ក្រសួងធនធានទឹក ប្រកាសប្រាប់ អំពីស្ថានភាពទឹកស្ទឹងសែន កំពុងជន់ឡើង
ដោយៈប.ខុន/ភ្នំពេញៈ ការធ្លាក់ ភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរជាបន្តបន្ទាប់នៅ តំបន់ផ្ទៃរងទឹកភ្លៀងរបស់ខេត្តព្រះវិហារ ដែលជាប្រភពដើមរបស់ស្ទឹងសែន បណ្តាលឲ្យកើតមានជាជំនន់ទឹកភ្លៀងហើយទឹកនេះនឹងបន្តហូរធ្លាក់មកខេត្តកំពង់ធំតាមរយៈស្ទឹងសែន ។ អ្នករស់នៅតាមសងខាងដងស្ទឹងនេះសូមប្រុងប្រយ័ត្ននៅពេលប៉ន្មានថ្ងៃខាងមុខនេះ។ ក្រសួង ធនធានទឹកនិង ឧតុនិយមនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ បានជូនដំណឹង ថាព្រះរាជាណាចក្រកម្ពុជាបាននិងកំពុងបន្តទទួលរងនូវឥទ្ធិពលពីជ្រលងសម្ពាធទាប...