ដោយៈមុនីរ័ត្ន/ភ្នំពេញ: សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិបានបញ្ជាក់ថា អគ្គបញ្ជាការ គឺប្រចាំការ ទាំងការបញ្ជាគ្រប់ម៉ោងគ្រប់ពេលទាំងអស់ត្រៀមខ្លួនជួយសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ ។កម្លាំងរបស់កងយោធពលខេមរភូមិន្ទបានត្រៀមខ្លួននិងបានចេញទៅជួយសង្គ្រោះប្រជាពលរដ្ឋនៅកន្លែងដែលមានការលិចលង់ដោយទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួននិងបានត្រៀមកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមទីកន្លែងដែលមានទឹកហក់ឡើងខ្ពស់រួចរាល់ហើយដែរ។ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រាប់រស្មីកម្ពុជានៅល្ងាចថ្ងៃទី២៨ខែកញ្ញានេះទៀតថាកិច្ចការជួយប្រជាពលរដ្ឋដោយ ទឹកជំនន់នេះគឺមានការដឹកនាំពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានធ្វើជាប្រចាំដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ...