Day: October 26, 2021

ប្រកាស​សាលក្រម​ផ្តន្ទាទោស ក្រុម​ញុះញង់​ចំនួន ១៥ នាក់ ដាក់ពន្ធនាគារ​ពី ២០ ខែ ទៅ ២ ឆ្នាំ និង​ប្រកាស​ចាប់ខ្លួន​

​ដោយៈ អង្គា​រ៍​ហេង / ភ្នំពេញៈ ព្រះរាជអាជ្ញារង និង​ជា​អ្នក នាំពាក្យ អយ្យការ​អម សាលាដំបូង រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បាន​ថ្លែង​នៅថ្ងៃនេះ ឲ្យ​ដឹងថាៈ...

បើ​ច្បាំង​គ្នា តើ​យន្តហោះ Rafale របស់​ឥណ្ឌា និង យន្តហោះ J-20 របស់​ចិន មួយ​ណា​ឈ្នះ​?

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ឥណ្ឌា​លោក រ៉ា​ច​ណាត ស៊ី​ង បាន​សរសេរ​នៅលើ Twitter ដោយ​មិន​បាន​និយាយ​ចំឈ្មោះ​ប្រទេស​ចិន​ថា “​ការរួម​បញ្ចូល​យន្តហោះ​ចម្បាំង Rafale គឺជា​សារ​ដ៏​រឹងមាំ​មួយ​សម្រាប់​ពិភពលោក និង​ជា​ពិសេស​សម្រាប់​អ្នក​ដែល​ប្រជែង​នឹង​អធិបតេយ្យភាព​របស់​ឥណ្ឌា​”​។​ –...

កម្ពុជា​ប្រកាស​បើកទទួល​ទេសចរណ៍​វ៉ាក់សាំង បើក​ដំបូង​នៅ​ទី​តាំងបី​កន្លែង​នៅ​ខេត្ត​ពីរ

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កម្ពុជា​បានប្រកាស​បើកទទួល​ទេសចរណ៍​វ៉ាក់សាំង បើក​ដំបូង​នៅ​ក្រុងព្រះសីហនុ ក្រុង​កោះរ៉ុង នៃ​ខេត្ត​ព្រះសីហនុ និង​នៅ​តារា​សាគរ​នៃ​ខេត្តកោះកុង ។ ​បន្ទាប់ពី​រង​នូវ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ជាង​ពីរ​ឆ្នាំ​មកនេះ ទីបំផុត ប្រទេស​កម្ពុជា​ក៏បាន​ប្រកាស​បើកទទួល​ទេសចរ​អន្តរជាតិ​ឡើងវិញ ក្រោម​ទម្រង់​ជា «​ទេសចរណ៍​វ៉ាក់សាំង​»​។ ​ការបើកទទួល​ទេសចរណ៍​វ៉ាក់សាំង​នេះ...

និទាន​ស្នេហ៍​របស់​ទោច​ម្កុដ​ពីរ​ក្បាល

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពីពេល​ថ្មីៗ​នេះ អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា​បាន​ផ្សព្វផ្សាយ​នូវ​រឿង​ប្រ​វត្ត​ស្នេហ៍​របស់ ន​ង្គ​លី​សោកា និង ករុណា ដែលជា​សត្វ​ទោច​ម្កុដ​ពីរ​ក្បាល បាន​ជួប​និង​លង់​ស្រលាញ់គ្នា​។ ​ប្រភព​ដដែល​បាន​បន្តថា នៅពេលដែល​លោក និក ម៉ាក ដែលជា​ប្រធាន​ថែ​រទាំ...

ចិន​និង​ប៉ា​គី​ស្ថាន​អំពាវនាវ​ពិភពលោក​អោយ​បញ្ជូន​ជំនួយ​មនុស្សធម៌​ទៅ​អា​ហ្វ​ហ្គានី​ស្ថាន​

​ប្រែ​សម្រួលៈ​វាសនា​(BLOOMBERG,AP)៖ ក្នុង​ការអំពាវនាវ​រួម​គ្នា​ដ៏​កម្រ​មួយ មេដឹកនាំ​ចិន​និង​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​តុលា បាន​ទទូច​សុំ​អោយ​សហគមន៍​អន្តរជាតិ​ប្រញាប់ប្រញាល់​​បញ្ជូន​ជំនួយ​មនុស្សធម៌​និង​សេដ្ឋកិច្ច​ទៅកាន់​អា​ហ្វ​ហ្គានី​ស្ថាន កន្លែង​ដែល​មនុស្ស​រាប់សែន​នាក់​កំពុង​ប្រឈម​ការខ្វះខាត​ស្បៀង​និង​ថ្នាំពេទ្យ​នៅ​រដូវរ​ងារ​នេះ​។​ ​មេដឹកនាំ​ចិន​និង​ប៉ា​គី​ស្ថាន​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​អំពី​ស្ថានការណ៍​ខ្វះ​ស្បៀង​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ ​សេចក្តីថ្លែងការណ៍​រដ្ឋាភិបាលមួយ​បាននិ​យាយ​ថា នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក​អ៊ី​ម​រ៉ា​ន់ ខាន់ និង​ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ភីង បាន​ពិ​ភក្សា​គ្នា​តាម​ទូរស័ព្ទ​ដោយ​ពួក​លោក​យល់ថា​ប្រជាជន​អា​ហ្វ​ហ្គានី​ស្ថាន​ត្រូវការ​ជំនួយ​អន្តរជា​តិ​ដើម្បី​«​សម្រាល​ទុក្ខវេទនា បង្ការ​កុំអោយ​មាន​អស្ថិរភាព​និង​ស្ថាបនា​ប្រទេស​នេះ​ឡើង​វិញ​»​ក្រោយ​អាម៉េរិក​និង​សម្ពន្ធមិត្ត​ដក​ចេញ​ហើយ​ក្រុម​​តា​លី​បង់​ចូល​កាន់​អំណាច​កាលពី​ខែ​សីហា​។​ ​ការអំពាវនាវ​នេះ​កើតឡើង​មួយថ្ងៃ​បន្ទាប់​ពី​រដ្ឋ​ការបរទេស​ចិន​លោក...

រដ្ឋមន្ត្រី​កសិកម្ម​អះអាងថា កម្ពុជា​នាំចេញ​ផលិតផល​កសិកម្ម​ទៅ​កូរ៉េខាងត្បូង​បាន ជាង ១.២០០ តោន

​ដោយៈ​ជា សីហៈ​/​ភ្នំពេញៈ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​អះអាងថា នៅក្នុង​រយៈពេល ៩ ខែ ឆ្នាំ ២០២១...

​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នៅ​បន្ទាយមានជ័យ​និង​សៀមរាប​បី​ថ្ងៃ​ចាប់ខ្លួន​ជនសង្ស័យ​បីនាក់​និង​គ្រឿងញៀន​ជាង​២៥​គីឡូក្រាម

​ដោយ​:​ប​.​ជ័យ​/​បន្ទាយមានជ័យ​-​សៀមរាប​:​សមត្ថកិច្ច​នគរបាល​ចម្រុះ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​បន្តបន្ទាប់​នៅ​បន្ទាយមានជ័យ​និង​សៀមរាប​បី​ថ្ងៃ ពីថ្ងៃ​ទី​២២​ដល់​២៤​ខែតុលា​ឆ្នាំ​២០២១​ដោយ​ចាប់ខ្លួន ជនសង្ស័យ​បីនាក់ និង​រឹបអូស​គ្រឿងញៀន​ជាង​២៥​គីឡូក្រាម ។​ ​លោក​វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត ស្នងការរង​ទទួល​ផែ​ប​នគរបាល​បង្ក្រាប​គ្រឿង​ញៀន​ខេត្តបន្ទាយមានជ័យ​ប្រាប់ កាសែត​រស្មី​កម្ពុជា​ថ្ងៃ​ទ​ទី​២៦​ខែតុលា​ថា : កាលពី​ថ្ងៃទី​២២ ខែតុលា វេលា​ម៉ោង ១១​និង​៣០...

លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺអំនាវនាវដល់ពលរដ្ឋឱ្យប្រយ័ត្នអំពីទឹកជំនន់

លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺអំនាវនាវដល់ពលរដ្ឋឱ្យប្រយ័ត្នអំពីទឹកជំនន់៕

លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺអំនាវនាវដល់ពលរដ្ឋឱ្យប្រយ័ត្នអំពីទឹកជំនន់

ដោយៈបូព៌ព្រឹក្ស/ភ្នំពេញៈលើបណ្តាញសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃទី២៦ខែតុលាឆ្នាំ២០២១នេះ លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺបានសរសេរថាតាមការទទួលព័ត៌មានជាបន្តបន្ទាប់បានឱ្យដឹងថាខេត្តមួយចំនួនរបស់យើងបាន និងកំពុងប្រឈមនឹងស្ថានភាពទឹកជំនន់ ដោយក្នុងនោះរួមមានខេត្តកំពង់ស្ពឺផងដែរ។ លោកបន្តថា ឆ្លើយតបនឹងសភាពកាណ៍នេះ បើទោះបីជាខ្ញុំមិនបានចុះទៅពិនិត្យទីតាំងរងគ្រោះដោយផ្ទាល់ តែខ្ញុំបាន និងកំពុងបន្តតាមដាន និងវាយតម្លៃជាប់ជាប្រចាំជាមួយក្រុមការងារក្នុងមូលដ្ឋានផ្ទាល់ដើម្បីត្រៀមលក្ខណៈលើគ្រប់ ទិដ្ឋភាពតាមលទ្ធភាពដែលអាចធ្វើទៅបានជាពិសេសលើកិច្ចការជួយសម្រាលទុក្ខលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយការជន់លិចក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺយើង។ អមដោយរូបថតបង្ហាញទិដ្ឋភាពទឹកជន់លិច...

អភិបាល​រាជធានី​៖​ស្ថានភាព​ទឹកជំនន់​នៅតាម​ដងស្ទឹង​ព្រែក​ត្នោត​នៅ​រសៀល​ថ្ងៃទី ២៦​ខែតុលា​នេះ មាន​លក្ខណៈ​នឹង​ហើយនឹង​ឈានទៅដល់​ការ​ស្រក​ចុះ​

ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ឲ្យ​ដឹងថា ស្ថានភាព​ទឹកជំនន់​នៅតាម​ដងស្ទឹង​ព្រែក​ត្នោត នៅ​រសៀល​ថ្ងៃទី ២៦​ខែតុលា​នេះ​មាន​លក្ខណៈ​នឹង ហើយនឹង​ឈានទៅដល់​ការ​ស្រក​ចុះបណ្តើរៗ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី អាជ្ញាធរ​រាជធានី​ភ្នំពេញ នៅតែ​បន្ត​សហការ​ជាមួយ​ក្រសួង​ធន​ធន​ទឹក អាជ្ញាធរ​ទន្លេសាប​និង​កង​អង្គរក្ស​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ដើម្បី​បន្តធ្វើ​សកម្មភាព​ទប់​ទំនប់ ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់ ឲ្យ​បាន​នូវ​ការបាក់​ទំនប់...