Day: October 4, 2021

រុស្ស៊ីបាននិយាយនៅថ្ងៃចន្ទនេះថាខ្លួនបានបាញ់សាកល្បងមីស៊ីលបញ្ជាទិសលឿនជាងសំឡេង Tsirkon (Zircon)ដោយជោគជ័យពីនាវាមុជ ទឹកជាលើកដំបូង ជាអាវុធដែលប្រធានាធិបតីវ៉្លាឌីមៀរ ពូទីនកោតសរសើរថាជាផ្នែកមួយនៃប្រព័ន្ធអាវុធជំនាន់ថ្មីគ្មានគូប្រៀប។

លោកស្រី​ស៊ូ​ជី​ស្នើសុំ​បង្ហាញ​ខ្លួន​នៅ​តុលាការ​តិច​ម៉ោងជាង​មុន​ព្រោះ​សុខភាព​ទន់ខ្សោយ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ នៅ​ថ្ងៃ​ចន្ទ​ទី​៤ តុលា​នេះ មេធាវី​របស់​លោក​ស្រី​ស្រី​អ៊ុង​សាន​ស៊ូ​ជី​បាន​និយាយថា​អតីត​មេដឹកនាំ​មី​យ៉ាន់​ម៉ា​ដែល​ជាប់​ឃុំ​រូបនេះ​បាន​សុំ​ឱ្យ​ចៅក្រម​​កាត់បន្ថយ​ភាព​ញឹកញាប់​នៃ​ការបង្ហាញ​ខ្លួន​របស់​លោក​ស្រី​នៅ​សវនាការ​តុលាការ ដោយសារ​តែ​បញ្ហា​សុខភាព​។​ ​ប្រធាន​មេធាវី​លោក ឃី​ន មួង សា​វ បាន​និយាយ​តាមរយៈ​សារ​ជា​អក្ស​រថា លោកស្រី​អ៊ុង​សាន​ស៊ូ​ជី...

អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​រិត​បន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​វិធាន សុខាភិបាល ក្នុងឱកាស​ភ្ជុំបិណ្ឌ​

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​ចាប់​រិត​បន្តឹង លើ​ការអនុវត្ត ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​វិធាន​ការការពារ ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩​ក្នុងពេល ប្រជាពលរដ្ឋ សំរុក​ចាក​ចេញពី រាជធានី​ភ្នំពេញ ទៅកាន់​ស្រុកកំណើត...

មនុស្ស​រាប់​ម៉ឺន​នាក់​នាំគ្នា​ចាកចេញ​ពី​ទីក្រុង​ហូជីមិញ​ក្រោយ​បញ្ចប់​ការបិទ​ខ្ទប់​នាំអោយ​មាន​ការបារម្ភ​អំពី​…

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ មនុស្ស​រាប់​ម៉ឺន​នាក់ ភាគច្រើន​ជា​កម្មករ​មកពី​បណ្តា​ខេត្ត​ជុំវិញ បាន​ចាកចេញ​ពី​ទីក្រុង​ហូជីមិញ​ភាគខាងត្បូង​កាលពី​ចុង​សប្តាហ៍ នៅពេល​ទីក្រុង​ធំ​បំផុត​របស់​​វៀតណាម​នេះ​ចាប់ផ្តើម​បន្ធូរបន្ថយ​ការបិទ​ខ្ទប់​ប្រឆាំង​កូវី​ដ​១៩​។​ ​ការហូរ​ចេញ​មនុស្ស​ទាំង​ហ្វូង​បែប​នេះ​កើតឡើង​នៅពេល​ទីក្រុង​ពាណិជ្ជកម្ម​ហូជីមិញ​និង​និង​បណ្តា​ខេត្ត​ឧស្សាហកម្ម​ក្បែរ​ខាង​របស់​វា​ខិតខំ​ដោះស្រាយ​កម្លាំង​ពលកម្ម​អោយបាន​គ្រប់គ្រាន់​ដើម្បី​​ជួយ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ចំ​ពេល​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​អាក្រក់​បំផុត​នៅ​ត្រីមាស​ទី​៣​នេះ​។​ ​ក្នុងពេល​រង់ចាំ​ការ​ធ្វើតេស្តិ៍​មុន​ចាក​ចេញពី​ទីក្រុង​ទៅ​កាន់​ភូមិ​នៅ​ខេត្ត​ដុង​ថាប​ជាមួយ​ប្តី​និង​កូន​អាយុ​៨​ឆ្នាំ នាង​ត្រាន់ ធី ថេម អាយុ​៣២​ឆ្នាំ បាន​និយាយថា «​ពួក​យើ​បាន​ចាកចេញ​ពី​ផ្ទះ​​មក​រក​ការងារ​ធ្វើ​នៅក្នុង​ទីក្រុង​នេះ តែ​ឥឡូវ​យើង​ធុញទ្រាន់​ណាស់​។​យើង​នឹង​វិល​ទៅ​ផ្ទះ​ដើម្បី​ធ្វើ​ស្រែ...

ឆក់​ភ្លាម​ក្របួច​បាន​ភ្លាម​ទាំង​ព្រឹក​នៅ​ខណ្ឌដូនពេញ​

​ដោយ​:​អង្គា​រ៍​ហេង​/​ភ្នំពេញ​: ចោរឆក់​២​នាក់​ត្រូវ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ខណ​:​ធ្វើ​សកម្មភាព​ឆក់យក​ទ្រព្យសម្បត្តិ​ស្ត្រី​ម្នាក់​នៅតាម​ផ្លូវ​សាធារណ​:​ទាំង​ព្រឹក​ព្រលឹម​។ ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ២០២១ នៅក្នុង​មូលដ្ឋាន​សង្កាត់​ផ្សារកណ្តាល​ទី​២ ខណ្ឌដូនពេញ​។ ​ក្រោយពេល​ឃាត់ខ្លួន​ភ្លាម​​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវ​បានប្រគល់​អោយកម្លាំង​នគរបាល​ប៉ុ​ស្ត៍​រដ្ឋបាល​​ផ្សារកណ្តាល​ទី​២ យកទៅ​ការសាកសួរ​ដើម្បី​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ចាត់ការ​ទៅតាម​នីតិវិធី​៕​

សម្ដេច​ក្រឡាហោម ស ខេង​៖​មន្ត្រី​ឱកាសនិយម​តែង​ប្រើ​អំណាច​រំលោភ​ទៅលើ​អ្នក​ដ៏​ទៃ​ដែល​នាំ​ឲ្យ​ផ្ទៃក្នុង​មិន​រឹងមាំ​

ស្ទឹងត្រែង​៖​ដោយ/តារារិទ្ធ៖សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​បាន​លើកទឹកចិត្ត​ឲ្យ​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ចេះ​សាមគ្គី​គ្នា​ក្នុងការ​បំរើប្រជាជន​។​ ដោយ​ផ្តោតទៅលើ​ភាព​មិនសូវ​ចុះសម្រុង​គ្នា​រវាង​ក្រុមប្រឹក្សា​ខេត្ត​និង​គណៈ​អភិបាលខេត្ត​,​សម្ដេច​បាន​ថ្លែងថា​គណៈ​អភិបាល​ខ្លះ​មិន​គោរព​ក្រុមប្រឹក្សា​នោះទេ​ត្បិត​យល់ថា​សមាជិក​ក្រុមប្រឹក្សា​មិនមាន​អំណាច ។ សម្ដេច​បាន​គូសបញ្ជាក់ថា​មន្ត្រី​ឱកាស​និ​យ​បែបនេះ​ប្រើ​អំណាច​ដោយ​រំលោភ​,​ចំណូ​ចនេះ​សម្តេច​បានស្នើឲ្យ​មន្ត្រី​ទាំងអស់​ចៀសវាង​កុំ​ធ្វើជា​មន្ត្រី​បែបនេះ​ឱ្យសោះ​ព្រោះ​វា​នាំ​ឲ្យ​ផ្ទៃក្នុង​មិន​រឹងមាំ​។ ​សម្តេច​ក្រឡាហោម ស ខេង បានលើកឡើង​បែបនេះ​នា​ព្រឹក​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០២១​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាល​នៃ គណៈ​អភិបាលខេត្ត​ស្ទឹងត្រែង ។ ​សម្ដេច​ក្រឡាហោម ស...

