ប្រែសម្រួលៈ វាសនា/ហាណូយ,បាងកក៖កូរ៉េខាងត្បូងផ្តល់វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនAstraZenecaចំនួន១,១លានដូសដល់វៀតណាម និង៤៧០.០០០ដូសដល់ថៃ នេះបើតាមការប្រកាសរបស់ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េកាលពីថ្ងៃអង្គារ។ បើតាមសារព័ត៌មានវៀតណាមvnexpress វ៉ាក់សាំងចំនួន១,១លានដូសនេះត្រូវដឹកមកដល់វៀតណាមនៅថ្ងៃពុធទី១៣តុលា ។វាជាជំនួយដំបូងនិងច្រើនបំផុតដែលកូរ៉េខាងត្បូងជួយដៃគូរបស់ខ្លួនក្នុងបរិបទពិភពលោកកំពុងខ្វះវ៉ាក់សាំង។ ការផ្តល់វ៉ាក់សាំងនេះកើតឡើងនៅពេលកូរ៉េខាងត្បូងចាក់វ៉ាក់សាំងអោយប្រជាជនខ្លួនបានជិត៨០ភាគរយក្នងចំណោមប្រជាពលរដ្ឋកូរ៉េខាងត្បូង៥២លាននាក់។ ក្នុងរូប បុរសវៀតណាមចាក់វ៉ាក់សាំងកូវីដ១៩នៅក្រុងហាណូយ។ប្រជាជនវៀតណាមជាង៥៥,២លាននាក់បានទទួលវ៉ាក់សាំងកូវីដ១៩យ៉ាងតិចម្នាក់មួយដូសនិងជាង១៦លានបានចាក់២ដូសពេញលេញ វាក៏កើតឡើងនៅពេលក្រសួងសុខាភិបាលវៀតណាមបានប្រកាសចំនួនឆ្លងកូវីដ១៩ទាបបំផុតនៅ៣ខែមកនេះ ដោយកាលពីយប់ថ្ងៃអង្គារក្រសួងបានប្រកាសអ្នកឆ្លងតែ២.៩៣៩នាក់ ដោយចុះអស់៦៧៨នាក់ពីចំនួនឆ្លងកាលពីថ្ងៃចន្ទនិងជាចំនួនឆ្លងប្រចាំថ្ងៃតិចបំផុតក្នុងរយៈពេល៩០ថ្ងៃមកនេះ។ ចាប់តាំងពីចុងខែមេសាមក វៀតណាមមានអ្នកកើតកូវីដ១៩សរុប៨៤១.៥៩១នាក់និង២០.៧២៨នាក់ស្លាប់ក្នុងការផ្ទុះកូវីដ១៩នៅរលកទី៤នេះ។...