Day: October 7, 2021

របាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានបង្ហាញថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី៧ខែតុលាឆ្នាំ២០២១មាន៩៩,១៤ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំមាន៨៩,៦៨ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ១.៩៦៦.៩៣១នាក់។លើកុមារអាយុពី ០៦ឆ្នាំដល់ក្រោម ១២ឆ្នាំ មាន ៩៣,៧៨ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ១.៨៩៧.៣៨២ នាក់៕

របាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានបង្ហាញថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី៧ខែតុលាឆ្នាំ២០២១មាន៩៩,១៤ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំមាន៨៩,៦៨ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ១.៩៦៦.៩៣១នាក់។លើកុមារអាយុពី ០៦ឆ្នាំដល់ក្រោម ១២ឆ្នាំ មាន ៩៣,៧៨ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ១.៨៩៧.៣៨២ នាក់៕

ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃ៧ខែតុលា

ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈរបាយការណ៍សង្ខេបដែលរៀបចំដោយអនុគណៈកម្មការតាមដាននិងវាយតម្លៃនៃគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេស(គ.វ.ក១៩)បានបង្ហាញថាកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ១៩នៅកម្ពុជាគិតត្រឹមថ្ងៃទី៧ខែតុលាឆ្នាំ២០២១មាន៩៩,១៤ភាគរយធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំមាន៨៩,៦៨ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ១.៩៦៦.៩៣១នាក់។លើកុមារអាយុពី ០៦ឆ្នាំដល់ក្រោម ១២ឆ្នាំ មាន ៩៣,៧៨ភាគរយធៀបជាមួយនឹងប្រជាជនគោលដៅ ១.៨៩៧.៣៨២ នាក់៕សរន សូមជូនតារាង៖

ករណី​សង្គ្រោះ​យុវវ័យ​រងគ្រោះ​ពេល​ទៅលេង​ទឹកសមុទ្រ​ក្នុងចំណោម​ប្រាំ​នាក់ រកឃើញ​បួន​នាក់​ហើយ​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​យោងតាម​សេចក្តីរាយការណ៍​ឱ្យដឹងថា នៅ​យប់​ថ្ងៃទី​៧ ខែតុលា​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​ប្រតិបត្តិការ​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​បាន​លង់ទឹក នៅ​ចំណុច​ឆ្នេរ​ជំទាវ​ម៉ៅ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ។ ​ប្រភព​បន្តថា ជនរងគ្រោះ ដែល​បាន​ចុះ​លេង​ទឹកសមុទ្រ...

កាន់តែ​ទៅ​មុ​ខៈ​ទណ្ឌិត សម រ​ង្ស៉ី និង​បក្ខពួក រង​ការចោទប្រកាន់​ពីរ​បទល្មើស​ទៀត​គឺ​បទ «​រួមគំនិត​ក្បត់​» និង​បទ «​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»

​ដោយៈ​បូព៌​ព្រឹក្សៈ​ភ្នំពេញៈ​ទណ្ឌិត សម រ​ង្ស៉ី និង​បក្ខពួក​បាន​រង​នូវ​ការចោទប្រកាន់​ពីរ​បទល្មើស​ទៀត​គឺ​បទ «​រួមគំនិត​ក្បត់​» និង​បទ «​ញុះញង់​បង្កឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​របស់​អយ្យកា​រ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ល្ងាច​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១​នេះ​។​ ​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ចោទប្រកាន់​បុគ្គល​មួយ ក្រុម រួមមាន​ឈ្មោះ...

គណៈរដ្ឋមន្ត្រី​ប្រជុំ​ថ្ងៃស្អែកៈ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី មាត្រា​៨២​ថ្មី មាត្រា​១០៦​ថ្មី​(​មួយ​) មាត្រា​១១៩​ថ្មី និង​មាត្រា​១៣៧​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង មាត្រា​៣

​ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​គណៈរដ្ឋមន្ត្រី​នឹង​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃ​សុក្រ​ទី​៨ខែតុលា​ឆ្នាំ​២០២១​ថ្ងៃស្អែក​ដោយមាន​របៀប​វារៈ​សំខាន់​ចំនួន​បួន​។​ ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​រសៀល​ថ្ងៃនេះ​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានសរសេរថា​គោរព​ជម្រាបជូន​បណ្ដាញសារព័ត៌មាន​និង​ប្រិយមិត្ត​FBFs​។​យោងតាម​ប្រសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២១ របៀបវារៈ​នៃ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី នា​ថ្ងៃទី​៨ ខែតុលា​នៅ​វិមាន​សន្តិភាព...

ទឹកជំនន់​បន្ត​ជន់​លិច​ខេត្ត​ថៃ​ចំនួន​១៦

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖ ទឹកជំនន់​បណ្តាល​មក​ពី​ព្យុះ Dianmu​កាលពី​២​សប្តាហ៍​មុន នៅ​បន្ត​ជន់​លិច​ខេត្ត​ថៃ​ចំនួន​១៦​នៅឡើយ​មក​ទល់​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​តុលា​នេះ ភាគច្រើន​នៅ​តំបន់​​ខ្ពស់​រាប​កណ្តាល​និង​ភាគ​ឦសាន ដោយ​ការ​ជន់​លិច​ខ្លាំង​បំផុត​នៅ​ខេត្ត ខុន​ឃែន និង​អាង ថង​។​ ​នាយកដ្ឋាន​បង្ការ​និង​កាត់បន្ថយ​គ្រោះមហន្តរាយ បាន​រាយការណ៍​អំពី​ស្ថានភាព​ជំនន់​ចុង​ក្រោយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ថា​វា​ប៉ះពាល់​មនុស្ស​ប្រមាណ​១០០.០០០​គ្រួសារ​នៅ​១៦​ខេត្ត​។​ ​សូមបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​២៣​កញ្ញា​មក ទឹកជំនន់​បង្កឡើង​ដោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង...

ក្មេងប្រុស ស្រី ជំទង់ៗ ប្រាំនាក់លង់ទឹកសមុទ្រ សង្គ្រោះ បានពីរ ស្លាប់ម្នាក់ និងនៅបាត់ខ្លួនបីនាក់ទៀតរកមិនឃើញ 

ដោយ:វណ្ណៈ/ព្រះសីហនុ: មានសេចក្តីរាយការណ៍ជាបឋមថា មានក្មេងៗជំទង់ចំនួន០៥នាក់បានលង់ទឹកសមុទ្រ ពេលនាំគ្នាចុះលេងទឹកសមុទ្រនៅចំណុច ខាងក្រោមដើមឈើចាំស្នេហ៍ តំបន់ពយម៉ាចូវ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង៣ រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១នេះ ខណៈព្យុះរលកសមុទ្រធំៗកំពុងកើតមាន។ ភ្លាមៗមានក្មេង២នាក់ត្រូវបានគេជួយសង្គ្រោះបាន...

ខេត្តកែបទទួលភ្ញៀវទេសចរបានជិត១០ម៉ឺននាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ដោយ: បូកគោ/កែបៈ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២១ ខេត្តកែបទទួលភ្ញៀវបាន ប្រមាណជិត១០ម៉ឺននាក់។ ពេញរយៈពេល៣ថ្ងៃ ភ្ញៀវដែលចូលមកកម្សាន្តក្នុងខេត្តតូចច្រឡឹងនៅភាគនិរតីនេះពោរពេញដោយភាពសប្បាយរីករាយគ្មានហេតុការណ៍អាក្រក់ណាមួយកើតឡើងទេ។ លោកប៉ុក ទាំង អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែបបានប្រាប់ឱ្យដឹងថាចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ ដែលជាពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរជាតិ...

គណៈកម្មាធិការ​គណបក្ស​ក្រសួង​ព័ត៌មាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​

​ភ្នំពេញៈ​នៅ​ថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២១ គណៈកម្មាធិការ​គណបក្ស​ក្រសួង​ព័ត៌មាន​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​ញត្តិ​ដែល​ចុះហត្ថលេខា​ដោយ​លោក ខៀវ កាញារីទ្ធ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ក្រសួង​ព័ត៌មាន ប្រកាស​យ៉ាង​ឧឡា​រឹក គាំទ្រ​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​បានចង្អុលបង្ហាញ​ឱ្យ​សិក្សា​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​កំណត់ឱ្យ​ប្រធាន​ព្រឹ​ទ្ឌ​សភា រដ្ឋសភា នាយករដ្ឋមន្ត្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ...

ម៉ាឡេស៊ី​ទិញ​ថ្នាំ​ព្យាបាល​កូវី​ដ​១៩​ចំនួន​១៥០.០០០​ឈុត​

​ប្រែ​សម្រួលៈ​វាសនា​/​គូ​ឡា​ឡាំ​ពួរ​៖​ម៉ាឡេស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឳ​សថ​អាម៉េរិក​Merck​ដើម្បី​ទិញ​ថ្នាំ​ព្យាបាល​កូវី​ដ​១៩​ចំនួន​១៥០.០០០​ឈុត​(​មួយឈុត​១០​គ្រាប់​សំរាប់​ព្យាបាល​​អ្នកជំងឺ​ម្នាក់​)​ដែល​កំពុង​នៅ​ដំណាក់កាល​ពិសោធន៍​នៅឡើយ​។​ ​ការប្រកាស​ទិញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នេះ នាំ​អោយ​ម៉ាឡេស៊ី​ចូលរួម​ជាមួយ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ដទៃទៀត​ក្នុងការ​ប្រញាប់ប្រញាល់​បញ្ជា​ទិញឳ​សថ​នេះ និង​នៅ​មួយ​ថ្ងៃ​បន្ទាប់ពី​សិង្ហ​បុរី​និង​អូស្ត្រាលី​​បានប្រកាស​ដូចគ្នា​។​ថៃ​និង​កោះ​តៃវ៉ាន់​ក៏​កំពុង​ពិភាក្សា​ទិញ​វា​ដែរ​។​ Molnupiravir​នឹង​ជា​ថ្នាំលេប​សំរាប់​ព្យាបាល​កូវី​ដ​១៩​លើកដំបូង​របស់​ពិភពលោក បើសិនជា​ទទួល​បានកា​រ​អនុញ្ញាត​អោយ​ប្រើ ។​វា​ត្រូវ​បាន​ក្រុមហ៊ុន​អះអាងថា​អាច​កាត់បន្ថយ​ការចូល​​ដេក​ពេទ្យ​ដោយ​កើត​ជំងឺ​កូវី​ដ​១៩​ធ្ងន់ធ្ងរ​និង​ស្លាប់​ដោយ​ជំងឺ​នេះ​បាន​ពាក់កណ្តាល​។​ ​រដ្ឋ​មន្ត្រី​សុខាភិបាល​ម៉ាឡេស៊ី បាន​និយាយថា រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​ទិញ​ថ្នាំ​នេះ​កាលពី​ថ្ងៃ​៧​តុលា នៅពេល​រដ្ឋាភិបាល​ត្រៀម​ការឆ្លង​នៅ​ដំណាក់កាល​មួយ​ទៀត​ក្រោយពី​អាជ្ញាធរ​បន្ធូរបន្ថយ​​ការ​រឹតបន្តឹង​វិធានការ​ប្រឆាំង​កូវី​ដ​១៩​ដើម្បី​រៀន​រស់នៅ​ជាមួយ​ជំងឺឆ្លង​នេះ​។​ ​បើ​តាម​លោក​រដ្ឋមន្ត្រី ការព្យាបាល​ដោយ​ប្រើ​ឳ​សថ​ថ្មីៗ​«​ជា​អាវុធ​ប្រឆាំង​នឹង​កូវី​ដ​១៩»​ផងដែរ ក្រៅពី​វិធានការ​សុខាភិបាល​ផ្សេងៗ​។​ ​សូមបញ្ជាក់​ថា...