Day: October 4, 2021

អតីតរាជទូតប្រចាំកូរ៉េខាងត្បូង ត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ

ដោយៈរ៉ាម៉ន/ភ្នំពេញៈលោក ឡុង ឌីម៉ង់ អតីតរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េត្រូវបានរាជរដ្ឋាភិបាលតែងតាំង លោកធ្វើជាអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ។បើយោងតាមអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ៤ ខែតុលាឆ្នាំ២០២១នេះ។ គួរបញ្ជាក់ថា លោក ឡុងឌីម៉ង់ ដែលកន្លងទៅត្រូវបានគេស្គាល់ថាលោកជាអតីតជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងក្រោយមកត្រូវបានរាជរដ្ឋាភិបាលតែងតាំងឲ្យជាធ្វើជាអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េដែលទើបចប់អាណត្តិកាលពីពេលថ្មីៗ ៕សរន

ពលរដ្ឋ​រងគ្រោះ ដោយ​ភ្លើង​ឆេះ​ផ្ទះ នៅ​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង សុំ​ឲ្យ​អាជ្ញាធរ ប្រគល់​ឈើ ដែល​ចាប់​ទុក ឱ្យមក​គាត់​វិញ ដើម្បី​បាន​សង់​លំនៅឋាន សម្រាប់​ជ្រកកោន​

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ពលរដ្ឋ​រងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ រស់នៅ​ភូមិ​អូរ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង ស្នើ​សុំឱ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ មេត្តា​ប្រគល់​ឈើ ដែល​គាត់​បាន​ទិញ មកពី​ខេត្តពោធិ៍សាត់ ដើម្បី​យកមក​សង់ផ្ទះ​ឡើងវិញ...

សម្តេចក្រឡាហោម៖ តួអង្គបួនដែលមានតួនាទីជះឥទ្ធិពលដល់សំឡេងឆ្នោតក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ

ដោយៈមុនីរ័ត្ន/ភ្នំពេញៈ នៅឯខេត្តស្ទឹងត្រែង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថាដើម្បីទទួលបានជោគជ័យសម្រាប់ការបោះឆ្នោតឆ្នាំ២០២១សូមឲ្យយកចិត្តទុកដាក់ការងារគន្លឹះខ្លះ តួអង្គបួននាក់ដែលមានតួនាទីជះឥទ្ធិពលដល់សំឡេងឆ្នោតក្នុងការបោះឆ្នោតទៅក្រុមប្រឹក្សាឃុំខាងមុខ។ តួអង្គទាំងបួនដែលសម្តេចក្រឡាហោមបញ្ជាក់គឺមានដូចជា ១. មេឃុំ ចៅសង្កាត់,២. ស្មៀនឃុំ ចៅសង្កាត់...

លង់ទឹក​ជំនន់ ស្លាប់ ៣ នាក់ ក្នុង​ថ្ងៃ​តែមួយ នៅ​ខេត្តបន្ទាយមានជ័យ​

ដោយ​៖ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ មនុស្ស ៣ នាក់ បាន​លង់ទឹក​ជំនន់ ស្លាប់​នៅ​ទីតាំង ដោយឡែក​ពីគ្នា នៅក្នុង​ថ្ងៃទី ៣ ខែតុលា ឆ្នាំ​២០២១ នៅ​ខេត្តបន្ទាយមានជ័យ...

​រដ្ឋបាល​រាជធានី​ភ្នំពេ​ញ លើកទឹកចិត្ត​ដល់​អ្នកធ្វើដំណើរ ឲ្យ​ប្រើ​មធ្យោបាយ ធ្វើដំណើរឯកជន ចៀសវាង​ការប្រើ​មធ្យោបាយ ធ្វើដំណើរ​រួម ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០២១ នេះ បានចេញ​សេចក្តីអំពាវនាវ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដោយ​លើកទឹកចិត្ត ដល់​អ្នកធ្វើដំណើរ ឲ្យ​ប្រើ​មធ្យោបាយ ធ្វើដំណើរ​ឯកជន...

