ប្រែសម្រួលៈវាសនា/ម៉ានីល៖អ្នកកាសែតហ្វីលីពីន លោកស្រី ម៉ារៀ រេសសា កាលពីថ្ងៃសៅរ៍ទី៩តុលានេះបាននិយាយថា រង្វាន់ណូបែលសន្តិភាពរបស់លោកស្រីគឺសំរាប់«អ្នកកាសែតទាំងអស់នៅជុំវិញពិភពលោក»នៅពេលលោកស្រីប្តេជ្ញាបន្តការតស៊ូដើម្បីសេរីភាពសារព័ត៌មាន។ រេសសាដែលជាអ្នករិះគន់ប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌុយទែត ម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំងថា «នេះពិតជាសំរាប់អ្នកកាសែតទាំងអស់នៅជុំវិញពិភពលោក។យើងពិតជាត្រូវការជំនួយមកពីរណសិរ្សជាច្រើន…វាកាន់តែលំបាកនិងគ្រោះថ្នាក់សំរាប់ធ្វើជាអ្នកកាសែតម្នាក់នៅពេលសព្វថ្ងៃ»។ រេសសា ដែលជាសហស្ថាបនិកគេហទំព័រសារព័ត៌មានRapplerនិងអ្នកកាសែតរុស្ស៊ីលោកឌីមីទ្រី មូរ៉ាតូវ ត្រូវបានប្រគល់រង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១កាលពីថ្ងៃសុក្រ...