Day: October 14, 2021

ជប៉ុននឹងរំលាយសភានៅថ្ងៃព្រហស្បតិ៍ទី១៤តុលា ដើម្បីបើកផ្លូវសំរាប់ការបោះឆ្នោតមួយនៅចុងខែនេះ ដែលនឹងដាក់លោកនាយករដ្ឋមន្រ្តីថ្មីហ្វ៊ុយមីអុ គីស៊ីដាអោយប្រ ជែងជាមួយក្រុងប្រឆាំងដែលមិនមានប្រជាប្រិយភាពក្នុងសមរភូមិមួយអំពីថាតើនរណាគ្រាន់បើជាងក្នុងការដោះស្រាយសេដ្ឋកិច្ចដែលរងគ្រោះខ្លាំងដោយជំងឺឆ្លង។

ឃាត់ខ្លួន​តៃកុង​រថភ្លើង​បន្ទាប់ពី​បាន​បុក​ប៉ះគ្នា​ជាមួយ​រថយន្ត​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​

ដោយ​:​វណ្ណៈ​/​ព្រះសីហនុ​: តៃកុង​រថភ្លើង ដែល​បាន​បុក​ប៉ះគ្នា​ជាមួយ រថយន្ត​នៅ​ប្រជុំជន​ផ្សារ​វាលរេញ ក្នុង​ឃុំ​សំរុង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​អ្នកបើកបរ​រថយន្ត​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទីរពេទ្យ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២១ ត្រូវបាន​សមត្ថកិច្ច ដោយមាន​ការសម្របសម្រួល​ផ្លូវច្បាប់​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​នាំមក​សាកសួរ​តាម​និតិ​វិធី​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​ផងដែរ​។ ​បើតាម​សមត្ថកិច្ច​ប្រាប់ថា ក្រោយ​បុក​ប៉ះ​រថយន្ត​ឆ្លង​ផ្លូវជាតិ​លេខ​៤​រួច...

ស្លាប់​១ របួស​២១ ខណៈ​ព្យុះ​វាយប្រហារ​ហុងកុង​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ព្យុះ​ត្រូពិកដ៏​ខ្លាំងក្លា​មួយ ដែល​បាន​វាយប្រហារ​លើ​ទីក្រុង​ហុងកុង​កាលពី​ថ្ងៃ​ពុធ​ទី​១៣​តុលា បាន​បណ្តាលឱ្យ​មនុស្ស​ម្នាក់​ស្លាប់​និង ២១​នាក់​ផ្សេង​ទៀត​​រងរបួស ខណៈ​អាជ្ញាធរ​ទីក្រុង​បាន​ផ្អាក​សាលារៀន ការជួញដូរ​ផ្សារ​ហ៊ុន និង​សេវាកម្ម​រដ្ឋាភិបាល​។​ ​ព្យុះ​ទី​ហ្វុងកំ​ប៉ា​ស៊ូបាន​ធ្វើ​ដំណើរ​ឆ្លង​កាត់សមុ​ទ្រចិន​ខាងត្បូង​មុន​ពេល​បោកបក់​មក​លើ​ខេត្ត​ហៃ​ណាន​ភាគ​ខាងត្បូង​ប្រទេស​ចិន ទី​ដែល​វា​ត្រូវ​បាន​បន្ទាបមក​ជា​ព្យុះ​ត្រូ​ពិក​ធ្ងន់ធ្ងរ​ដែល​មាន​​ខ្យល់​បក់​ខ្លាំង​បំផុត ១០៥...

ប្រមូល​ជនអនាថា​៣១​នាក់ ធ្វើតេស្ត​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​ម្នាក់​

ដោយ​៖​អង្គា​រ៍​ហេង​/​ភ្នំពេញ​៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​ចុះ​ប្រមូល​ជនអនាថា ប្រុស​ស្រីក្មេង​ចាស់​បាន​ចំនួន​៣១​នាក់ ក្នុង​មូលដ្ឋាន​ខណ្ឌ តំបន់​វត្ត​កោះ ផ្សារ​រាត្រី និង​សូរិយា​ម៉​ល ដើម្បី​យក​សំណាក​ធ្វើតេស្ត​រហ័ស ។ ជា​លទ្ធផល​រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ម្នាក់​ត្រូវបញ្ជូន​ខ្លួន​ទៅ​ព្យាបាល និង​អ្នក​ទទួលលទ្ធផល​អវិជ្ជមាន​ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​សង្គមកិច្ច រាជធានី​ភ្នំពេញ​។​ ​ប្រតិបត្តិការ​ខាងលើនេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី​១៣ ខែតុលា...

អ៊ីរ៉ង់ ៖ ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​ត្រូវ​បាន​សាកល្បង​ដើម្បី​ការពារ “​ទីតាំង​រសើបៗ​”

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ យោធា​អ៊ីរ៉ង់​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៣​តុលា​ថា​ខ្លួន​បាន​សាកល្បង​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​សម្រាប់​ទីតាំង “​រសើបៗ​” ក្នុងអំឡុង​សមយុទ្ធ​នៅ​ភាគ​កណ្តាល​ប្រទេស​អ៊ីរ៉ង់​បន្ទាប់ពី​មាន​ការព្រមាន​ពី​អ៊ីស្រាអែល​និង​អាម៉េរិក​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​។​ ​លោក​ឧត្តមសេនីយ៍ អា​មៀរ កា​ដឺ រ៉ា​ហ៊ី​មហ្សា​ដេ ជា​មេបញ្ជាការ​មូលដ្ឋានទ័ព​អាកាស ត្រូវបាន​ដក​សម្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Fars...