ក្រសួងសុខាភិបាលជំរុញការពង្រឹងសកម្មភាពយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្រុមគោលដៅឱ្យបានគ្រប់ៗគ្នា

ភ្នំពេញៈនៅថ្ងៃទី៤ខែតុលាឆ្នាំ២០២១ក្រសួងសុខាភិបាលបានជម្រាបជូនគណៈអភិបាលនៃអភិបាលរាជធានី ខេត្ត ស្តីពីការពង្រឹងសកម្មភាពយុទ្ធនាការអប់រំផ្សព្វផ្សាយ និងជំរុញការចាក់វ៉ាក់សាំងកូវីដ ១៩ដល់ប្រជាពលរដ្ឋក្រុម គោលដៅឱ្យបានគ្រប់ៗគ្នា ខណៈដែលពិធីបុណ្យភ្ជុំបិណ្ឌនឹងចូលមកដល់នៅពេលឆាប់!ខាងមុខនេះ៕សរន សូមជូនលិខិត ៖

ខឹង​ប្តី​មាន​ស្រី​៖ ស្ត្រី​ម្នាក់ ជិះ​ឡាំប្រឺតា មក​លោតទឹក​សម្លាប់ខ្លួន នៅ​ស្ពាន​ជ្រោយចង្វា តែ​មិនបាន​សម្រេច​

ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ ស្ត្រី​ម្នាក់​មាន​វិបត្តិ​ក្នុង​គ្រួសារ ដោយសារតែ​ប្តី លួច​មាន​ស្រី​ថ្មី តូចចិត្ត​ខ្លាំងពេក ក៏​សម្រេចចិត្ត ជិះ​ឡាំប្រឺតា មក​លោតទឹក​លើ​ស្ពាន ជ្រោយចង្វារ ទាំងយប់ ។ ​តែដោយសារ​ងងុយដេក​ខ្លាំងពេក...

រុស្ស៊ី​បាញ់​សាកល្បង​មី​ស៊ី​ល​លឿន​ជាង​សំឡេង Tsirkon ចេញពី​នាវាមុជទឹក​ជា​លើកដំបូង

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ រុស្ស៊ី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ខ្លួន​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បញ្ជា​ទិស​លឿន​ជាង​សំឡេង Tsirkon (Zircon)​ដោយ​ជោគជ័យ​ពី​នាវា​មុជ​​ទឹកជា​លើកដំបូង ជា​អាវុធ​ដែល​ប្រធានាធិបតីវ្ល៉ា​ឌី​មៀរ ពូ​ទីន​កោតសរសើរ​ថា​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​អាវុធ​ជំនាន់​ថ្មី​គ្មាន​គូ​ប្រៀប​។​ ​ក្រសួង​ការពារជាតិ​បាន​និយាយថា នាវា​មុជទឹក Severodvinsk បាន​បាញ់​មី​ស៊ី​ល​នេះ​នៅ​សមុទ្រ​បារិន​ដោយ​ជោគជ័យ ដោយ​បាញ់​ចំ​គោលដៅ​ដែល​ខ្លួន​បានជ្រើសរើស​។​...

អាវុធហត្ថ បញ្ជូន​មេខ្យល់ ២ នាក់ ទៅ​តុលាការ ករណី​នាំ​ពលករ ៦ នាក់ ឆ្លងដែន​ខុសច្បាប់

ដោយ​៖ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ មន្ត្រី​ជំនាញ នៃ​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយ មានជ័យ បាន​បញ្ជូន​មេខ្យល់ ២ នាក់ ទៅ​តុលាការ នៅ​ថ្ងៃទី​៤ ខែតុលា នេះ​ពាក់ព័ន្ធ...

ទីបំផុត លោក អ៊ុំ វុ​ទ្ធ​ទី ដែលជា​រងគ្រោះ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ បានទទួល​យុ​ត្តិ​ធ​ម៌​វិញ​ហើយ​

​ដោយៈ សុភ​ក្ត្រា/​ភ្នំពេញ​៖​លោក អ៊ុំ វុ​ទ្ធ​ទី អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ​មុខ របរ​ជា​មន្ត្រីរាជការ​ដែល​ត្រូវគេ​ចោទប្រកាន់​ពីបទ​ឆបោក​រឿង​ទិញ​លក់ ម៉ាស់​នោះ​ទីបំផុត​បានទទួល​យុត្តិធម៌​វិញ​ហើយ​ដែល​នេះ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់លោក​នៅក្នុង​រឿង​បញ្ជា​ទិញ​លក់​ម៉ាស​ដ៏​ចម្រូងចម្រាស់​មួយ​។​ ​សូមបញ្ជាក់ថា​៖ នៅក្នុង​សវនាការ​ជា​សាធារណៈ​ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ​២០២១​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែលមាន​ចៅក្រម​ជំនុំជម្រះ​លោកស្រី...