Day: October 4, 2021

តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖ ប្រេងសាំងធម្មតា = ៤.១០០ រៀល/លីត្រ, ប្រេងម៉ាស៊ូត = ៣.៨០០ រៀល/លីត្រ។តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែតុលា៕

តម្លៃលក់រាយប្រេងសាំងធម្មតា និងប្រេងម៉ាស៊ូត៖ ប្រេងសាំងធម្មតា = ៤.១០០ រៀល/លីត្រ, ប្រេងម៉ាស៊ូត = ៣.៨០០ រៀល/លីត្រ។តម្លៃអតិបរមាលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែតុលា៕

ធ្លាក់​យន្តហោះ​ឯកជន​នៅ​ទីក្រុង​មី​ឡង់​សម្លាប់​មនុស្ស​៨​នាក់ រួម​ទាំង​មហាសេដ្ឋី​ផុត​លេខ​របស់​រ៉ូ​ម៉ានី​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ប៊ី​ប៊ីស៊ី​) ៖ យន្តហោះ​ឯកជន​មួយ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ប្លុក​អគារ​ការិយាល័យ​ទទេ​មួយ​នៅ​ភាគ​ខាងជើង​ទីក្រុង​មី​ឡង់​ប្រទេស​អ៊ីតាលី​ដោយ​បាន​សម្លាប់​មនុស្ស​ទាំង ៨ នាក់​នៅ​លើ​យន្តហោះ​។​ ​យន្ដហោះ​ដែល​បាន​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កោះ​សា​ឌី​នៀបាន​ធ្លាក់​បន្ទាប់​ពី​ហោះ​ចេញពី​អាកាសយានដ្ឋាន​លី​ណេត​នៃ​ទីក្រុង​មី​ឡ​ង់​។​ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីតាលី​និយាយថា អ្នកបើក​យន្ដហោះ​គឺជា​មហាសេដ្ឋី​រ៉ូ​ម៉ានី​ឈ្មោះ ដាន ប៉េ​ត្រេ​ស្កូ អាយុ ៦៨...

ពាណិជ្ជករ​បរទេស​ម្នាក់​សម្តែង​ការ​កោត​ស​សើរ​ដល់​កម្ពុជា​ទាំង​ផ្លូវច្បាប់​និង​ថ្នាក់ដឹកនាំ​ក្រោយ​ទទួលបាន​យុត្តិធម៌​ឡើងវិញ​

ដោយ​: ពៅ​និមល​/​ភ្នំពេញ​៖ ពាណិជ្ជករ​ម្នាក់​ដែល​ដើមកំណើត​មកពី​ប្រទេស KOSOVAR លោក កូ​កូ​វី​ក ដេ​នី​ស បន្ទាប់ពី​បានទទួល​យុត្តិធម៌​ឡើងវិញ ក្រោយពី​រង​ភាពអយុត្តិធម៌​អស់​រយៈពេល​៤​ឆ្នាំកន្លងមក បាន​សម្តែង​ការដឹងគុណ​ចំពោះ​ព្រះករុណា​ព្រះមហាក្សត្រ​កម្ពុជា​, សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី...

រដ្ឋាភិបាល​ជប៉ុន​លាឈប់ លោក​ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា ចូលកាន់​តំណែង​នាយករដ្ឋមន្ត្រី​

​ប្រែ​សម្រួលៈ​វាសនា​/​តូ​ក្យូ​(​ក្យូ​ដូ​,​ស្ពុ​ត​និច​)៖​ទីភ្នាក់ងារ​សារព័ត៌មាន​ក្យូ​ដូ បាន​រាយការណ៍​ថា រដ្ឋាភិបាល​ជប៉ុន​បាន​លាឈប់​ហើយ​សភា​នឹង​បោះឆ្នោត​លើ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៅ​រសៀល​ថ្ងៃ​ចន្ទ​​ទី​៤​តុលា​។ អតីតរដ្ឋមន្ត្រី​ការបរទេស ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា​នឹងត្រូវ​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​។​ លោក​ហ្វ៊ុយ​មី​អុ គី​ស៊ី​ដា នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ក្រោយ​សភា​បោះឆ្នោត​អនុម័ត​នៅ​រសៀល​ថ្ងៃ​ចន្ទ​ ​កាលពី​ចុង​ខែ​កញ្ញា រដ្ឋមន្ត្រី​ខុទ្ទកាល័យ​ជប៉ុន​បាន​ប្រកាសថា គណៈរដ្ឋមន្ត្រី​ជប៉ុន​រំពឹង​ថា​សម័យ​ប្រជុំ​សភាវិសាមញ្ញ​មួយ​នឹង​ត្រូវ​រៀបចំ​ធ្វើឡើង​នៅ​ថ្ងៃ​៤​តុលា ដើម្បី​ជ្រើសតាំង​នាយក​រដ្ឋមន្ត្រី​ថ្មី​មួយ​​រូប​ក្រោយពី​នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន លោក​យ៉ូ​ស៊ី​ហ៊ី​ដេ ស៊ូ​ហ្កា​បាន​ប្រកាស​កាលពី​ដើម​ខែ​កញ្ញា​ថា​លោក​នឹង​មិន​ចូលរួម​ប្រកួតប្រជែង​យក​តំណែង​ប្រធាន​បក្ស​ដែល​នឹង​ក្លាយជា​នាយក​រដ្ឋមន្ត្រី​​បន្ទាប់​។​...

ស្លាប់​៨​នាក់​បន្ទាប់​ពី​ផ្ទុះ​ហិង្សា​នៅ​កន្លែង​តវ៉ា​របស់​កសិករ​ឥណ្ឌា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ យ៉ាងហោច​ណាស់​មនុស្ស ៨ នាក់​ត្រូវបាន​សម្លាប់​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃអាទិត្យ​ទី​៣​តុលា​បន្ទាប់ពី​ការប៉ះទង្គិច​គ្នា​បាន​ផ្ទុះឡើង​​នៅឯ​ការតវ៉ា​របស់​កសិករ​ក្នុង​ការកើនឡើង​ភាព​តានតឹងដ៏​សាហា​វនៃ​យុទ្ធនាការ​ពេញ​មួយ​ឆ្នាំ​របស់​ពួកគេ​ប្រឆាំងនឹង​ច្បាប់​កសិកម្ម​ដ៏​ចម្រូងចម្រាស​។​ ​កសិករ​បាន​ប្រមូលផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ស្រុក​ឡា​ឃីម​ពួ​ឃេ​រី​នៃ​រដ្ឋ​អ៊ុត​ថា​ប្រា​ដេស ជា​កន្លែង​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ អា​ចាយ មី​ស្រា និង​អភិបាលរង​រដ្ឋ​លោក កេ​សាវ ប្រាសាដ...

​ហោរាសាស្ត្រ ប្រចាំថ្ងៃ ច័ន្ទ ទី ០៤​ខែតុលា ឆ្នាំ ២០២១

​ឆ្នាំជូត​ ​រាសី​ខ្ពស់ត្រដែត​។ ទាំង​ស្ត្រី​បុរស​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​រៀបចំ​គ្រួសារ និង ប្រាក់កាស​ឱ្យបាន​ល្អ​ទើប​ពុំមាន​អ្វី​នាំឱ្យ​រែកពន់​ភាពលំបាក​លំបិន​នាពេល​ក្រោយ​។​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ្វ​អ្វី​តែង​ឆ្លើយតប​ជា​ផល​គ្រាន់​ជាទី​គាប់ចិត្ត​ត្រឡប់មកវិញ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ចង់​ផ្លាស់ប្តូរ​មុខរបរ​ថ្មី​ឬ​បើក​ធ្វើ​ជំនួញ​តូចធំ​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​ជានិច្ច​។​ ​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពស្រស់​ស្រាយ​និង​ផ្អែមល្ហែម​ប្រពៃ​៕ ​ឆ្នាំឆ្លូវ​ ​រាសី​ល្អជា​មធ្យម​។ នៅថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា នឿយហត់ ពិសេស​រឿង​រាវ​តូចធំ​តែង​ចូល​យាយី​ច្រើន​ទៀតផង​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​វិញ លោកអ្នក អាចមាន​ជីវិត​គាប់ប្រសើរ​ជាង​មុន បើសិន​មានការ​ព្យាយាម​អត់ធ្មត់​ក្នុងការ​បំពេញការងារ​ឱ្យ​ច្រើនៗ​នោះ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ឱ្យ​ប្រយ័ត្ន​ពាក្យសម្តី​បន្តិច​ព្រោះ​ងាយ​ប៉ះទង្គិច​ជាមួយ​មនុស្ស​នៅ​ជុំវិញខ្លួន​បង្កើតជា​រឿង​រាវ​តូចធំ​ណាស់ ។...

ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានរាយការណ៍ថា រដ្ឋាភិបាលជប៉ុនបានលាឈប់ហើយសភានឹងបោះឆ្នោតលើបេក្ខភាពនាយករដ្ឋមន្រ្តីនៅថ្ងៃចន្ទទី៤ តុលា។ អតីតរដ្ឋមន្រ្តីការបរទេស ហ្វ៊ុយមីអុ គីស៊ីដានឹងត្រូវជ្រើសតាំងជានាយករដ្ឋមន្រ្តី។

ការស៊ើបអង្កេត​រក​ឃើញ​ជន​រំលោភ​កុមារ ៣.០០០ នាក់​សម្ងំ​ធ្វើការ​នៅ​វិហា​កាតូលិក​បារាំង​តាំងពី​ឆ្នាំ​១៩៥០

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប្រធាន​គណៈកម្មការ​ឯក​រាជ្យ​ស៊ើបអង្កេត​រឿង​អាស្រូវ​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP​នៅ​ប៉ុន្មាន​ថ្ងៃមុន​ការចេញផ្សាយ​របាយការណ៍​​របស់​ខ្លួន​ថា ជន​រំលោភ​កុមារ​ប្រមាណ ៣.០០០ នាក់​បាន​សម្ងំ​ធ្វើការ​នៅក្នុង​វិហារ​កាតូលិក​បារាំង​តាំងពី​ឆ្នាំ​១៩៥០​។​ ​មន្ត្រី​ស៊ីវិល​ជាន់ខ្ពស់​បារាំង​លោក ហ្ស​ង់​-​ម៉ាក សូ​ហ្ហ៍ បាន​និយាយថា ការស្រាវជ្រាវ​របស់​គណៈកម្មការ​នេះ​បានរ​ក​ឃើញ​អាចារ្យជា​ជន​រំលោភ​អនីតិជន​ចំនួន...

រុស្ស៊ី​​កាលពី​ថ្ងៃអាទិត្យ​ទី​៣​តុលា បាន​រាយការណ៍​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយកូវី​ដ​១៩ ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ជា​លើក​ទី​ប្រាំ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​គឺចំនួន ៨៩០ នាក់​។ ​សរុប រុស្ស៊ី​ដែលជា​ប្រទេស​មាន​ប្រជាជន​ចំនួន ១៤៦ លាន​នាក់​មាន​ចំនួន​អ្នក​ស្លាប់​ខ្ពស់​បំផុត​នៅ​អឺរ៉ុប​ពី​ជំងឺ​រាតត្បាត​គឺ​ជិត ២១០.០០០ នាក់​។​

រុស្ស៊ី​បង្ហាញ​តួលេខ​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយកូវី​ដ​ខ្ពស់​បំផុត​មិន​ធ្លាប់មាន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ រុស្ស៊ី​បាន​រាយការណ៍​ចំនួន​អ្នក​ស្លាប់​ប្រចាំ​ថ្ងៃ​ដោយកូវី​ដ​១៩ ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ជា​លើក​ទី​ប្រាំ​ក្នុង​រយៈពេល​មួយ​សប្តាហ៍​ដោយ​ចំនួន​អ្នក​ស្លាប់​​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​។​ ​កាលពី​ថ្ងៃអាទិត្យ​ទី​៣​តុលា ក្រុមការងារ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវី​ដ​បាន​និយាយថា មនុស្ស​ស្លាប់​ចំនួន ៨៩០ នាក់​ត្រូវបាន​កត់ត្រា​នៅ​មួយ​ថ្ងៃមុន​នេះ ដោយ​លើសពី​ចំនួន ៨៨៧​នាក់​ដែល​​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​។ ក្រុម​ការងារ​នេះ​ក៏​បាន​និយាយ​ផងដែរ​ថា​ចំនួន​នៃ​ការឆ្លង​កូ​វីដ​ថ្មី​កាលពី​ថ្ងៃ​សៅរ៍​គឺជា​ចំនួន​ឆ្លង​ខ្ពស់​បំផុត​លំដាប់​ទី​ពីរ​នៃ​ឆ្នាំ​នេះ​គឺ...