Day: October 11, 2021

ក្រសួងសុខាភិបាលវៀតណាមកាលពីយប់ថ្ងៃអាទិត្យបានប្រកាសអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៣.៥១៣នាក់ ដោយធ្លាក់ចុះចំនួន៩៩៩នាក់ពីចំនួនឆ្លងកាលពីថ្ងៃសៅរ៍ និង ជាចំនួនឆ្លងប្រចាំថ្ងៃទាបបំផុតក្នុងចំណោមការឆ្លងនៅ៨៦ថ្ងៃមកនេះ។

ទីក្រុង​ស៊ីដនី​បើក​ឡើង​វិញ​បន្ទាប់ពី​បិទ​ខ្ទប់ ១០៦ ថ្ងៃ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ អ្នកក្រុង​ស៊ីដនី​ដ៏​តប់ប្រមល់​បាន​ជម្នះ​នឹង​មេឃ​ស្រអ័ព្ទ​និង​ភ្លៀង​ធ្លាក់​ខ្លាំង​ដើម្បី​អបអរសាទរ​ការដក​បម្រាម​បិទ​ក្រុង​រយៈពេល​ជិត ៤​ខែ​នៅ​ថ្ងៃ​ចន្ទ​​ទី​១១​តុលា​នេះ​ដោយ​សង្ឃឹម​គ្រវាត់ចោល​អស់​នូវ “​ឈាម ញើស និង​ការ​គ្មាន​ស្រា​បៀរ​ផឹក​” នៅក្នុង​ទីក្រុង​ធំ​បំផុត​របស់​អូស្ត្រាលី​។​ ​អ្នកស្រុក​ជាង ៥ លាន​នាក់​នៅ​ទីក្រុង​ស៊ីដនី​បាន​ជាប់​ក្នុង​ការបិទ​ខ្ទប់​រយៈពេល ១០៦...

អាម៉េរិក​នឹង​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​អា​ហ្វ​ហ្គានី​ស្ថានតែ​មិន​ទទួលស្គាល់​រដ្ឋាភិបាល​តា​លីបង់​ទេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖​ក្រុម​តា​លី​បង់​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​១០​តុលា​ថា​សហរដ្ឋ​អាម៉េរិក​បាន​យល់ព្រម​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ប្រទេស​ក្រីក្រ​ខ្លាំង​អា​ហ្វ​ហ្គានី​ស្ថាន​​ដែល​កំពុង​ប្រឈមមុខ​មហន្តរាយ​សេដ្ឋកិច្ច​ខណៈ​បដិសេធ​មិន​ទទួលស្គាល់​ផ្នែក​នយោបាយ​ដល់​មេដឹកនាំ​តា​លី​បង់​ថ្មី​របស់​ប្រទេស​នេះ​នោះ​ទេ​។​ ​សេចក្តីថ្លែងការណ៍​នេះ​បាន​កើត​ឡើង​នៅ​ចុងបញ្ចប់​នៃ​កិច្ចចរចា​ផ្ទាល់​លើកដំបូង​រវាង​អតីត​សត្រូវ​ទាំងពីរ​ចាប់តាំងពី​ការដក​កងទ័ព​អាម៉េរិក​យ៉ាង​ច្របូកច្របល់​កាលពី​ចុងខែ​សីហា​។​ ​មិន​មាន​ការអត្ថាធិប្បាយ​ភ្លាមៗ​ពី​សហរដ្ឋ​អាម៉េរិក​អំពី​កិច្ចប្រជុំ​កាលពី​ចុង​សប្តាហ៍​នោះទេ​។​ ​ក្រុម​តា​លី​បង់​បាន​និយាយថា​កិច្ចពិភាក្សា​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​បាន “​ដំណើរការ​យ៉ាង​រលូន​”​ដោយ​ទីក្រុង​វ៉ាស៊ីនតោន​យល់ព្រម​ប្រគល់​ជំនួយ​មនុស្សធម៌​ដល់​អា​ហ្វ​ហ្គានី​ស្ថាន​​បន្ទាប់​ពី​យល់ព្រម​មិន​ផ្សារភ្ជាប់​ជំនួយ​បែបនេះ​ទៅ​នឹង​ការទទួលស្គាល់​តា​លី​បង់​ជា​ផ្លូវការ​។​ ​សហរដ្ឋ​អាម៉េរិក​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​កិច្ចចរចា​នេះ​មិន​មាន​ច​រឹត​ទទួលស្គាល់​ក្រុម​តា​លី​បង់​ដែល​បាន​ឡើង​កាន់​អំណាច​កាលពី​ថ្ងៃទី ១៥​ខែសីហា​បន្ទាប់​ពី​រដ្ឋាភិបាល​សម្ពន្ធមិត្ត​អាម៉េរិក​​បាន​ដួលរលំ​នោះទេ​។​ ​អ្នកនាំពាក្យ​នយោបាយ​តា​លី​បង់​លោក សា​ហ៊ីល សា​ហ៊ី​ន ក៏​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន...