ហោរាសាស្រ្ត ប្រចាំថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ តុលា ឆ្នាំ ២០២១

ឆ្នាំជូត​   ​រាសី​ស្រុតចុះ​។​ទាំង​ស្ត្រី​បុរស​ទោះ​មាន​បញ្ហា​អ្វី​ក៏ដោយ​តោង​តែ​ចេះ​អត់ធ្មត់ និង​រំងាប់​ចិត្ត​ឱ្យបាន​ត្រជាក់ ហើយ​ដាច់ខាត​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ឡើយ ទើប​រឿង​តូច​មិន​រីក​ក្លាយជា​រឿង​ធំ​។​ក្នុងថ្ងៃនេះ​លោកអ្នក​ជួប​បញ្ហា​មិនល្អ​និង​មានការ​រិះគន់​ពី​អ្នកដទៃ​ច្រើន ដូចនេះ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​ជួប​បញ្ហា​ប្រទាំង​ប្រទើស​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងថ្ងៃនេះ​ដែរ​ជួប​បញ្ហាលំបាក​ក្នុងការ​រកប្រាក់​ចំណូល​បន្តិច ឯ​ប្រាក់កម្រៃ​ទៀតសោត​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​រកប្រាក់​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។​ សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​លោកអ្នក​មានការ​ប្រឆាំង​គ្នាច្រើន ដូចនេះ​នាំឱ្យ​កើត​ការប្រទាំងប្រទើស​មិនតិច​ឡើយ​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ស្រុតចុះ​។​ការរស់នៅ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​បញ្ហា​ទំនាស់​ទាស់ទែង​ជាមួយ​អ្នកដទៃ​នោះ​ឃើញថា​ងាយ​កើតឡើង​ជាង​សព្វមួយដង ។​ថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច...

អ៊ីស្រាអែល និង​អាម៉េរិក​បង្ហើប​ពី​ការប្រើ​កម្លាំង​បើ​ការទូត​ជាមួយ​អ៊ីរ៉ង់​បរាជ័យ​

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ រដ្ឋបាល​របស់​ប្រធានាធិបតី​អាម៉េរិក​លោកចូ បៃ​ដិនបាន​បង្ហើប​ឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ទី​១៣​តុលា​ថា​ខ្លួន​អាច​ប្រើ​កម្លាំង​ប្រសិនបើ​កិច្ចការ​ទូត​ស្តី​ពី​កម្ម​​វិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បរាជ័យ ដោយ​ប្រមូលផ្តុំ​ការគាំទ្រ​យ៉ាង​ជិតស្និទ្ធ​ជា​ង​ពេលណាៗ​ទាំងអស់​ចំពោះ​ការព្រមាន​ដោយ​អ៊ីស្រាអែល​។​ ​នៅ​ចំពោះមុខ​ការជាប់គាំង​ក្នុងការ​ចរចា​ជាមួយ​អ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​ខិន បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ខណៈ​លោក​ជួបពិភាក្សា​ត្រីភាគី​ជាមួយ​មន្ត្រី​​ការទូត​កំពូលៗ​របស់​អ៊ីស្រាអែល​និង​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​ជា​សម្ពន្ធមិត្ត​អាម៉េរិក​ដែល​បាន​បង្កើត​ទំនាក់ទំនង​ការទូត​នឹង​គ្នា​កាលពី​ឆ្នាំមុន​ចំពេល​មាន​ការព្រួយបារម្ភ​រួមគ្នា​អំពី​រដ្ឋាភិបាល​​ក្រុងតេអេ​រ៉ង់​។​ ​លោក​ប្លីង​ខិន​បាន​បន្ត​សុំ​អោយ​លោកបៃ​ដិន​ដើម្បី​ចូល​ក្នុង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ ២០១៥...

ទាហាន​កូរ៉េខាងជើង ដេក​លើ​អំបែង​កញ្ចក់​និង​វាយ​បំបែក​ដុំឥដ្ឋ​នៅ​ចំពោះមុខ​គីម ជុង​អ៊ុន​(វីដេអូ)

​ប្រែ​សម្រួលៈ​វាសនា​៖ នៅ​សប្តាហ៍​នេះ ប្រមុខរដ្ឋ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ប្រកាស​ថា​ប្រទេស​លោក​ត្រូវ​សំរេច​អោយបាន​«​សមត្ថភាព​យោធា​ដែល​មិន​អាច​ចាញ់​បាន​»​មួយ​ដែល​គ្មាន​នរ​​ណា​ហ៊ាន​ប្រជែង​ជាមួយ​។​ ​ក្នុងពេល​ជាមួយគ្នា ទូរទស្សន៍​កូរ៉េ​ខាងជើង​បាន​បញ្ចេញ​វីដេអូ​មួយ​ដែល​បង្ហាញ​ទាហាន​មកពី​កងកម្លាំងប្រដាប់អាវុធ សម្តែង​ឈុត​ឆាក​អស្ចារ្យ​ផ្សេងៗ​។​ ​យោង​តាម​សារព័ត៌មាន​The Independent ការសម្តែង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុងពេល​លោក​គីម​ទៅ​បើក​ពិធី​តាំងពិព័រណ៍​យោធា​«​ការពារ​ខ្លួន​»​កាលពី​ថ្ងៃ​ចន្ទ​។​ក្នុង​វីដេអូ ពួក​ទាហាន​​បាន​បង្ហាញ​ភាព​ធន់​នឹង​ការវាយដំ​ប៉ះទង្គិច ដូច​ជា​ការ​វាយ​នឹង​ដំបង​ឈើ​លើ​ដងខ្លួន ការប្រើ​ដៃជើង​និង​ក្បាល​បំបែក​ឥដ្ឋ​។​...