា បានឃាត់ឆែកឆេរកុងតេនឺ២នៅកំពង់ផែមួយក្នុងរដ្ឋហ្គូចារ៉ាតកាលពីថ្ងៃ១៥កញ្ញាក្រោយពីទទួលព័ត៌មានចារកម្មមកថា វាផ្ទុកថ្នាំញៀន។ការស៊ើបអង្កេតបានបង្ហាញថា...