Day: October 27, 2021

សមត្ថកិច្ច បង្ក្រាប​ភោជនីយដ្ឋាន អាយ​ផាប់ នៅ​ក្រុង​តាខ្មៅ ឃាត់ខ្លួន​បុគ្គលិក ៦ នាក់ តែ​ម្ចាស់​ទីតាំង​រត់​រួច

​ដោយៈ ស​រិ​ទ្ធ / កណ្តាល​៖ មានការ​ភ្ញាក់ផ្អើល​មួយ ទាំង​កណ្តាលអធ្រាត្រ ខណៈ​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល សហការ​ជាមួយ កម្លាំងចម្រុះ​នៃ​អធិការដ្ឋាន នគរបាល​ក្រុង​តាខ្មៅ ចុះ​ឡោមព័ទ្ធ បង្ក្រាប​ភោជនីយ...

សមត្ថកិច្ច បង្ក្រាប​ភោជនីយដ្ឋាន អាយ​ផាប់ នៅ​ក្រុង​តាខ្មៅ ឃាត់ខ្លួន​បុគ្គលិក ៦ នាក់ តែ​ម្ចាស់​ទីតាំង​រត់​រួច

ដោយៈ ស​រិ​ទ្ធ / កណ្តាល​៖ មានការ​ភ្ញាក់ផ្អើល​មួយ ទាំង​កណ្តាលអធ្រាត្រ ខណៈ​កម្លាំង នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្តាល សហការ​ជាមួយ កម្លាំងចម្រុះ​នៃ​អធិការដ្ឋាន នគរបាល​ក្រុង​តាខ្មៅ ចុះ​ឡោមព័ទ្ធ បង្ក្រាប​ភោជនីយ...

កងទ័ព​ចិន​មាន​យានជំនិះ​ថ្មី​អាច​បើក​បរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​សម្រាប់​ដាក់​ពង្រាយ​ទៅជិត​ព្រំដែន​ឥណ្ឌា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ យោង​តាម​កាសែត​រដ្ឋ​ចិន Global Times បានឱ្យដឹងថា បញ្ជាការដ្ឋាន​យោធា​តំបន់​ស៊ីន​ជាំ​ង​របស់​កងទ័ព​រំដោះប្រជាជន (PLA) បានទទួល “​យានយន្ត​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ប្រភេទ​ថ្មី​”​។​ ​កាសែត​ចិន​បាន​និយាយថា យានជំនិះ​ថ្មី​នេះ​ត្រូវ​គេ​រំពឹងថា​នឹង...

ទីភ្នាក់ងារ​សុខភាព​អង់គ្លេស​កំពុង​ស៊ើបអង្កេត​មេរោគ​បំ​ប្លែងខ្លួន AY.4.2 ចំ​ពេល​ករណី​កូ​វីដ​កំពុង​កើនឡើង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេលី​មែ​ល​) ៖ ខណៈ​អង់គ្លេស​បន្ត​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា ប្រទេស​នេះ​បាន​រាយការណ៍​ករណី​ឆ្លង​ជាង ៤០.០០០​នាក់​ចំពេល​មាន​ការកើនឡើង​នៃ​ករណី​​ចូលដេក​មន្ទីរពេទ្យ​។​ ​របាយការណ៍​បាន​និយាយថា អត្រា​នៃ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ចាប់តាំងពី​ខែ​មីនា​។ ចំ​ពេល​មាន​ករណី​ឆ្លង​កើនឡើង​ទីភ្នាក់ងារ​សន្តិសុខ​សុខភាព​​របស់​ចក្រភព​អង់គ្លេស (UKHSA)​បានប្រកាសថា មេរោគ​បំ​ប្លែងខ្លួន AY.4.2 ត្រូវបាន​កំណត់ថា​ជា...

ចិន​រិះគន់​អាម៉េរិក​ដែល​ជំរុញ​ឱ្យ​រួម​បញ្ចូល​តៃវ៉ាន់​កាន់តែច្រើន​ក្នុង​ស្ថាប័ន​អ​.​ស​.​ប​

