ពលរដ្ឋរងគ្រោះដោយទឹកជំនន់ហើយស៊ូទ្រាំនៅផ្ទះពីរសង្កាត់នៃក្រុងសិរីសោភ័ណ ទទួលអំណោយ
ដោយ:ប.ជ័យ / បន្ទាយមានជ័យ :ពលរដ្ឋរងគ្រោះដោយទឹកជំនន់៣៣០ គ្រួសារ ហើយស៊ូទ្រាំក្រាញនៅផ្ទះនៅពីរសង្កាត់នៃក្រុងសិរីសោភ័ណ បានទទួលអំណោយហើយ កាលពីថ្ងៃទី០៣-០៤ខែតុលាឆ្នាំ២០២១ ។ គឺអំណោយជាគ្រឿងឧបភោគបរិភោគ របស់លោកនាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុម...