អេត្យូពីនឹងបណ្តេញមន្ត្រីអ.ស.ប ៧ នាក់ពីបទ “ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង”
ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ អេត្យូពីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី៣០តុលាថាខ្លួននឹងបណ្តេញមន្ត្រីអង្គការសហប្រជាជាតិ ៧ រូបពីបទ “ជ្រៀតជ្រែក” កិច្ចការផ្ទៃក្នុងរបស់ខ្លួន ដោយបង្កើនការព្រួយបារម្ភចំពោះការឆ្លើយតបផ្នែកមនុស្សធម៌នៅក្នុងតំបន់ធីហ្គ្រេដែលហែកហួរដោយសង្គ្រាមនិងទុរ្ភិក្ស។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូ គូថេរ៉េសបាននិយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការសម្រេចចិត្តនេះ។លោកសម្តែងការជឿជាក់យ៉ាងពេញទំហឹងចំពោះបុគ្គលិករបស់លោកនៅក្នុងប្រទេសអេត្យូពី និងនិយាយថាអ.ស.បកំពុងចូលរួមជាមួយរដ្ឋាភិបាល...