សូមពិនិត្យ ផលិតផលនេះដែលផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលទេ!
ភ្នំពេញៈនៅលើបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួង សុខាភិបាលនេះបានសេចក្តីជូនព័ត៌មានស្តីពីការហាមឃាត់គណនីបណ្តាញ សង្គមហ្វេសប៊ុកដែលកំពុងផ្សព្វផ្សាយ លក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល៕សរន សូមជូនសេចក្តីជូនដំណឹង៖
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ចេញលិខិតថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេច ហ៊ុន សែន
ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួង ស្រេង ព្រមទាំងមន្ត្រីរាជការក្រោមឳវាទរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ សូមថ្លែងអំណរគុណ និងដឹងគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...
អាស៊ាន ចិន បានឯកភាពតម្លើងកិច្ចសហប្រតិបត្តិការពីដៃគូយុទ្ធសាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ
ដោយ៖តារារិទ្ធ/ភ្នំពេញ៖ប្រមុខដឹកនាំអាស៊ាន ចិន បានឯកភាពគ្នាតម្លើងកិច្ចសហប្រតបត្តិការពីភាពជាដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ជាមួយគ្នានេះ ចិនបានផ្តល់ថវិកា ១០លានដុល្លារទៅក្នុងមូលនិធិកិច្ចសហការអាស៊ាន-ចិន ជាពិសេសដើម្បីជំរុញការគាំទ្រដល់និស្សិតពីអាស៊ានទៅរៀននៅប្រទេសចិន ។ នេះបើយោងតាម លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឲ្យដឹងនៅល្ងាចថ្ងៃទី...
រដ្ឋបាលរាជធានីភ្នំពេញ ក្រើនរំលឹកចុងក្រោយ ឱ្យពលរដ្ឋ រួសរាន់ ទៅចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដូចជំរុញឬដូសទី៣ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
ដោយៈ រ៉ាម៉ន / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ ដែលចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ នេះ ដោយលោក ឃួង ស្រេង...
ការប្រឆាំងនឹងរដ្ឋប្រហារនៅតែបន្តនៅពេលអាម៉េរិកផ្អាកជំនួយរាប់រយលានដល់ស៊ូដង់
ប្រែសម្រួលៈវាសនា៖បាតុករស៊ូដង់នៅតែចេញមកតាមដងវិថីកាលពីថ្ងៃអង្គារដើម្បីប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីថ្ងៃចន្ទ នៅពេលអន្តរជាតិបន្តថ្កោលទោសហើយអាម៉េរិកបង្កកជំនួយ៧០០លានដុល្លារសំរាប់ប្រទេសក្រីក្រនៅអាហ្វ្រិកនេះ។ ហ្វូងអ្នកប្រឆាំងតវ៉ាបានស្រែកនៅទល់មុខទាហានថា «វិលទៅកាន់អតីតកាលមិនជាជំរើស»។ កាលពីថ្ងៃចន្ទ ទាហានបានចាប់ខ្លួនាយករដ្ឋមន្ត្រី អាប់ដាល់ឡា ហាមដុក រដ្ឋមន្ត្រីមួយចំនួនក្នុងគណៈរដ្ឋមន្ត្រីរបស់លោកនិងជនស៊ីវិលនៅក្នុងក្រុមប្រឹក្សាកាន់អំណាចដែលដឹកនាំអន្តរកាលកាលមួយឆ្ពោះទៅកាន់ការគ្រប់គ្រងស៊ីវិលពេញលេញមួយក្រោយការបណ្តេញជនផ្តាច់ការ អូម៉ា អាល់-បាសៀចេញពីអំណាចនៅឆ្នាំ២០១៩។ ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ននិងរំលាយរដ្ឋាភិបាលចោលក្រោយយោធាដណ្តើមអំណាច នាំអោយមានការថ្កោលទោសពីអន្តរជាតិភ្លាម ដោយសហរដ្ឋអាម៉េរិកដែលជាអ្នកគាំទ្រអន្តរកាលស៊ូដង់ដ៏សំខាន់ បានថ្កោលទោសអំពើរបស់យោធានិងបានបង្កកជំនួយមនុស្សធម៌។ក្រសួងការបរទេសអាម៉េរិកបាននិយាយកាលពីថ្ងៃចន្ទថា...
លោក ប៉ា សុជាតិវង្ស ត្រូវបានតែងតាំងជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេសជាផ្លូវការនៅថ្ងៃនេះ
ភ្នំពេញៈលោក ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញត្រូវបានតែងតាំងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្ម ពិសេសជាផ្លូវការនៅថ្ងៃនេះ។ នេះបើយោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់នៅថ្ងៃទី ២៦ខែតុលាឆ្នាំ២០២១នេះ។ លោក ប៉ា សុជាតិវង្ស ត្រូវបានរដ្ឋសភាជាតិបោះឆ្នោតផ្តល់សេចក្តីទុកចិត្តកាលពីថ្ងៃទី២៥ខែតុលាម្សិលមិញ៕សរន
អង្គការ យូនីសេហ្វ ផ្តល់អំណោយឧបត្ថម្ភ ជូនដល់អាជ្ញាធរ ខេត្តបន្ទាយមានជ័យ
ដោយៈ ភ្នំស្វាយ / ភ្នំស្វាយៈ ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបន្ទាយមានជ័យ បាននាំយកអំណោយ ឧបត្ថម្ភរបស់ អង្គការ យូនីសេហ្វ (UNICEF)...
ក្រសួងសុខាភិបាល លើកលែង កាតព្វកិច្ចធ្វើចត្តាឡីស័ក ចំពោះអ្នកជំងឺកូវីដ-១៩ ដែលបានបញ្ចប់ការព្យាបាល នៅតាមមន្ទីរពេទ្យ និងនៅតាមផ្ទះ
ដោយៈ ទេព មង្គល / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ អន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានជម្រាប់ជូន លោក លោកស្រី ប្រធានគណៈ កម្មការ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩...
តុលាការសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែតុលា នេះបានប្រកាសសាលក្រម ផ្តន្ទាទោសលោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក គង់ សុភា ដាក់ពន្ធនាគារពីរឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។ ចំណែកបក្ខពួកចំនួន ១១នាក់ផ្សេងទៀតសម្រេចដាក់ពន្ធនាគារ ២០ខែ តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល ២ឆ្នាំ ពីបទផ្ដើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ប្រព្រឹត្តនៅប្រទេសកម្ពុជាកាលពីខែសីហា ឆ្នាំ ២០២០ តាមបញ្ញត្តិមាត្រា, ២៨ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
តុលាការសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែតុលា នេះបានប្រកាសសាលក្រម ផ្តន្ទាទោសលោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក គង់ សុភា ដាក់ពន្ធនាគារពីរឆ្នាំ និងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន។ ចំណែកបក្ខពួកចំនួន...