Day: October 15, 2021

ផ្ទុះ​អាវុធ​នៅ​កណ្តាល​ទីក្រុង​បៃរូត​សម្លាប់​មនុស្ស​៦ នាក់​អំឡុង​ការតវ៉ា​អំពី​ការស៊ើបអង្កេត​ករណី​ផ្ទុះ​ដ៏​កក្រើក​កាលពី​ឆ្នាំមុន​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖​ការផ្ទុះ​អាវុធ​យ៉ាង​ខ្លាំងក្លា​បាន​កើត​ឡើង​នៅ​ទីក្រុង​បៃរូត​អំឡុង​ការតវ៉ា​មួយដែល​រៀបចំឡើង​ដោយ​ក្រុម​ហេស​ប៊ូ​ឡា​ប្រឆាំង​នឹង​ចៅក្រម​ដែល​​ដឹកនាំ​ការស៊ើបអង្កេត​ទៅលើ​ការផ្ទុះ​កាលពី​ឆ្នាំ​មុន​នៅ​ទីក្រុង​កំពង់ផែ​នេះ​។ ​មនុស្ស​យ៉ាង​តិច ៦ នាក់​បាន​ស្លាប់​និង​រាប់សិប​នាក់​ទៀត​រងរបួស​នៅក្នុង​ការប្រយុទ្ធ​គ្នា​តាម​ដងផ្លូវ​ដ៏​អំពើហិង្សា​បំផុត​នៅក្នុង​រដ្ឋធានី​លី​បង់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។​ ​ការបាញ់​គ្នា​នៅតាម​បណ្តោយ​ព្រំដែន​ពី​សម័យ​សង្គ្រាម​ស៊ីវិល​ឆ្នាំ ១៩៧៥-៩០ គឺពាក់ព័ន្ធ​នឹង​កាំភ្លើងខ្លី កាំភ្លើង​យន្ត និង​គ្រាប់បេ ហើយ​វា​បាន​រំលឹក​ពី​ជម្លោះ​ស៊ីវិល​ជំនាន់​នោះ​។​ស្នូរ​កាំភ្លើង​បាន​​បន្លឺឡើង​ជា​ច្រើន​ម៉ោង​ហើយ​រថយន្ត​សង្គ្រោះបន្ទាន់​បាន​ប្រញាប់ប្រញាល់​មក​ជួយ​ជនរងគ្រោះ​។ ពួក​កាំភ្លើង​ស៊ី​ប​លួច​បាញ់​ពី​អគារ​។...

ចំនួន​មនុស្ស​ស្លាប់​ពី​អគ្គិភ័យ​នៅ​តៃវ៉ាន់​កើន​ដល់​៤៦​នាក់​

ប្រែ​សម្រួលៈ​វាសនា​/​តៃ​ប៉ិះ​៖ អគ្គិភ័យ​ពេល​ជិត​ភ្លឺ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​បំផ្លាញ​អាគារ​ស្នាក់នៅ​និង​លក់ដូរ​មួយ​នៅ​ទីក្រុង​កៅស្យូង​នៃ​កោះ​តៃវ៉ាន់ ដោយ​បាន​សម្លាប់​មនុស្ស​៤៦​នាក់​និង​របួស​​រាប់សិប​នាក់​ទៀត​។​ ​អគ្គិភ័យ បាន​បំផ្លាញ​អាគារ​កំពស់​១៣​ជាន់​នេះ​ទាំងស្រុង​មុន​ត្រូវ​បាន​ពន្លត់​ដោយ​ប្រើ​ទឹក​អស់​ជាង​៧០​ឡាន​។​ ​នាយកដ្ឋាន​អគ្គិភ័យ​ក្រុង​កៅស្យូ​ង​បាន​និយាយថា «​គ្រោះ​អគ្គិភ័យ​នេះ​បាន​សម្លាប់​មនុស្ស​៤៦​នាក់ និង​៤១​នាក់​រងរបួស​។​អ្នកស្លាប់​ភាគច្រើន​នៅ​ជាន់​ទី​៧​ដល់​១១ ដែល​ជា​កន្លែង​ស្នាក់នៅ​​ហើយ​ជាន់​ក្រោមៗ​ជា​ហាង​ដែល​បិទ​ក្នុងពេល​ភ្លើង​ឆេះ​»​។​ ​មុននេះ មាន​សេចក្តីរាយការណ៍​បឋម​ថា មនុស្ស​២៥​នាក់​បាន​ស្លាប់​។​ ​ប៉ូលិស​ម្នាក់​បាន​និយាយថា អាគារ​នេះ​ចំណាស់​៤០​ឆ្នាំ និង​អ្នក​រស់នៅ​ទី​នេះ​មាន​ប្រមាណ​១០០​នាក់​ភាគច្រើន​ជា​មនុស្ស​ចំណូល​ទាប​។​...

ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ១៥ ខែ តុលា ឆ្នាំ ២០២១

ឆ្នាំជូត​   ​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការងារ ចរចា ឬ​ស៊ី​ញ៉េ​ឯកសារ​ក្នុង​រឿង​អ្វីមួយ​ពីព្រោះថា​ផល​តែង​ឆ្លើយតប​គ្រាន់​ជាទី​ពេញចិត្ត​។​ក្រៅពីនេះ​បើ​លោកអ្នក​មានការ​សម្រុក​ការងារ​ពេញទី​នោះ​ផ្លែផ្កា​តែង​ហុច​មកវិញ​ក៏​តែង​ឆាប់រហ័ស​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​លោកអ្នក​ចេញ​ធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​ត្រូវ​ចេះ​ធ្វើ​សត្រូវ​ឱ្យ​ក្លាយជា​មិត្ត ហើយ​ត្រូវ​ចេះ​បើក​ចិត្ត​ឱ្យ​ទូលាយ​ដោយ​មិនត្រូវ​យក​ភាព​ឈ្នានីស​ដាក់ខ្លួន​នោះ​ទើប​អ្វីៗ​ល្អ​ប្រពៃ​បំផុត​។​ រីឯ​បញ្ហា​ស្នេហា​ប្រុស​ស្រី​មានការ​នឹករលឹក​និង​ប្រាស្រ័យ​ទាក់ទង​គ្នា​ល្អ​ប្រពៃ​៕   ​ឆ្នាំឆ្លូវ​   ​រាសី​ល្អជា​មធ្យម​។​ទាំង​ស្ត្រី​បុរស​មិនត្រូវ​មាត់ឥតគម្រប​ប្រយ័ត្ន​កើតរឿង​រាវ​ជម្លោះ​វិវាទ ហើយ​មក​លំបាក​នៅ​គ្រា​ខាងមុខ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ស្ថិតនៅលើ​កំណាត់​ផ្លូវ​រដិបរដុប​បន្តិច ម្ល៉ោះហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មិន​សម្រេច​តាម​គោលដៅ​ឬ​មានការ​ជឿនលឿន​ទៅមុខ​ដូច​គាប់​បំណង​នោះឡើយ​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក៏​ដូច្នេះ​ដែរ​ការចង់​បោះទុន​ទៅលើ​អ្វីមួយ​ត្រូវ​មើលមុខមើលក្រោយ​ព្រោះ​ផ្លែផ្កា​ទទួលបាន​មកវិញ​មាន​ភាព​យ៉ាប់យ៉ឺន​សម្បើម​ណាស់​។ រីឯ​សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​ជួប​បញ្ហា​ប្រទាំង​ប្រទើស​ក៏​ច្រើន ឯការ​ផ្អែមល្ហែម​ក៏​ច្រើន​៕...

ចិន​ព្រមាន​អំពី​ល្បិចកល​ជុំវិញ​ការស្នើសុំ​បើក​ការស៊ើបអង្កេត​ថ្មី​ដើម្បី​ស្វែងរក​ប្រភព​កូវី​ដ​១៩

