Month: October 2021

សម្ដេច​តេ​ជោ ហ៊ុន សែន​៖​កម្ពុជា​ចាក់​វ៉ាក់សាំង​បាន​ជាង​១០​លាន​នាក់​ជា​ជោគជ័យ​ដ៏​ធំធេង​ណាស់​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ខឿន​ការពារ​សុខភាព​របស់​ប្រជាជន

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា​៖​កម្ពុជា​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ បាន​ចំនួន​១០​លាន​៨៨​នាក់ រួចហើយ​គឺ​ស្មើនឹង​ជាង​១០០%​នៃ​ប្រជាពលរដ្ឋ ១០ លាន​នាក់​ដែល​ត្រូវ​ចាក់​វ៉ាក់សាំង ។ សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ថា​នេះ​ជា​ជោគជ័យ​ធំធេង​ណាស់​នៅក្នុង​ក្របខ័ណ្ឌ​នៃ ខឿន​ការពារ​សុខភាព​របស់​ប្រជាជន​យើង ។...

កំណើនចាក់វ៉ាក់សាំងបង្ការកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃ៣១ខែតុលាគ្រប់១០លាននាក់នៃប្រជាជនគោលដៅ

ភ្នំពេញៈរបាយការណ៍សង្ខេបដែលរៀបចំ ដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខណ្ឌទូទាំងប្រទេសបានបង្ហាញថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ–១៩  នៅកម្ពុជាគិតត្រឹមថ្ងៃ ទី៣១ខែតុលាឆ្នាំ២០២១ មាន១០០,០០១ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ១០ លាននាក់និងលើកុមារ–យុវវ័យអាយុពី ១២ ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៧,៨៩ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ១.៩៦៦. ៩៣១ នាក់។លើកុមារ...

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជុំទី១និងបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុ៥ឆ្នាំនៅព្រឹកថ្ងៃទី១ ខែ វិច្ឆិកាស្អែកនេះ

ដោយ៖តារារិទ្ធ/ភ្នំពេញ៖តាមកម្មវិធីដែលបានគ្រោងទុកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាស់បិទជាផ្លូវ ការកម្រិតថ្នាក់ជាតិនូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ជុំទី១ និង ប្រកាស​បើកយុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ដល់​កុមារ​អាយុ៥​ឆ្នាំដោយ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​​១ខែវិច្ឆិកាឆ្នាំ​២០២១ស្អែកនេះ​នៅ​វិមាន​សន្តិភាពរ្តី ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​នឹងធ្វើ​សន្និសីទកាសែតប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដល់​កុមារ​អាយុ ៥​ឆ្នាំ​នៅទីនោះផងដែរ​។​ គួររំលឹកថាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសបើកយុទ្ធនាការជាផ្លូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩...

បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​សាលាដំបូង​ពីបទ​ប្លន់​ និង​រំលោភ​សេពសន្ថវៈ​

ដោយ​: បូកគោ​/​កំ​ពតៈ សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​នា​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១ បាន​បញ្ជូនទៅ​សាលាដំបូង​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​បីនាក់​ដែល​រួមគ្នា​ប្លន់ និង​រំលោភ​សេពសន្ថវៈ​លើ​កុមារី​ពីរ​នាក់​ជា​បងប្អូន​បង្កើត​ប្រព្រឹត្តឡើង​នៅ​ស្រុក​អង្គរជ័យ​។​ ​លោក​វរសេនីយ៍ទោ​ឈឹម ឈាង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ខាងលើ ឈ្មោះ​ផាត ចិន្តា អាយុ ៣៤​ឆ្នាំ...

រថយន្ត​ស្ព័​របុក​ឡាំប្រឺតា​រងរបួស​មនុស្ស​៣​នាក់​

​ដោយ​៖​អង្គា​រ៍​ហេង​/​ភ្នំពេញ​៖ យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន​៣​នាក់​រងរបួស​ដោយសា​រ​បុរស​ជា​ជនបរទេស​ម្នាក់​បើករថយន្ត​ស្ព័​រ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​ជាមួយនឹង​ម៉ូតូ​ឡំ​ប្រឺ​តា​កង់​បី​បណ្ដាល​ឲ្យ​ក្រឡាប់ កាលពី​ពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១ នៅតាម​បណ្តោយ​ផ្លូវ​បេតុង ក្នុងភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​ ​តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា​ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ប្រភេទ​ស្ព័​រ​មួយគ្រឿង​ពាក់​ស្លាក​លេខ ភ្នំពេញ ២P-២៨២២ បើកបរ​ដោយ​ជនជាតិ​បរទេស​ម្នាក់​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន ។...

អភិបាលខណ្ឌ​ចំការមន​ចូលរួម​ដង្ហែ​កឋិនទាន និង​វេ​អង្គ​កឋិនទាន នៅ​វត្ត​ម​ណិ​រតនា​រាម ហៅ​វត្ត​ទួល​ទំពូង​

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​ព្រឹក​ថ្ងៃអាទិត្យ​ទី​៣១ ខែតុលា ឆ្នាំ​២០២១​លោក ថេ​ង សុ​ថុល អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន និង​លោកស្រី ឥន លី​ម្មី រួមជាមួយ​លោកស្រី​អភិបាលរងខណ្ឌ​, លោកនាយក​រដ្ឋបាល​ខ​ណ្ឌ​, លោក​ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រដ្ឋបាល​ខណ្ឌ និង​លោក​ចៅសង្កាត់​ទួល​ទំពូង​ទី​១ បាន​ចូលរួម​ដង្ហែ​កឋិនទាន...

យន្តហោះ​ទម្លាក់​គ្រាប់ B-1B​ហោះ​រំលង​មជ្ឈិមបូព៌ា ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​

ប្រែ​សម្រួលៈ​វាសនា​/​ឌុយ​បៃ​៖ កងទ័ពអាកាស​អាម៉េរិក​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​តុលា​ថា​ខ្លួន​បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​B-1B​ទៅ​ហោះ​រំលង​តំបន់​មជ្ឈិម​បូព៌ា​ជាមួយ​យន្តហោះ​របស់​សម្ពន្ធមិត្ត​រួម​មាន​យន្តហោះ​អ៊ីស្រាអែល​ចំពេល​មាន​ភាព​តានតឹង​ជា​បន្ត​ជាមួយ​អ៊ីរ៉ង់ ខណៈ​ដែល​កិច្ច​ពិភាក្សា​អំពី​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជាមួយ​មហាអំណាច​​ពិភពលោក​នៅ​ជាប់គាំង​។​ B-1B Lancer​បាន​ហោះ​កាលពី​ថ្ងៃ​សៅ​រ៍លើ​ច្រក​សមុទ្រហ័​រមូស ដែលជា​ផ្លូវទឹក​តូចចង្អៀត​របស់​ឈូង​សមុទ្រ​ពែ​ក្ស កន្លែង​ដែល​ជំនួញ​ប្រេង​របស់​ពិភពលោក​ប្រមាណ​២០​ភាគរយ​ឆ្លងកាត់​​ទីនេះ​។​វា​ក៏​ហោះ​លើ​សមុទ្រ​ក្រហម ច្រក​សមុទ្រ​បាប អែល ម៉ាន់​ដេប និង​ព្រែកជីក​ស៊ុយអេ​របស់អេ​ហ្ស៊ី​ប​ផងដែរ​។​ ​ច្រក​សមុទ្រហ័​រមូស បាន​ធ្លាប់​ជា​កន្លែង​វាយប្រហារ​លើ​នាវា​ដឹកជញ្ជូន​នៅ​ប៉ុន្មាន​ឆ្នាំ​មក​នេះ​ដែល​គេ​បន្ទោស​លើ​អ៊ីរ៉ង់ ហើយ​សមុទ្រ​ក្រហម​ក៏​បាន​ជួប​ការវាយប្រហារ​ស្រដៀង​គ្នា ចំ​ពេល​សង្គ្រាម​រវាង​​អ៊ីរ៉ង់​និង​អ៊ីស្រាអែល​កំពុង​លេចចេញ​ស្រមោល​ស្ទង់ៗ​។​...

ខ្មាន់កាំភ្លើង​សម្លាប់​អ្នកយកព័ត៌មាន​នៅ​ហ្វីលីពីន​

​ប្រែ​សម្រួលៈ​វាសនា​/​ម៉ានីល​៖ ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​តុលា​ថា អ្នកយក​ព័ត៌មាន​ហ្វីលីពីន​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​ជា​ច្រើន​គ្រាប់​នៅផ្ទះ​របស់​ជនរងគ្រោះ ។​ ​ការស្លាប់​របស់​លោកអ័​រឡា​នដូ ឌី​ណ​យ បាន​ក្លាយ​ជា​វគ្គ​ចុងក្រោយ​មួយ​នៃ​រឿង​ភាគ​វែង​អន្លាយ​ស្តី​ពី​ឃាតកម្ម​លើ​អ្នកកាសែត​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​។​ប្រទេស​កម្រង​កោះ​នេះ​ជា​​កន្លែង​គ្រោះថ្នាក់​បំផុត​មួយ​ក្នុង​លោក​សំរាប់​អ្នកកាសែត ហើយ​ឃាតករ​កម្រ​ត្រូវ​ចាប់បាន​នាំ​មក​កាត់ទោស​ណាស់​។​ ​លោកអ័​រឡា​នដូ ឌី​ណ​យ អ្នកយកព័ត៌មាន​នៅ​សារព័ត៌មាន​អន​ឡាញ​Newsline Philippines​និង​ជា​ពិធីករ​នៃ​វិទ្យុ​Energy FM​។​លោក​ត្រូវបាន​បាញ់​៦​គ្រាប់​ដោយ​ក្មាន់កាំភ្លើង​​ដែល​បាន​សំរុកចូល​ផ្ទះ​របស់​លោក​នៅ​ទីប្រជុំជន បាន់​សាឡា​ន នៅ​កោះ​មីន​ដា​ណាវ​។​...

អគ្គិភ័យ​បាន​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង​នៅ ក្រុងព្រះសីហនុ​

​ដោយ​៖ វណ្ណៈ​/​ព្រះសីហនុ​៖ អគ្គិ​ភ​យ័​បាន​ឆេះ​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៥​ខ្នង​ផ្ទះ វេលា​ម៉ោង​ជិត​១០​ព្រឹក​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២១ នៅ​ម្តុំ​ខាងក្រោយ​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​ខេត្ត​ព្រះសីហនុ​ស្ថិតក្នុង ក្រុម​១៣ ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ...

សមត្ថកិច្ច​ក្របួច​ចោរលួច​ម៉ូតូ​ម្នា​ក់បាន​ភ្លាមៗ​ក្រោយ​ធ្វើ​សកម្មភាព​

​ដោយ​៖​អង្គា​រ៍​ហេង​/​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់ ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ឃាត់ខ្លួន ភ្លាមៗ​បន្ទាប់ពី​ធ្វើ​សកម្មភាព លួច​ម៉ូតូ​មួយគ្រឿង កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ ២០២១ នៅ​ចំណុច​បន្ទប់​ជួល​ផ្លូវ​១០៣ ក្រុមទី ៦ ភូមិ​បាក់​ទូក សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ...