Day: October 12, 2021

នាយករដ្ឋមន្ត្រី​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​តុលា​ថា ថៃ​គ្រោង​នឹង​មិន​តម្រូវ​ឱ្យ​ភ្ញៀវ​អន្តរជាតិ​មកពី​ប្រទេស​ដែល​មាន​ហានិភ័យ​ទាប​យ៉ាងតិច ១០ ធ្វើ​ចត្តា​ឡីស័​កនៅ​ដើម​ខែ​ក្រោយ​នោះ​ឡើយ ប្រសិន​បើ​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ពេញលេញ​។​

នាយករដ្ឋមន្ត្រី​ថៃ​គ្រោង​នឹង​ទម្លាក់ចោល​ផែនការ​ធ្វើ​ចត្តា​ឡី​ស័ក​ចាំបាច់​សម្រាប់​ភ្ញៀវទេសចរ​បរទេស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ នាយករដ្ឋមន្ត្រី​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​តុលា​ថា ថៃ​គ្រោង​នឹង​មិន​តម្រូវ​ឱ្យ​ភ្ញៀវ​អន្តរជាតិ​មកពី​ប្រទេស​ដែល​មាន​ហានិភ័យ​ទាប​យ៉ាងតិច ១០ ធ្វើ​ចត្តា​ឡីស័​កនៅ​ដើម​ខែ​ក្រោយ​នោះ​ឡើយ ប្រសិន​បើ​ពួកគេ​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវី​ដ​១៩ ពេញលេញ​។​ នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ​នៅក្នុង​សុន្ទរកថា​តាម​កញ្ចក់​ទូរទស្សន៍​លោក​ប្រា​យុទ្ធ​ចាន់​អូ​ចា​បាន​និយាយថា​ក្រុម​ទី​មួយ​នឹង​រួមបញ្ចូល​ការមកដល់​ពី​ចក្រភព​អង់គ្លេស សិង្ហ​បុរី...

មេដឹកនាំ​កូរ៉េខាងជើង​និយាយថា អាម៉េរិក​ជា​មូលហេតុ​ឬ​សគល់​នៃ​ភាព​តានតឹង​

​ប្រែ​សម្រួលៈ​វាសនា​៖ ដោយ​ហៅ​សហរដ្ឋ​អាម៉េរិក​ថា​ជា​«​ប្រភព​នៃ​អស្ថិរភាព​»​នៅ​ឧបទ្វីប​កូរ៉េ មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុង​អ៊ុន បាន​និយាយថា កម្មវត្ថុ​សំខាន់​បំផុត​របស់​ប្រទេស​លោក​​គឺ​«​សមត្ថភាព​យោធា​មិន​អាច​ចាញ់​»​មួយ ដែល​គ្មាន​នរណា​ហ៊ាន​ប្រជែង​។​ ​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង​KCNA​បាន​រាយការណ៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្នុង​សុន្ទរកថា​បើក​ពិព័រណ៍​យោធា​មួយ​លោក​គីម បាន​បន្ទោស​អាម៉េរិក​ចំពោះ​ភាព​តានតឹង​នៅលើ​ឧបទ្វីប​កូរ៉េ​។​​លោក​ថា អាម៉េរិក​ជា «​មូលហេតុ​ឬ​សគល់​»​នៃ​អស្ថិរភាព​។​ ​សូមបញ្ជាក់​ថា កូរ៉េខាងជើង​ស្ថិតក្រោម​ទណ្ឌកម្ម​អន្តរជាតិ​ជាច្រើន...

