សមត្ថកិច្ចបន្តអប់រំអ្នកបើកបរ ពេលកំណាត់ផ្លូវជាតិលេខ៥ បន្ទាយមានជ័យ -បាត់ដំបងដាក់ឪ្យប្រើប្រាស់
ដោយៈប.ជ័យ / បន្ទាយមានជ័យៈក្រុម ការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តស្រុកកាលពីថ្ងៃទី២៧ខែកញ្ញាឆ្នាំ២០២១ បានចុះធ្វើការផ្សព្វផ្សាយចែកខិតប័ណ្ណ និងអប់រំណែនាំដល់ប្រជាពលរដ្ឋ។គឺពលរដ្ឋដែជាអ្នកបើកបរ អ្នកធ្វើដំណើរនិងអ្នករស់នៅតាមបណ្តោយដងផ្លូវឬអ្នកប្រើប្រាស់ដងផ្លូវទាំងឡាយ អំពីច្បាប់ចរាចរណ៍ផ្លូវគោក និងការប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥(បន្ទាយមានជ័យ-បាត់ដំបង) ដែលមានផ្លូវឯកទិសចែកចេញជា ៣គន្លង(ផ្លូវរថយន្តយឺត លឿន និងផ្លូវម៉ូតូ)...