សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០ម៉ឺនដូសជូនដល់ប្រទេសវៀតណាម
ដោយ៖តារារិទ្ធ/ភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសផ្តល់នូវវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២០ម៉ឺនដូសជូនដល់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ។ នេះបើយោងតាមបញ្ជាក់របស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងប្រធានគណៈកម្មការចំពោះកិច្ចចាក់ វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានប្រាប់សារព័ត៌មាននៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១នេះ។...