អណ្តើក​ហ្លួង​ឬ​ហៅថា​អណ្តើក​សរសៃ គឺជា​ប្រភេទ​អណ្តើក​ទឹកសាប​មាន​មាឌធំ​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ អណ្តើក​ហ្លួង ឬ​ហៅថា​អណ្តើក​សរសៃ​គឺជា​ប្រភេទ អណ្តើក ទឹកសាប​មាន​មាឌធំ​ដែល​ស្នូក​របស់​វា​មាន​ប្រវែង​រហូតដល់ ៦២,៥​សង់ ទី​ម៉ែត្រ​។ ​អង្គការ WCS បាន​អះអាងថា អណ្តើក​ហ្លួង​រស់នៅ​តាម​ព្រែក​និង​ដៃសមុទ្រ​ធំៗ ក្នុង​តំបន់ ភាគខាងត្បូង​ឧបទ្វីប​ម៉ា​ឡេ...

មនុស្សរាប់ម៉ឺននាក់ ភាគច្រើនជាកម្មករមកពីបណ្តាខេត្តជុំវិញ បានចាកចេញពីទីក្រុងហូជីមិញភាគខាងត្បូងកាលពីចុងសប្តាហ៍ នៅពេលទីក្រុងធំបំផុតនេះ ចាប់ផ្តើមបន្ធូរបន្ថយការបិទខ្ទប់ប្រឆាំងកូវីដ១៩រយៈពេលរាប់ខែមកនេះ។

តើ​លោកអ្នក​ធ្លាប់​បានដឹង​អំពី​ប្រភេទ​រាតត្បាត​ដែរឬទេ​?

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ប្រភេទ​រាតត្បាត​គឺជា​ប្រភេទ​សត្វ និង​រុក្ខជាតិ​ដែល​អាច ចល័ត​ជា​ញឹកញាប់ ពី​ទីកន្លែង​មួយ​ទៅ​ទីតាំង​មួយ​ផ្សេងទៀត តាមរយៈ​សកម្មភាព របស់​មនុស្ស ជាធម្មតា​រវាង​ប្រទេស និង​ប្រទេស​ជាច្រើន​ដ៏ទៃទៀត​ដែល​បណ្តាលឱ្យ មានការ​ខូចខាត​ដល់​បរិស្ថាន ឬ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​ថ្មី​នោះ​។ ​បច្ចុប្បន្ននេះ ប្រទេស​កម្ពុ​ជាមាន​ចំនួន​សត្វ​និង​រុក្ខជាតិ​ប្រភេទ​រាតត្បាត​តិចជាង​ប្រទេស...

ស្អែក​ម៉ោង ៣​ទៀបភ្លឺ​អ្នក​អភិរក្ស​នៅ​កម្ពុជា​នឹងធ្វើ​បទ​បង្ហាញ​អំពី​ការគ្រប់គ្រង គម្រោង​អភិរក្ស​សត្វ​ខ្សឹប​ក្រៅ​ជម្រក​ធម្មជាតិ

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២១​នេះ វេលា​ម៉ោង ៣:០០ នាទី​ព្រឹក នៅ​ប្រទេស​កម្ពុជា ត្រូវ​នឹង​ម៉ោង ២២:០០​នាទី នៅ​អឺរ៉ុប​កណ្ដាល​អ្នក​អភិរក្ស នៅ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ (ACCB)...