ចិន​ថ្កោលទោស​សម្តី​របស់​ប្រធានាធិបតី​តៃវ៉ាន់​ដែលថា​…

​ប្រែ​សម្រួលៈ​វាសនា​/​តៃ​ប៉ិះ​៖​រដ្ឋាភិបាល​ចិន​កាលពី​ថ្ងៃអាទិត្យ​ទី​១០​តុលា​បានប្រកាស​ថ្កោលទោស​សុន្ទរកថា​របស់​ប្រធានាធិបតី​កោះ​តៃវ៉ាន់​លោកស្រី សាយ អ៊ី​ន​វិន​ដោយ​ចាត់ទុកថា​វា​ជា​ការ​ញុះញង់​​អោយ​មាន​ការប្រឈមមុខ​និង​ធ្វើអោយ​ខុស​ការ​ពិត​។​ ​ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ចិន​បាន​និយាយថា «​សុន្ទរកថា​របស់​សាយ គាំទ្រ​ឯករាជ្យភាព​តៃវ៉ាន់ ញុះញង់​អោយ​មាន​ការប្រឈមមុខ កាត់​ប្រវត្តិសាស្ត្រ​ជា​ផ្នែកៗ​និង​ធ្វើអោយ​ខុស​ការ​ពិត​»​។​ ​វា​បាន​បន្ថែមថា​« ការ​បង្កហេតុ​ដោយ​អាជ្ញាធរ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ជា​ប្រភព​នៃ​ភាព​តានតឹង​និង​ចលាចល​នៅក្នុង​ទំនាក់ទំនង​កាត់​ច្រក​សមុទ្រ ព្រមទាំង​ជា​ការ​គំរាម​​ធំ​បំផុត​ចំពោះ​សន្តិភាព​និង​អស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​»​។​ ​ថ្លែង​កាលពី​ថ្ងៃអាទិត្យ លោកស្រី​សាយ បាន​និយាយថា តៃវ៉ាន់​នឹង​បន្ត​ជំរុញ​សមត្ថភាព​យោធា​របស់​ខ្លួន​ដើម្បី​ធានា​ថា...

ក្រុម​អ្នក​ចូល​ព្រៃ​កាប់​ឈើ​ត្រូវ​ដើមឈើ​បាក់​រលំ​សង្កត់​ស្លាប់​ម្នាក់​

​ដោយ​៖ សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖ បុរស​២​នាក់​ចូលទៅ​អារ និង​កាប់​ឈើ​ក្នុងព្រៃ ត្រូវ​ដើមឈើ​បាក់​រលំ​សង្កត់​បណ្តាលឱ្យ​បុរស​ម្នាក់​ស្លាប់ នៅត្រង់​អូរ​ស្វាយ ស្ថិតក្នុង​ភូមិ​វាល​ធំ ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​កាលពី​ម៉ោងជាង​១២​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១​។​ ​លោក​វរ​សេនី​យ៏​ឯក សាយ ដេ​ត​អធិការនគរបាល​ស្រុក​ជាំ​ក្សាន្ត​បានឱ្យដឹងថា...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ច័ន្ទ ទី ១១ ខែ តុលា ឆ្នាំ ២០២១

ឆ្នាំជូត​   ​រាសី​ខ្ពស់ត្រដែត​។​នៅថ្ងៃនេះ​ជោគ​សំណាង​បាន​ត្រឡប់មកវិញ ម្ល៉ោះហើយ​រឿង​រាវ​តូចធំ​មួយចំនួន​បាន​រលាយ​រលត់​ទៅ​ឆ្ងាយ ហើយ​ជោគ​សំណាងល្អៗ​បាន​ចូល​ជំនួស​វិញ​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​បើ​មាន​កិច្ចការ​អ្វី​ថ្មី​ឬ​សូម្បីតែ​ចាស់​ក្តី​លោកអ្នក​ត្រូវ​រួសរាន់​បំពេញ និង មិនត្រូវ​ធ្វេសប្រហែស​ឡើយ​មិន​ដូច្នេះ​នឹង​ទទួលរង​ការស្តីបន្ទោស​ពី​សំណាក់​ចៅហ្វាយនាយ​ជាក់​ជាពុំខាន​។​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ពុំមាន​អ្វី​ប្រែប្រួល​ប្តូរផ្លាស់​ទេ គឺ​ដូច​សព្វមួយដង​។​ រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មាន​ភាពជឿនលឿន​ទៅមុខ​និង​ផ្អែមល្ហែម​ល្អ​ណាស់​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះថា​ងាយ​កើត​នូវ​បញ្ហា​មិនល្អ​ចូល​យាយី​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​លោក​អ្នកធ្វើ​អ្វី​កុំ​សង្ឃឹម​ពេក​ពីព្រោះថា​ពុំ​ឆ្លើយតប​ដូច​គាប់​បំណង​នោះឡើយ ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ថែមទៀត...

រដ្ឋាភិបាលចិនកាលពីថ្ងៃអាទិត្យទី១០តុលាបានប្រកាសថ្កោលទោសសុន្ទរកថារបស់ប្រធានាធិបតីតៃវ៉ាន់លោកស្រី សាយ អ៊ីនវិនដោយចាត់ទុកថាវាជាការញុះញង់ អោយមានការប្រឈមមុខនិងធ្វើអោយខុសការពិត។