រដ្ឋមន្ត្រីយោធាតៃវ៉ាន់និយាយថាភាពតានតឹងជាមួយចិនកើនខ្ពស់បំផុតក្នុងពេលជាង៤០ឆ្នាំមកនេះ
ប្រែសម្រួលៈវាសនា/តៃប៉ិះ,វ៉ាស៊ីនតោន ៖ ក្រោយពីយន្តហោះយោធាចិនក្នុងចំនួនដ៏ច្រើនបំផុតបានហោះចូលក្នុងអ្វីដែលអាជ្ញាធរកោះនេះអះអាងថាជាតំបន់ការពារដែនអាកាសរបស់ខ្លួន រដ្ឋមន្ត្រីយោធានៃកោះតៃវ៉ាន់បាននិយាយកាលពីថ្ងៃពុធនេះថា ភាពតានតឹងយោធាជាមួយចិនមានសភាពអាក្រក់បំផុតនៅរយៈពេល៤ទសវត្សរ៍មកនេះ។ ភាពតានតឹងបានឡើងដល់កំរិតខ្ពស់សាជាថ្មី រវាងរដ្ឋាភិបាលក្រុងតៃប៉ិះនិងប៉េកាំងដែលចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិន នៅពេលយន្តហោះយោធាចិនកាន់តែបង្កើនចំនួនយន្តហោះនិងចំនួនដងហោះចូលទៅក្នុងតំបន់ដែលតៃវ៉ាន់កំណត់ថាជាតំបន់ការពារដែនអាកាសរបស់ខ្លួន។ រយៈពេល៤ថ្ងៃចាប់ពីថ្ងៃសុក្រសប្តាហ៍មុន តៃវ៉ាន់បានកត់ត្រាឃើញយន្តហោះចិនដល់ទៅ១៥០គ្រឿងហោះចូលក្នុងអ្វីដែលតៃវ៉ាន់អះអាងថាជាតំបន់ការពារដែលអាកាសរបស់ខ្លួន តែចិនចាត់ទុកថាវាស្ថិតក្រោមអធិបតេយ្យភាពរបស់ខ្លួន។ នៅពេលត្រូវបានសមាជិកសភាម្នាក់សួរអំពីភាពតានតឹងយោធាជាមួយចិន រដ្ឋមន្ត្រីយោធាតៃវ៉ាន់លោក សុង កូឆេង...
តំណាងរាស្រ្ត ហ៊ុន ម៉ានី គាំទ្រការតម្រូវឪ្យមេដឹកនាំកំពូលមានសញ្ជាតិតែមួយ
ដោយៈមុនីរ័ត្ន/ភ្នំពេញៈលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី៦ខែតុលានេះ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានសរសេរថា ជាកូនផ្ទាល់ ខ្ញុំមិនដែលលឺថា ឳពុកខ្ញុំ បានស្នើសុំសញ្ជាតិណាផ្សេង ក្រៅពីការប្តូរផ្តាច់នឹងឈាមខ្មែរ ដែលម្តាយ ឳពុករបស់លោកបានផ្តល់ឲ្យ នៅលើមាតុភូមិដ៏ថ្លៃថ្លារបស់យើងឡើយ។ ផ្ទុយទៅវិញ អ្វីដែលខ្ញុំបានដឹងនោះគឺថា...
មេបញ្ជាការកងទ័ពជើងគោកគាំទ្រប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន
ដោយៈមុនីរ័ត្ន/ភ្នំពេញ : លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរ ងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានគាំទ្រនូវប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះថ្នាក់ដឹកនាំកំពូលរបស់ជាតិគួតែមានជាតិតែមួយគត់គឺសញ្ជាតិខ្មែរ។ នៅថ្ងៃទី ៦ខែតុលានេះលោកឧត្តមសេនីយ៍ឯក...
ទៅទេសចរប៉ែកឦសាន មិនគួររំលងទឹកធ្លាក់សុភ័ក្រមិត្ត
ដោយ: សុខុម / ស្ទឹងត្រែង: សំឡេងទឹកហូរធ្លាក់បោកផ្ទប់ផ្ទាំងថ្ម បន្លឺខ្លាំងៗ កងរំពងបែកផ្កាត្រែង ក្រោមកម្តៅថ្ងៃ ក្នុងទេសភាពគួរឲ្យចង់គយគន់នោះហើយ គឺជា “ទឹកធ្លាក់សុភ័ក្រមិត្ត” ដែលអ្នកខ្លះហៅថា “ទឹកធ្លាក់ព្រះនិម្មិត”។ អ្នកនាង ថាន់...
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ការកើនឡើងនូវ ភាពតានតឹង ភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែង រវាងប្រទេសមហាអំណាច អាចនឹងជំរុញឱ្យមាន ការរត់ប្រណាំង សព្វាវុធ និងបង្កអស្ថិរភាព ដល់សន្តិភាព ក្នុងតំបន់
ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានចូលរួមជាមួយ បណ្តាប្រទេស ជាសមាជិកអាស៊ាន ដទៃទៀត...
បុរសម្នាក់ត្រូវជនសង្ស័យវាយស្លាប់ ផ្ដើមចេញពីរឿងជេរប្រមាថ
ដោយ: សុខសុភ័ណ្ឌ / កំពង់ស្ពឺ: បុរសម្នាក់បានស្លាប់ក្នុងថ្លុកឈាម ដោយសារជនសង្ស័យម្នាក់ កាប់នឹងកាំបិតផ្គាក់ វាយនឹងចបជីក ត្រង់ចំណុចភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០២១។ លោក ហ៊ុន សុហុន...
កូវីដ១៩៖ ក្រសួងសុខាភិបាល ប្រកាសរកឃើញ អ្នកឆ្លងកូវីដ១៩ ថ្មី ចំនួន ២២១ នាក់, ជាសះស្បើយ ៤៤៣ នាក់, ស្លាប់ចំនួន ១៣ នាក់
ភ្នំពេញៈ ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានប្រកាសជូនព័ត៌មានថា បានរកឃើញអ្នកឆ្លងថ្មី ចំនួន២២១នាក់ ( លទ្ធផល បញ្ជាក់ដោយ PCR ) , ជាសះស្បើយ ៤៤៣...
សហគមន៍តំបន់ការពារធម្មជាតិអូរគគីកត់ត្រាវត្តមានសត្វ៧៤ ប្រភេទ
ដោយៈ ជា សីហៈ/ភ្នំពេញៈ អង្គការអភិរក្សសត្វស្លាបអន្តរជាតិ (BirdLife International Cambodia Program) បានអះអាងថា នៅក្នុងខែកញ្ញា ឆ្នាំ២០២១ គណៈកម្មការ សហគមន៍តំបន់ការពារធម្មជាតិអូរគគី បានកត់ត្រាវត្តមានសត្វ៧៤ ប្រភេទ...