Day: October 6, 2021

អ្នកសម្អាតតាមឆ្នេរទទួលបានការឧត្ថម្ភពីអភិបាលខេត្ត

ដោយៈប.ខុន/ភ្នំពេញៈកម្មករសម្អាតក្រុងនៅតាមឆ្នេរខេត្តព្រះសីហនុមួយក្រុមដែលកំពុងបំពេញការងាររបស់ខ្លួននៅថ្ងៃបុណ្យភ្ជុំនេះទទួលបានការលើកទឹកចិត្តពីលោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានចុះពិនិត្យមើលឆ្នេរក្នុងថ្ងៃមានប្រជាពលរដ្ឋមកលេងកម្សាន្តច្រើននាឱកាសបុណ្យភ្ជុំនេះ។ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០២១ បានចុះពិនិត្យស្ថានភាពឆ្នេរសមុទ្រទាំងអស់មាននៅក្នុងក្រុងព្រះសីហនុ បន្ទាប់ពី មានប្រជាពលរដ្ឋពីតាមបណ្តាខេត្តជាច្រើនបានមកលេងកម្សាន្តនៅខេត្តព្រះសីហនុក្នុងថ្ងៃឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ។ នៅក្នុងឱកាសចុះពិនិត្យនេះលោកអភិបាលខេត្តបានឧបត្ថម្ភថវិកាដល់ក្រុមអ្នកសម្អាតតាមឆ្នេរមួយក្រុមដែលកំពុងបំពេញការងាររបស់ខ្លួននៅថ្ងៃដែលពលរដ្ឋផ្សេង ទៀតឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ៕

យូ​នី​សេ​ហ្វ ព្រមាន​ពី​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​-១៩ លើ​សុខភាព​ផ្លូវចិត្ត​របស់​កុមារ និង​យុវជន​នៅ​កម្ពុជា និង​ទូទាំង​ពិភពលោក​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ការវិភាគ​ថ្មី​មួយ បង្ហាញ​ពី​ការបាត់បង់​ការចូលរួម​ចំណែក ក្នុង​សេដ្ឋកិច្ច បណ្តាលមកពី​បញ្ហា​ផ្លូវចិត្ត​របស់​មនុ​ស្សវ័យ​ក្មេង ដែល​គិត​ជា​ទឹក ប្រាក់​ស្មើ​ប្រមាណ​ជិត ៣៩០ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ នៅ​ទូទាំង​ពិភពលោក ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​យូ​នី​សេ​ហ្វ ។...

