កូរ៉េខាងជើងស្តារខ្សែទូរស័ព្ទទំនាក់ទំនងជាមួយកូរ៉េខាងត្បូងឡើងវិញ
ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA បានរាយការណ៍ថាកូរ៉េខាងជើងនឹងស្តារខ្សែទូរស័ព្ទទំនាក់ទំនងឆ្លងកាត់ព្រំដែនជាមួយសមភាគីខាងត្បូងរបស់ខ្លួនចាប់ពីថ្ងៃចន្ទនេះតទៅបន្ទាប់ពីបានកាត់ផ្តាច់ចោលកាលពីខែសីហា។ ការសម្រេចចិត្តនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីទីក្រុងព្យុងយ៉ាងបង្កឱ្យមានការព្រួយបារម្ភជាអន្តរជាតិជាមួយនឹងការសាកល្បងមីស៊ីលជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មកនេះ។ ការសាកល្បងមីស៊ីលទាំងនេះបានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិរៀបចំកិច្ចប្រជុំបន្ទាន់មួយ។ កូរ៉េទាំងពីរបានបង្ហាញពីភាពស្រពិចស្រពិលក្នុងទំនាក់ទំនងកាលពីចុងខែកក្កដាដោយប្រកាសការស្តារទំនាក់ទំនងឆ្លងកាត់ព្រំដែនដែលត្រូវបានកាត់ផ្តាច់ជាងមួយឆ្នាំមុន។ប៉ុន្តែការស្តារឡើងវិញនេះមានរយៈពេលខ្លីប៉ុណ្ណោះ ដោយសារកូរ៉េខាងជើងឈប់ទទួលការហៅចូលតែពីរសប្តាហ៍បន្ទាប់ពីនោះ។ KCNA បាននិយាយនៅព្រឹកថ្ងៃចន្ទនេះថាមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនបានសម្តែងនូវចេតនាស្តារឡើងវិញនូវបណ្តាញទំនាក់ទំនងរវាងកូរ៉េខាងជើង-ខាងត្បូងដោយរាយការណ៍ថា...