កម្ពុជាជាប់ចំណាត់លេខ១ ជាប្រទេសមានភាពរួសរាយរាក់ទាក់ជាងគេនៅលើពិភពលោក, អ្នកជំនាញថា កេរ្តិ៍ឈ្មោះល្អនេះជួយទាក់ទាញទេសចរ ពេលបើកប្រទេសវិញ
ភ្នំពេញ: ក្រោយការស្តង់មតិពីអ្នកទេសចរនៅលើពិភពលោក ដោយវែបសាយអន្តរជាតិមួយឈ្មោះ «Rough Guides» ដែលជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ជាងគេបំផុតនៅលើពិភពលោក «The World’s Friendliest Countries» បានបង្ហាញថា កម្ពុជាជាប់ចំណាត់លេខ១ ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេ...