លោកទេសាភិបាលអញ្ជើញចូលរួមប្រជុំតុមូលរវាងមូលនិធិរូបិយវត្ថុអន្តរជាតិនិងអាស៊ាន
ភ្នំពេញ:កាលពីចុងសប្តាហ៍កន្លងទៅនេះលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំតុមូលតាមរយៈប្រព័ន្ធអនឡាញ រវាងមូលនិធិរូបិយវត្ថុអន្តរជាតិនិងអាស៊ាន ដែលមានការចូលរួមពីថ្នាក់ទេសាភិបាល ធនាគារកណ្តាលនិងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ាន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងប្រចាំឆ្នាំក្នុងគោលបំណងផ្តល់ឱកាសដល់ថ្នាក់ដឹកនាំវិស័យហិរញ្ញវត្ថុក្នុងអាស៊ាន បានជួបពិភាក្សាជាមួយនាយិកាមូលនិធិរូបិយវត្ថុ ពាក់ព័ន្ធនឹងទស្សនវិស័យសេដ្ឋកិច្ចតំបន់ បញ្ហាប្រឈម កាលានុវត្តភាព ការអនុវត្តនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកិច្ចគាំទ្ររបស់មូលនិធិរូបិយវត្ថុអន្តរជាតិ។...