ប្រែ​សម្រួលៈ​វាសនា​/​ប៉េកាំង​៖​ក្រសួងការបរទេស​ចិន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៤​តុលា​បាន​ព្រមាន​ទល់នឹង​អ្វី​ដែល​ខ្លួន​ហៅថា​«​ល្បិចកល​នយោបាយ​»​របស់​ការស៊ើបអង្កេត​ថ្មី​មួយ​ដែល​ស្នើឡើង​ដោយ​​អង្គការ​សុខភាព​ពិភពលោក​(WHO)​ដើម្បី​ស្វែងរក​ប្រភព​វីរុស​កូរ៉ូណា​ដែល​បង្ក​ជំងឺ​ឆ្លងកូវី​ដ​១៩​សព្វថ្ងៃ​ទោះជា​យ៉ាងណា​ក្រសួង​បាន​និយាយថា​ចិន​នឹង​គាំទ្រ​កិច្ចខិតខំ​របស់​ទីភ្នាក់ងារ​អន្តរជាតិ​​មួយ​នេះ​។​ WHO​កាលពី​ថ្ងៃ​ពុធ​បាន​ចេញ​បញ្ជី​ឈ្មោះ​អ្នកជំនាញការ​២៥​រូប​សំរាប់​ណែនាំ​ផ្តល់យោបល់​អំពី​ជំហាន​បន្ទាប់​ក្នុង​ការស្វែងរក​ប្រភពដើម​វីរុស បន្ទាប់​ពី​ការស៊ើបអង្កេត​មុន​មួយ​របស់​ខ្លួន បាន​រង​ការ​​រិះគន់ថា «​ធ្វើ​ស្រួល​ពេល​ចំ​ពោះ​ចិន​» កន្លែង​ដែល​ករណី​ឆ្លងកូវី​ដ​១៩​លើ​មនុស្ស​ដំបូង​ត្រូវបាន​រកឃើញ​កាលពី​ចុងឆ្នាំ​២០១៩​។​ ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រូវបាន​ចោទប្រកាន់​ថា​បិទ​ខ្ទប់​ទិន្នន័យ​ឆៅ​អំពី​ករណី​ឆ្លង​ដំបូងៗ ក្នុងអំឡុងពេល​អ្នកជំនាញ​ការ​WHO​មួយ​ក្រុម​បាន​ទៅ​សិក្សា​ស្រាវជ្រាវ​រក​ប្រភព​វីរុស​នេះ​កាលពី​ខែ​កុម្ភៈ​​និង​ចាប់​តាំង​ពេលនេះ​មក​ជំទាស់​នឹង​ការស្នើ​សុំ​ស៊ើបអង្កេត​បន្ថែម ដោយ​ចោទ​អាម៉េរិក​និង​ប្រទេស​ខ្លះ​ថា​យក​រឿង​ជំងឺឆ្លង​នេះ​ជា​បញ្ហា​នយោបាយ​។​ ​តាមពិត​ក្រុម WHO​ដែល​បាន​ទៅ​ស្រាវជ្រាវ​នៅ​ចិន​អស់​មួយ​ខែ រួម​ទាំង​ទីក្រុង​អ៊ូ​ហាន​ផង បាន​សន្និដ្ឋាន​នៅ​ចុងបញ្ចប់​នៃ​បេសកកម្ម​របស់​ខ្លួន​ថា​វីរុស​កូរ៉ូ​ណា​ទំនង​ជា​កើត​ចេញពី​សត្វ​ប្រជៀ​វ​​ដោយ​ឆ្លងកាត់​សត្វ​អន្តរការី​ណាមួយ ហើយ​ការ​លិច​ធ្លាយ​វីរុស​ចេញពី​កន្លែង​ពិសោធន៍​ចិន​ណាមួយ​នោះ​«​វា​មិន​ទំនង​ខ្លាំងណាស់​»​។​ ​ដោយ​ការស៊ើបអង្កេត​នៅ​ចិន​បានបញ្ចប់​ជាមួយនឹង​ការសន្និដ្ឋាន​ដូច្នេះ...

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង និង ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ ក្រាបបង្គំទូលថ្វាយ ព្រះរាជពិធីរំលឹកខួប​៩ឆ្នាំ នៃការយាងចូលទិវង្គតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ ១៥ តុលា ២០១២ – ១៥ តុលា ២០២១

ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង និង ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ...

ក្រសួងការបរទេសចិនកាលពីថ្ងៃព្រហស្បតិ៍ទី១៤តុលាបានព្រមានទល់នឹងអ្វីដែលខ្លួនហៅថា«ល្បិចកលនយោបាយ»របស់ការស៊ើបអង្កេតថ្មីមួយដែលស្នើឡើងដោយ អង្គការសុខភាពពិភពលោក(WHO)ទៅលើប្រភពវីរុសកូរ៉ូណាដែលបង្កជំងឺឆ្លងកូវីដ១៩សព្វថ្ងៃ ទោះជាយ៉ាងណាក្រសួងបាននិយាយថាចិននឹងគាំទ្រកិច្ចខិតខំរបស់ទីភ្នាក់ងារអន្តរជាតិមួយនេះ។

កន្ទ្រុប , កន្ទ្រុំ , ពិទ្រុម , ពោធិទ្រុម , មិត្តទ្រុស្ត​

ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​ ​កន្ទ្រុប​ ​គុណសព្ទ​ ​ស៊ុបទ្រុប​, សុបប្រឡុប​; ដែល​ទ្រុឌទ្រោម​ហើយ​សុបប្រឡុប​ ​ផ្ទះ​កន្ទ្រុប ។​ ​កន្ទ្រុំ​ ​នាមសព្ទ​ ​ឈ្មោះ​ស្មុគ​មួយ​ប្រភេទ...