Merck​ចុះ​កិច្ចព្រមព្រៀង​លក់​ថ្នាំ​ព្យាបាល​កូវី​ដ​១៩​ដល់​សិង្ហ​បុរី​

​ប្រែ​សម្រួលៈ​វាសនា​/​សិង្ហ​បុរី​៖ ក្រុមហ៊ុន​ឳ​ស​ថ Merck​កាលពី​ថ្ងៃ​ពុធ​ទី​៦​តុលា បានប្រកាស​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​និង​ទិញ​មួយ​ដែល​នឹង​ផ្តល់​អោយ​សិង្ហ​បុរី​នូវ​ថ្នាំ​ព្យាបាល​ជំងឺ​កូវី​ដ​១៩​របស់ខ្លួន​។​ ​ថ្នាំ​Molnupiravir​នឹង​ជា​ថ្នាំ​ព្យាបាល​កូវី​ដ​១៩​ដែល​លេប​តាម​មាត់​ជា​លើកដំបូង​របស់​ពិភពលោក ។​ឥឡូវ​ក្រុម​Merck​កំពុង​សុំ​ការអនុម័ត​យល់ព្រម​ពី​រដ្ឋបាល​ចំណីអាហារ​និង​ឳ​ស​ថ​​អាម៉េរិក​សំរាប់​ការប្រើ​វា​។​ ​អូស្ត្រាលី​ក៏​ទិញ​ថ្នាំ​Molnupiravir​នេះ នៅ​ពេល​ថៃ កូរ៉េខាងត្បូង តៃវ៉ាន់​និង​ម៉ាឡេស៊ី កំពុង​ពិភាក្សា​ទិញ​វា ហើយ​ហ្វីលីពីន​រំពឹង​ថា​ការ​សាក​ពិសោធន៍​ថ្នាំ​នេះ​នឹង​នាំ​ដល់​ការអនុញ្ញាតអោយ​​ទិញ​វា​។​ ​ការ​រួសរាន់​ទិញ​ថ្នាំ​នេះ​កើតឡើង​បន្ទាប់​ពី​ទន្ន​ន័យ​ពី​កន្លែង​សាក​ពិសោធន៍​វេជ្ជសាស្ត្រ​បង្ហាញ​ថា​ថ្នាំ​Molnupiravir​អាច​កាត់បន្ថយ​ការ​ចូល​ដេក​ពេទ្យ​ដោយ​ជំងឺ​កូវី​ដ​១៩​និង​ការស្លាប់​របស់​​អ្នកជំងឺ​កូវី​ដ​១៩​ធ្ងន់ធ្ងរ​បាន​ដល់​ទៅ​ពាក់កណ្តាល​។​ ​សូមបញ្ជាក់​ថា សិង្ហ​បុរី​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ខ្ពស់បំផុត​មិន​ដែល​ជួប​គឺ​៣.៤៨៦​នាក់​កាលពី​ថ្ងៃ​អង្គារ​ទី​៥​តុលា​នៅ​ពេល​ប្រទេស​នេះ​ប្រឈម​ការផ្ទុះកូ​វីដ​១៩​អាក្រក់​បំផុត​ទោះជា​​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​អោយ​ដល់​ប្រជាជន​ខ្លួន​ជាង​៨០​ភាគរយ​ហើយ​ក្តី​៕...

អភិបាលខេត្ត​ព្រះសីហនុ សួរសុខទុក្ខ និង​លើកទឹកចិត្ត ដល់​កងកម្លាំង​នគរបាល ខេត្ត​ព្រះសីហនុ​

ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រោយពី​បាន​ជួប​សំណេះសំណាល ជាមួយ​អង្គភាព អាវុធហត្ថ​ខេត្ត និង​តំបន់​ប្រតិបត្តិការ​សឹក​រង ខេត្ត​ព្រះសីហនុ កាលពី​ល្ងាច ថ្ងៃទី​៥ តុលា រួចមក នៅ​ព្រឹក​ថ្ងៃទី​៦​ខែ តុលា​នេះ...

ក្រុមហ៊ុនឳសថ Merckកាលពីថ្ងៃពុធទី៦តុលា បានប្រកាសកិច្ចព្រមព្រៀងផ្គត់ផ្គង់និងទិញមួយដែលនឹងផ្តល់អោយសិង្ហបុរីនូវថ្នាំព្យាបាលជំងឺកូវីដ១៩របស់ខ្លួន។

ក្រសួងយុត្តិធម៌ ប្រកាស​គាំទ្រ ចំពោះ​គំនិត​ផ្តួចផ្តើម ដ៏​ខ្ពង់ខ្ពស់ ប្រកបដោយ​ឧ​ត្ត​ម​គតិ សេ្ន​ហា​ជាតិ ដ៏​ជ្រាលជ្រៅ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រសួងយុត្តិធម៌ បានប្រកាស​គាំទ្រ ចំពោះ​គំនិត​ផ្តួចផ្តើម ដ៏​ខ្ពង់ខ្ពស់ ប្រកបដោយ​ឧ​ត្ត​ម​គតិ សេ្ន​ហា​ជាតិ ដ៏​ជ្រាលជ្រៅ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី...

