អ៊ីស្រាអែល និងអាម៉េរិកបង្ហើបពីការប្រើកម្លាំងបើការទូតជាមួយអ៊ីរ៉ង់បរាជ័យ
ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិកលោកចូ បៃដិនបានបង្ហើបឱ្យដឹងកាលពីថ្ងៃពុធទី១៣តុលាថាខ្លួនអាចប្រើកម្លាំងប្រសិនបើកិច្ចការទូតស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់បរាជ័យ ដោយប្រមូលផ្តុំការគាំទ្រយ៉ាងជិតស្និទ្ធជាងពេលណាៗទាំងអស់ចំពោះការព្រមានដោយអ៊ីស្រាអែល។ នៅចំពោះមុខការជាប់គាំងក្នុងការចរចាជាមួយអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អានថូនី ប្លីងខិន បានសម្តែងការមិនសប្បាយចិត្តខណៈលោកជួបពិភាក្សាត្រីភាគីជាមួយមន្ត្រីការទូតកំពូលៗរបស់អ៊ីស្រាអែលនិងអារ៉ាប់រួមអេមីរ៉ាតជាសម្ពន្ធមិត្តអាម៉េរិកដែលបានបង្កើតទំនាក់ទំនងការទូតនឹងគ្នាកាលពីឆ្នាំមុនចំពេលមានការព្រួយបារម្ភរួមគ្នាអំពីរដ្ឋាភិបាលក្រុងតេអេរ៉ង់។ លោកប្លីងខិនបានបន្តសុំអោយលោកបៃដិនដើម្បីចូលក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥...