កុមារពីរនាក់បានលង់ទឹកស្លាប់ពេលសមាជិកគ្រួសារវល់ការងារ
ដោយ:បូកគោ/កំពត:កុមារាពីរនាក់បានស្លាប់ដោយសារលង់ទឹកស្រះក្រោយផ្ទះក្នុងពេលសមាជិកគ្រួសារកំពុងជាប់រវល់ការងារ រៀងខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅភូមិចម្ការមន ឃុំតាកែន ស្រុកឈូក។ លោក ខៀវ ឫទ្ធិភ័ណ្ឌ អភិបាលស្រុកឈូកបានប្រាប់ឱ្យដឹងថាកាលពីល្ងាចថ្ងៃទី១៨ខែតុលាមានករណីក្មេងប្រុសពីរនាក់ ស្ថិតក្នុងគ្រួសារតែមួយរស់នៅភូមិចម្ការមនឃុំតាកែនស្រុកឈូកបានលង់ទឹកស្រះក្រោយផ្ទះរហូតដល់បាត់បង់ជីវិតព្រោះតែគ្មានអ្នកណាបានឃើញ។ កុមាររងគ្រោះទាំងពីរត្រូវជាពូ និងក្មួយ...