ឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍ គ្រុប បរិច្ចាគទឹកប្រាក់ ១លានដុល្លាសហរដ្ឋរអាមេរិក ក្នុងការជួយដល់ប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងកូវីដ១៩
ដោយៈសុផល/ភ្នំពេញ៖នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុប បានបរិច្ចាគទឹកប្រាក់ចំនួន ១លានដុល្លារសហរដ្ឋរអាមេរិកជូនដល់រដ្ឋាភិបាលឡាវ។ការបរិច្ចាគនេះគឺឆ្លើយតបទៅនឹងការអំពាវនាវរបស់អាជ្ញាធរកម្ពុជាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត។ ក្នុងនាមជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា...