Day: October 11, 2021

ប្រធានាធិបតីប្រេស៊ីលបានអះអាងកាលពីថ្ងៃអាទិត្យថា​វិធានកូវីដ១៩នៅកន្លែងប្រកួតកីឡាបាល់ទាត់រារាំងមិនអោយលោកចូលទស្សនាការប្រួតមួយ។ លោកហ្ស៊ែរ បុលសូណារ៉ូ បាននិយាយថា លោកចង់ទៅទស្សនាការប្រកួតដណ្តើមជើងឯកមួយនៅទីក្រុងសាន់តូស តែមិនអាចដោយសារលោកមិនបានចាក់វ៉ាក់សាំងការពារកូវីដ១៩។

អង្គការសហប្រជាជាតិ​និង​បង់​ក្លា​ដែស ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ជំនួយ​ដល់​ជន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ជំរំ​លើ​កោះ​កណ្តាល​សមុទ្រ​

​ប្រែ​សម្រួលៈ​វាសនា​/​ដា​ក្កា​៖ អង្គការសហប្រជាជាតិ​និង​រដ្ឋាភិបាល​បង់​ក្លា​ដែស​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ធ្វើការ​រួមគ្នា​ជួយ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅលើ​កោះ​មួយ​ក្នុង​ឆក​​សមុទ្រ​បឹង​ហ្កា​ល់ កន្លែង​ដែល​ជនភៀសខ្លួន​រាប់ពាន់នាក់​ត្រូវបាន​រើ​ទីលំនៅ​ចេញពី​ជំរំ​តាម​ព្រំដែន​គោក​បង់​ក្លា​ដែសជាប់​នឹងមី​យ៉ាន់​ម៉ា​។​ ​ជន​រ៉ូ​ហ៊ីង​យ៉ា​ជាង​១៩.០០០​នាក់​ត្រូវ​បាន​រដ្ឋាភិបាល​បង់​ក្លា​ដែស​រើ​ទៅ​កាន់កោះ​បាសាន់​ឆា រួច​ជា​ស្រេច​ហើយ​អង្គការសហប្រជាជាតិ​បាន​និយាយថា ហេតុផល​សំខាន់​មួយ​ដែល​នាំអោយ​មាន​ការ​​ចុះហត្ថលេខា​នេះ គឺ​ចង់​បំរើ​ជន​ខ្ចាត់ព្រាត់​មាតុភូមិ​ទាំងនេះ​។​ ​បង់​ក្លា​ដែស​មាន​ផែនការ​រើ​ជន​រ៉ូ​ហ៊ីង​យ៉ា​១០០.០០០​នាក់​ទៅ​កាន់​កោះ​នេះ​ជា​ដំណាក់ៗ​ចេញ​ពី​បណ្តា​ជំរំ​ដែលមាន​មនុស្ស​ណែនណាន់​នៅ​ស្រុក​ខុក​បា​ហ្សា ក្បែរ​ព្រំដែន​បង់​ក្លា​ដែស​និង​មី​យ៉ាន់​ម៉ា​។​ ​ការចុះ​កិច្ចព្រមព្រៀង​នេះ​ជា​ការផ្លាស់ប្តូរ​ជំហរ​មួយ​បន្ទាប់​ពី​អង្គការសហប្រជាជាតិ​និង​ក្រុម​សិទ្ធិ​មនុស្ស​បាន​រិះគន់​ការ​រើ​ទីលំនៅ​នេះ ដោយ​ថា​កោះ​ចំណាស់​៣០​ឆ្នាំ​នេះ​តែងតែ​លិច​ទឹក​នៅ​រដូវវស្សា​​និង​មិន​សម​មនុស្ស​រស់​នៅ​ទេ​។​តែ​រដ្ឋាភិបាល​របស់​នា​យក​រដ្ឋមន្ត្រី សេក ហា​ស៊ីនា បាន​ចំណាយលុយ​អស់​១១២​លាន​ដុល្លារ​ដើម្បី​អភិវឌ្ឍ​កោះ​នេះ ដោយ​បន្ថែម​ជញ្ជាំង​សមុទ្រ...

អង្គការសហប្រជាជាតិនិងរដ្ឋាភិបាលបង់ក្លាដែសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីធ្វើការរួមគ្នាជួយជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅលើកោះមួយក្នុងឆក សមុទ្របឹងហ្កាល់ កន្លែងដែលជនភៀសខ្លួនរាប់ពាន់នាក់ត្រូវបានរើទីលំនៅចេញពីជំរំតាមព្រំដែនគោកបង់ក្លាដែសជាប់នឹងមីយ៉ាន់ម៉ា។

លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាលនិងវិធានការរដ្ឋបាលសម្រាប់ថ្ងៃទី១០តុលា

ភ្នំពេញៈនៅព្រឹកថ្ងៃទី១១ខែតុលាឆ្នាំ២០២១គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១បានផ្សព្វផ្សាយសេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាលសម្រាប់ថ្ងៃទី ១០ខែតុលា។ជាលទ្ធផលនៃការអនុវត្តវិធានការច្បាប់មានចំនួន១៣ករណី។ក្នុងនោះ១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ២២នាក់ ,២.ឃាត់យានយន្ត(គ្មាន)និង៣.ពិន័យជាប្រាក់ចំនួន២លានរៀល៕សរន សូមជូនសេចក្តីជូនដំណឹង៖

តារាចម្រៀង​ក្រុម Spice Girl នាង​ម៉ល​ប៊ីនៅ​ដេក​ឈឺលើ​គ្រែ​នៅឡើយ បន្ទាប់​ពី​តស៊ូ​ជាមួយ​ជំងឺ​កូវី​ដ​១៩ ប្រាំ​សប្តាហ៍​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ តារាចម្រៀង​ក្រុម Spice Girl នាង​ម៉ល​ប៊ី​បានលាត​ត្រដាងថា​នាង​ឈឺ​ដេក​លើ​គ្រែ​ដោយសារកូ​វីដ​១៩​អស់​រយៈពេល​ប្រាំ​សប្តាហ៍​មក​ហើយ​។​ ​នៅលើ​បណ្តាញ​សង្គម Instagram កាលពី​ថ្ងៃ​ពុធ ទី ៦ តុលា...

លោក ច​ច គ្លូ​នី ទាត់​ចោល​ការ​ប្រឡូក​ក្នុង​ឆាកនយោបាយ ខណៈ​មើលឃើញ​អាម៉េរិក​កំពុង​ងើប​ឡើងវិញ​ពី​ការខូចខាត​បង្កឡើង​ដោយ​ត្រាំ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ កាលពី​ថ្ងៃអាទិត្យ​ទី​១០​តុលា លោក ច​ច គ្លូ​នី បាន​ច្រានចោល​ការចាប់​អាជីព​ជា​អ្នកនយោបាយ ដោយ​និយាយថា គាត់​ចង់បាន “​ជីវិត​ល្អ​មួយ​” ហើយ​កំពុង​ព្យាយាម​កាត់បន្ថយ​បន្ទុក​ការងារ​របស់​គាត់​។​ ​ទោះយ៉ាងណា...

ក្រុមប្រឹក្សាធម្មនុញ្ញ​​បើក​កិច្ចប្រជុំពេញអង្គ​នៅ​ថ្ងៃ​ចន្ទ​ទី​១១​ខែតុលា​នេះ​ដើម្បី​ពិនិត្យ​និង​រៀបចំសេចក្តី​ទូលថ្វាយ​មតិ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រាមួយចំនួន​នៃ​រដ្ឋធម្មនុញ្ញស្តីអំពី​ការកំណត់​សញ្ជាតិ​ខ្មែរ​តែមួយសម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូល​ចំនួន​៤​របស់​ជាតិ​៕

ក្រុមប្រឹក្សាធម្មនុញ្ញ​បើក​កិច្ចប្រជុំពេញអង្គ​នៅ​ថ្ងៃ​ចន្ទ​ទី​១១​ខែតុលា​ឆ្នាំ​២០២១​ដើម្បី​ពិនិត្យ​និង​រៀបចំសេចក្តី​ទូលថ្វាយ​មតិ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រាមួយចំនួន​នៃ​រដ្ឋធម្មនុញ្ញស្តីអំពី​ការកំណត់​សញ្ជាតិ​ខ្មែរ​តែមួយសម្រាប់​មេដឹកនាំ​ស្ថាប័ន​កំពូល​ចំនួន​៤​របស់​ជាតិ​>

ចំនួន​អ្នក​ស្លាប់​ដោយសារ​ពុល​ស្រា​នៅ​រុស្ស៊ី​កើនឡើង​ដល់​៣៤​នាក់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អាជ្ញាធរ​ក្នុង​តំបន់​បាន​និយាយថា ចំនួន​អ្នក​ស្លាប់​ដោយសារ​ការពុល​ទ្រង់ទ្រាយ​ធំ ពាក់ព័ន្ធ​នឹង​គ្រឿង​ស្រវឹង​ខុស​ច្បាប់​នៅ​ភាគ​និរតី​ប្រទេស​រុស្ស៊ី បាន​កើនឡើង​ដល់ ៣៤ នាក់​កាលពី​ថ្ងៃអាទិត្យ​ទី​១០​តុលា ហើយ​មនុស្ស ២៤ នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​ ​ក្រុម​អ្នក​ស៊ើបអង្កេត​នៅក្នុង​តំបន់​អី​រ៉េ​ន​បឺ​ក​បាន​បើក​សំណុំរឿង​ព្រហ្មទណ្ឌ​បន្ទាប់ពី​មនុស្ស​ចាប់ផ្តើម​ស្លាប់​ជា​បន្តបន្ទាប់​ដោយសារ​ការពុល​ស្រា​នៅ​សប្តាហ៍​នេះ​។...

ចំនួនអ្នកស្លាប់ដោយសារការពុលទ្រង់ទ្រាយធំ ដែលជាប់ពាក់ព័ន្ធនឹងគ្រឿងស្រវឹងខុសច្បាប់នៅភាគនិរតីប្រទេសរុស្ស៊ី បានកើនឡើងដល់ ៣៤ នាក់កាលពីថ្ងៃអាទិត្យទី១០តុលា ហើយមនុស្ស ២៤ នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ការ​ឆ្លងកូវី​ដ​១៩​នៅ​វៀតណាម​ធ្លាក់​មក​ទាប​បំផុត​ក្នុង​រយៈពេល​៨៦​ថ្ងៃ​មកនេះ​

​ប្រែ​សម្រួលៈ​វាសនា​៖ ក្រសួង​សុខាភិបាល​វៀត​ណា​ម​កាលពី​យប់​ថ្ងៃអាទិត្យ​បានប្រកាស​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៣.៥១៣​នាក់ ដោយ​ធ្លាក់​ចុះ​ចំនួន​៩៩៩​នាក់​ពី​ចំនួន​ឆ្លង​កាលពី​ថ្ងៃ​សៅរ៍ និង​​ជា​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ទាប​បំផុត​ក្នុងចំណោម​ការឆ្លង​នៅ​៨៦​ថ្ងៃ​មកនេះ​។​ ​ក្នុង​ចំនួន​ខាងលើ មណ្ឌល​ផ្ទុះ​កូវី​ដ​១៩​ធំ​ប្រចាំ​ប្រទេស គឺ​ក្រុង​ហូជីមិញ​មាន​អ្នក​ឆ្លង​១.០៦៧​នាក់ នៅពេល​ខេត្ត​ប៊ិញ​ហ្វឿង​ក្បែរ​ខាង​បាន​រកឃើញ​៧៨២​នាក់​និង​ខេត្ត​ដុង​ណាយ​ភាគខាងត្បូង​​មាន​អ្នក​ឆ្លង​ថ្មី​ចំនួន​៦៦២​នាក់​។​ ​កាលពី​ថ្ងៃអាទិត្យ វៀតណាម​ក៏​បាន​រាយការណ៍​អ្នកជំងឺ​កូវី​ដ​១៩​ស្លាប់​ថែម​១១៣​នាក់​ដែល​នាំ​អោយ​ចំនួន​ស្លាប់​សរុប​ក្នុង​ការផ្ទុះកូ​វីដ​១៩​ក្នុង​សហគមន៍​នៅ​រលក​ទី​៤​ចាប់ពី​ចុងខែ​មេសា​មក​​ឡើងដល់​២០.៥៥៥​នាក់ ស្មើនឹង​២,៤​ភាគរយ​នៃ​អ្នក​ឆ្លង​។​ ​សូមបញ្ជាក់​ថា វៀតណាម​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​អោយ​ប្រជាជន​ខ្លួន​បាន​ជាង​៣៨,២​លាន​នាក់ ក្នុងនេះ​ជាង​១៤,៩​លាន​នាក់​ចាក់​បាន​២​ដូសពេញ​លេញ​៕ ​ដោយ​ការ​ឆ្លងកូវី​ដ​១៩​បន្ត​ធ្លាក់ចុះ...