ទីក្រុងធំបំផុតរបស់វៀតណាមចាប់ផ្តើមដកចេញការបិទខ្ទប់ដើម្បីជំរុញធុរកិច្ច
ប្រែសម្រួលៈវាសនា/ហាណូយ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មវៀតណាម គឺក្រុងហូជីមិញកាលពីថ្ងៃព្រហស្បតិ៍ទី៣០កញ្ញា បានចាប់ផ្តើមបន្ធូរបន្ថយការរឹតបន្តឹងដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូរ៉ូណា ដោយអនុញ្ញាតអោយមានសកម្មភាពអាជីវកម្មនិងសង្គមច្រើនឡើងក្រោយការបិទខ្ទប់អស់ពេល៤ខែ។ ចំណាត់ការនេះមានបំណងជំរុញសេដ្ឋកិច្ចនិងស្តារប្រក្រតីភាពខ្លះមកវិញ ហើយចាប់ផ្តើមរៀនរស់នៅជាមួយជំងឺកូវីដ១៩ ដែលបានវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍នេះជាខ្លាំងចាប់ពីខែមេសាមកនិងបានរុញចំនួនមនុស្សស្លាប់ពី៣៦នាក់នៅត្រឹមពាក់កណ្តាលខែឧសភាមកដល់១៩.០៩៨នាក់គិតត្រឹមថ្ងៃពុធទី២៩កញ្ញា។ លោកឡេ ហ័រ ប៊ិញ អនុប្រធាននៃគណៈកម្មាធិការប្រជាជនក្រុង បានប្រាប់សន្និសីទកាសែតមួយថា «រាល់ចំណុចត្រួតពិនិត្យឬកុងត្រូលទាំងអស់នៅតាមផ្លូវនឹងត្រូវរើចេញហើយមិនត្រូវការលិខិតអនុញ្ញាតធ្វើដំណើរដូចមុនទេបន្ទាប់ពីថ្ងៃនេះទៅ។យើងបើកទីក្រុងឡើងវិញបណ្តើរៗតែគិតគូរពីសុវត្ថិភាពរបស់អ្នកក្រុងរបស់យើងជាមុន»។ ទីក្រុងដែលមានមនុស្សប្រមាណ៩លាននាក់រស់នៅនេះ...