ហោរាសាស្រ្ត ប្រចាំថ្ងៃ អង្គារ ទី ១២ ខែ តុលា ឆ្នាំ ២០២១

​ឆ្នាំជូត​   ​រាសី​ធ្លាក់​ស្រុតចុះ​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​រដិបរដុប ម្ល៉ោះហើយ​មុន​ធ្វើ​អ្វីមួយ​តោង​តែ​ចេះ​គិត​ត្រិះរិះ​ពិចារណា​ឱ្យបាន​ល្អិតល្អន់​បន្តិច​ពីព្រោះថា​ងាយ​ជួប​នូវ​ផល​លំបាក​នៅ​គ្រា​ខាងមុខ​វិញ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​មាន​ភាព​ប្រទាំង​ប្រទើស ហើយ​តែង​ជួប​នូវ​បញ្ហា​ធ្វើ​ច្រើន​ខុស​ច្រើន​ថែមទៀត​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​លោកអ្នក​ជួប​រឿង​ខ្វាយខ្វល់​ព្រោះតែ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​មិន​សម​ដូច​ប្រកប​ទេ​។​ សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ពុំ​សូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ ហើយ​ពិសេស​ងាយ​កើតរឿង​រាវ​ពា​ក្សស​ម្តី​ធ្ងន់​ស្រាល​ដល់​គ្នា​ផង​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​ត្រូវ​ចេះ​ប៉ាន់ប្រមាណ​សមត្ថភាព និង ចេះ​មើល​គេឯង បើ​ពុំនោះ​ផល​លំបាក​លោកអ្នក​អាច​នឹង​ជួប​ច្រើន​ជាក់​ជាពុំខាន​។​សម្រាប់​ការងារ​សព្វបែបយ៉ាង​ថ្ងៃនេះ​ហាក់​ថយក្រោយ ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​កិច្ចការងារ​សំខាន់ៗ​ពីព្រោះថា​ងាយ​ជួប​នូវ​គ្រោះ​ខូចខាត...

សេដ្ឋវិទូ​មាន​មូលដ្ឋាន​នៅ​អាម៉េរិក​បីនាក់​ឈ្នះ​ពាន​ណូបែល​សេដ្ឋកិច្ច​សម្រាប់​ការស្រាវជ្រាវ​លើ​ប្រាក់​ឈ្នួល​និង​ការងារ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ សេដ្ឋវិទូ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាម៉េរិក​ម្នាក់​បាន​ឈ្នះ​ពានរង្វាន់​ណូបែល​ផ្នែក​សេដ្ឋកិច្ច​កាលពី​ថ្ងៃ​ចន្ទ​ទី​១១​តុលា​សម្រាប់​ការស្រាវជ្រាវ​ឈាន​មុខ​គេ​ដែល​បាន​ផ្លាស់ប្តូរ​គំនិត​ដែល​មាន​ជា​ទូទៅ​អំពី​កម្លាំង​ពលកម្ម​ដោយ​បង្ហាញ​ពី​របៀប​ដែល​ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​មិន​រារាំង​ដល់​ការជួល​បុគ្គលិក​និង​ជនអន្តោប្រវេសន៍​មិន​បាន​បន្ថយ​ប្រាក់​ឈ្នួល​សម្រាប់​កម្មករ​និយោជិត​នៅ​​ប្រទេស​ដើម​។ ​សេដ្ឋវិទូ​ពីរ​នាក់​ផ្សេងទៀត​បាន​ចែករំលែក​រង្វាន់​នេះ​ផងដែរ​សម្រាប់​ការអភិវឌ្ឍ​វិធី​ដើម្បី​សិក្សា​ពី​ប្រភេទ​នៃ​បញ្ហា​សង្គម​ទាំង​នេះ​។​ ​លោក​ដេវីដ កាត ដើមកំណើត​កាណាដា​មកពី​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា​នៃ​ទីក្រុង​បឺ​កេ​ឡេ បាន​ទទួល​រង្វាន់​ពាក់កណ្តាល​សម្រាប់​ការស្រាវជ្រាវ​របស់​គាត់​អំពី​របៀប​ដែល​ប្រាក់​ឈ្នួល​អប្បបរមា អន្តោប្រវេសន៍ និង ការអប់រំ​ប៉ះពាល់​ដល់​ទីផ្សារការងា​រ​។​ ​រង្វាន់​ពាក់កណ្តាល​ទៀត​ត្រូវបាន​ចែករំលែក​ដោយ​លោក...

ឆ្កែ​១៥​ក្បាល​និង​ឆ្មា​មួយ​ក្បាល​ត្រូវបាន​សម្លាប់​ចោល​ដោយសារ​ម្ចាស់​កើតកូ​វីដ​១៩

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ សត្វ​ឆ្កែ​ចំនួន​១៥​ក្បាល​និង​ឆ្មា​មួយ​ក្បាល​របស់​គ្រួរ​សារ​ពីរ​ដែល​ធ្វើដំណើរ​ចេញពី​ខេត្ត​ឡុង​អាន ទៅកាន់​ខេត្ត​កា​ម៉ៅ ត្រូវបាន​អាជ្ញាធរ​សម្លាប់​និង​ដុត​ចោល​ដើម្បី​​ជា​វិធានការ​បង្ការ​កូវី​ដ​១៩​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​។​ ​ផាំ មិញ ហ៊ុង អាយុ​៤៩​ឆ្នាំ បាន​អះអាង​កាលពី​ថ្ងៃអាទិត្យ​ថា ឆ្កែ​របស់​គាត់​១៣​ក្បាល ត្រូវ​កម្លាំង​បង្ការ​ជំងឺ​កូវី​ដ​១៩​ក្នុង​ខេត្ត​កា​ម៉ៅ កំទេច​ចោល​កាលពី​២​ថ្ងៃមុន​។​ឆ្កែ​៣​ក្បាល​ទៀត​បូក​រួម​ទាំង​​ឆ្មា​មួយ​ក្បាល​ដែល​មក​តាម​គ្រួសារ​បងប្អូន​លោក ក៏​ជួប​វាសនា​ដូច​គ្នា​។​ ​ហ៊ុង បាន​ធ្វើ​ជា​កម្មករ​រៀប​ឥដ្ឋ​នៅក្នុង​ខេត្ត​ឡុង​អាន​ភាគខាងត្បូង...

យោធា​ចិន​ធ្វើ​សមយុទ្ធ​វាយលុក​ឡើងគោក​នៅ​ទល់មុខ​កោះ​តៃវ៉ាន់​

​ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖ យោធា​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​ធ្វើ​សមយុទ្ធ​វាយប្រហារ​ឡើងគោក​នៅលើ​ឆ្នេរ​ក្នុង​ខេត្ត​ទល់មុខ​នឹង​កោះ​តៃវ៉ាន់ ទោះជា​យ៉ាងណា​យោធា​ចិន​មិន​​បាន​ភ្ជាប់​ការហ្វឹកហាត់​នេះ​ទៅ​នឹង​ភាព​តឹង​បច្ចុប្បន្ន​ជាមួយ​កោះ​តៃវ៉ាន់​ទេ​។​ ​កាសែត​កងទ័ព​ចិន​People’s Liberation Army Daily បាន​រាយការណ៍​ថា «​សមយុទ្ធ​នេះ​ត្រូវបាន​ធ្វើឡើង​អស់​ពេល​ប៉ុន្មាន​ថ្ងៃ​មកហើយ​នៅ​ប៉ែក​ខាងត្បូង​នៃ​ខេត្ត​ហ្វ៊ុយ​​ជៀន​។​វា​ពាក់ព័ន្ធ​នឹង​ទាហាន​វាយលុក អ្នក​លប​លួច​បាញ់​និង​អ្នកជំនាញ​ទូក​។​ទាហាន​ចូលរួម ត្រូវបាន​បែងចែក​ជា​ច្រើន​ក្រុម​ដើម្បី​ឡើង​ដណ្តើម​ឆ្នេរ​និង​អនុវត្ត​ការងារ​ប្រយុទ្ធ​នៅ​ដំណាក់កាល​​ផ្សេងៗ​គ្នា​»​។​ ​កាសែត​បាន​បង្ហាញ​វីដេអូ​មួយ​ដែល​ទាហាន​ក្នុង​ទូក​តូចៗ​បាន​សំរុកចូល​ពី​សមុទ្រ​និង​ឡើងលើ​ឆ្នេរ​មួយ ចោល​គ្រាប់​បែកផ្សែង ទម្លុះ​របងលួស​បន្លា​និង​ជីក​លេនដ្ឋាន​។​...

យោធាចិនបាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានធ្វើសមយុទ្ធវាយប្រហារឡើងគោកនៅលើឆ្នេរក្នុងខេត្តទល់មុខនឹងកោះតៃវ៉ាន់ ទោះជាយ៉ាងណាយោធាចិនមិន បានភ្ជាប់ការហ្វឹកហាត់នេះទៅនឹងភាពតឹងបច្ចុប្បន្នជាមួយកោះតៃវ៉ាន់ទេ។

បុះ , បំព្រៃ , ព្រៃ , របោម , រុងរាំង​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​បុះ​ ​កិរិយាសព្ទ​ ​បុក​ទល់​មុត​ដល់​មាន​របួស​ ​ដង្គត់​បុះ​បាតជើង ។​ ​បុក​ដោយ​អ្វីៗ​ដែល​ស្រួច​ ​បុះ​រណ្ដៅ​ដាំពោត​, បុះ​នឹង​កាំបិតបន្ទោះ ។​ ​រុក​ឲ្យ​ជ្រុះ​,...