វិ​សម្ពាធ ក្នុង​សមុទ្រ​ចិន​ខាងត្បូង នឹង​ក្លាយទៅជា​កូន​ព្យុះ នៅ​ថ្ងៃស្អែក​

ដោយៈ ប​.​ខុន / ភ្នំពេញៈ សម្ពាធ​ទាប​សកម្ម ( Active Low) នៅក្នុង​សមុទ្រ​ចិន ខាងត្បូង បាន​វិ​វត្ត​ទៅជា​វិ​សម្ពាធ TD នៅ​ទន្ទឹម​ខាងកើត​ឆ្នេរ នៃ​ខេត្ត​ដា​ណា​ង ប្រទេស...

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កម្ពុជា ស្នើ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ស៊ី​ប សុំ​កិច្ចសហការ​ស្រាវជ្រាវ ការពិត ជុំវិញ​ការចោទប្រកាន់ សម្តេច​តេ​ជោ ហ៊ុន សែន មាន​លិខិតឆ្លងដែន​ស៊ី​ប​

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក កើត រិ​ទ្ធ នៅ​ថ្ងៃទី​៦ ខែតុលា នេះ បានធ្វើ​លិខិត​ទៅ​លោកជំទាវ STEPHIE DRACOS...

ព្រឹទ្ធសភា​បារាំង​មក​ដល់​កោះ​តៃវ៉ាន់​ចំ​ពេល​មាន​ភាព​តានតឹង​ជាមួយ​ចិន​

​ប្រែ​សម្រួលៈ​វាសនា​/​តៃ​ប៉ិះ ៖ សមាជិក​ព្រឹទ្ធសភា​បារាំង​មួយ​ក្រុម​កាលពី​ថ្ងៃ​ពុធ​ទី​៦​តុលា បាន​ទៅ​ដល់​កោះ​តៃវ៉ាន់​សំរាប់​ដំណើរ​ទស្សនកិច្ច​រយៈពេល​៥​ថ្ងៃក្រោយ​ចិន​បង្ហាញ​កម្លាំង​ទ័ពអាកាស​ដ៏​ធំ​​មួយ​ជាមួយនឹង​យន្តហោះ​ប្រយុទ្ធ ចំំ​ពេល​ភាព​តានតឹង​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​តៃប៉ិះ​ឡើង​ដល់​កំពូល​។​ ​ក្រុម​ដែល​ដឹកនាំ​ដោយ​ព្រឹទ្ធ​សមាជិក អា​ឡាំង រី​ឆាត នឹង​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ សាយ អ៊ីង​វិន មន្ត្រី​សេដ្ឋកិច្ច​និង​សុខភាព​បារាំង ព្រម​ទាំង​ក្រុមប្រឹក្សា​កិច្ចការ​ចិនដីគោក​។​លោក​​រី​ឆាត ដែល​ជា​អតីតរដ្ឋមន្ត្រី​ការពារ​ជាតិ​បារាំង​ធ្លាប់បាន​មក​ទស្សនកិច្ច​តៃវ៉ាន់​នៅ​ឆ្នាំ​២០១៥​និង​២០១៨ ហើយ​កំពុង​ដឹកនាំ​ក្រុម​មិត្តភាព​តៃវ៉ាន់​នៅក្នុង​ព្រឹទ្ធសភា​បារាំង​។​...

សម្ដេចតេជោ ហ៊ុន សែន ៖យើងនឹងបើកសេដ្ឋកិច្ចសង្គមឡើងវិញបើកូវីដ មិនធ្ងន់ធ្ងរក្រោយ​ភ្ជុំ​បិណ្យ

ដោយះតារារិទ្ធ/ភ្នំពេញៈសម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសា សន៍ថាៈរាជរដ្ឋាភិបាលកម្ពុជាបានត្រៀម​ខ្លួនរួចរាល់ហើយចំពោះសភាពការណ៍កូវីដ- ១៩ ដែលអាចកើតឡើងនៅក្រោយពិធី បុណ្យភ្ជុំបិណ្ឌ។ សម្តេចតេជោ ហ៊ុន សែន បានលើក ឡើង ថា...