​ប្រែ​សម្រួលៈ​វាសនា​, កញ្ញា​ដា​លី​ស​(cgtn,​ដេលី​មែ​ល​)៖​ចិន​កាលពី​ថ្ងៃ​អង្គារ​បាន​សម្តែង​«​ការ​មិន​សប្បាយ​ចិត្ត​ជា​ខ្លាំង​»​ការ​ដែល​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​និយាយ​ទាក់ទង​នឹង​ការចូលរួម​របស់​​អាជ្ញាធរ​កោះ​តៃវ៉ាន់​ទៅក្នុង​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​(​អ​.​ស​.​ប​)​។​ ​អ្នកនាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​អាម៉េរិក​បានបញ្ជាក់​ថា​ពាក់ព័ន្ធ​បញ្ហា​តៃវ៉ាន់ ប្រព័ន្ធ​-​ទីភ្នាក់ងារ​និង​លេខាធិការដ្ឋាន​របស់​អង្គការសហប្រជាជាតិ​គួរ​គោរព​តាម​គោលការណ៍​ចិន​មួយ​និង​សេចក្តី​​សំរេចចិត្ត​លេខ​2758​របស់​មហាសន្និបាត​អង្គការសហប្រជាជាតិ​។​«​យើង​ស្នើ​សុំ​អោយ​ភាគី​អាម៉េរិក​ប្រកាន់ខ្ជាប់​គោលការណ៍​ចិន​តែមួយ​និង​ខ​ច្បាប់​នៃ​សេចក្តីថ្លែងការណ៍​រួម​ចិន​-​អាម៉េរិក​ចំនួន​៣ ព្រមទាំង​គោរព​សេចក្តីសំរេចចិត្ត​លេខ​2758»​។​ ​អ្នកនាំពាក្យ​ក៏បាន​អំពាវនាវ​អោយ​ភាគី​អាម៉េរិក​ឈប់​និយាយ​គ្មាន​ការទទួលខុសត្រូវ​និង​ខុសឆ្គង​ហើយ​ចាត់វិធានការ​មាំទាំ​ឡើង​ដើម្បី​រក្សា​ស្ថានការណ៍​ទូទៅ​នៃ​ទំនាក់ទំនង​ចិន​-​អាម៉េរិក ព្រម​​ទាំង​សន្តិភាព​និង​ស្ថិរភាព​កាត់​ច្រក​សមុទ្រ​តៃវ៉ាន់​។​ ​ប្រតិកម្ម​របស់​ស្ថានទូត​ចិន​នេះ​កើតឡើង​ភ្លាមៗ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ការបរទេស​អាម៉េរិក​លោក អាន​ថូ​នី ប្លីង​ខិន កាលពី​ថ្ងៃ​អង្គារ​ទី​២៦​តុលា​បាន​ជំរុញ​ឱ្យ​មាន​ការរួម​បញ្ចូល​តៃវ៉ាន់​កាន់តែ​ច្រើន​នៅ​​ក្នុង​ស្ថាប័ន​អង្គការសហប្រជាជាតិ នៅក្នុង​ការប្រឹងប្រែង​ចុងក្រោយ​បំផុត​របស់​សហរដ្ឋ​អាម៉េរិក​ដើម្បី​បង្កើន​ការគាំទ្រ​ដល់​កោះ​នេះ ចំ​ពេល​មាន​ភាព​តានតឹង​ខ្លាំង​ឡើង​ជាមួយ​ប្រទេស​ចិន​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​រំលឹក​ខួប ៥០...

ចិនកាលពីថ្ងៃអង្គារបានសម្តែង«ការមិនសប្បាយចិត្តជាខ្លាំង»ការដែលរដ្ឋមន្រ្តីការបរទេសអាម៉េរិកនិយាយទាក់ទងនឹងការចូលរួមរបស់ អាជ្ញាធរកោះតៃវ៉ាន់ទៅក្នុងប្រព័ន្ធអង្គការសហប្រជាជាតិ(អ.ស.ប)។

ព្រឹទ្ធ​សមាជិក​ប្រេ​ស៊ីល​ណែនាំ​ឱ្យ​ចោទប្រកាន់​ប្រធានាធិបតី​បូល​សូ​ណារ៉ូ​រឿងកូ​វីដ​១៩

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ កាលពី​ថ្ងៃ​អង្គារ​គណៈកម្មាធិការ​ព្រឹទ្ធសភា​ប្រេ​ស៊ីល​មួយ​បាន​ផ្តល់​អនុសាសន៍​ថា​លោក​ប្រធានាធិបតី ជែរ បូល​សូ​ណារ៉ូ​ត្រូវ​ប្រឈម​មុខ​នឹង​ការចោទប្រកាន់​​ពី​បទឧក្រិដ្ឋ​ជា​បន្តបន្ទាប់​សម្រាប់​សកម្មភាព​នានា​និង​ការមើលស្រាល​ជាច្រើន​ដែល​ទាក់ទង​នឹង​ចំនួន​អ្នក​ស្លាប់​ដោយសារកូ​វីដ​១៩ ខ្ពស់​បំផុត​ទី​ពីរ​លើ​ពិភពលោក​។​ ​ការបោះឆ្នោត​ក្នុង​សំឡេង ៧ ទល់នឹង ៤ គឺជា​ការ​សង្ខេបនៃ​ការស៊ើបអង្កេត​របស់​គណៈ​កម្មា​ធិ​ការ​នេះ​រយៈពេល​ប្រាំមួយខែ​នៃ​ការដោះស្រាយ​ជំងឺ​រាតត្បាត​របស់​រដ្ឋាភិបាល​។​វា​បាន​ទទួលស្គាល់​ជា​​ផ្លូវការ​នូវ​របាយការណ៍​ដែល​អំពាវនាវ​ឱ្យ​រដ្ឋអាជ្ញា​កាត់ទោស​លោក​បូល​សូ​ណារ៉ូ​ពី​បទចោទប្រកាន់​ជាច្រើន​រាប់ចាប់​ពី​ការធ្វើពើជាមិន​ដឹង​និង​បទល្មើស​ញុះញង់​រហូតដល់​ការប្រើប្រាស់​ខុស​នូវ​មូលនិធិ​សាធារណៈ​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ហើយ​ក្នុងការ​ធ្វើ​ដូច្នេះ​គឺ​អាច​ចាប់​គាត់​ឱ្យ​ទទួលខុសត្រូវ​ចំពោះ​ការស្លាប់​ដោយសារកូ​វីដ​១៩ ជាង​៦០០.០០០...

នៅ​ជំនួប​កំពូល​អាស៊ាន បៃ​ដិន​ប្រកាស​ថ្កោលទោស​រដ្ឋប្រហា​រ​និង​អំពើ​ហិង្សា​នៅ​មី​យ៉ាន់​ម៉ាន់​

​ប្រែ​សម្រួលៈ​វាសនា​/​វ៉ាស៊ីនតោន​៖​សេត​វិមាន​បាន​និយាយថា នៅ​ជំនួប​កំពូល​មួយ​ជាមួយ​មេដឹកនាំ​អាស៊ាន​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​តុលា ប្រធានាធិបតី​អាម៉េរិក​បានប្រកាស​ថ្កោលទោស​​រដ្ឋប្រហារ​យោធា​និង​”​អំពើហិង្សា​ដ៏​រន្ធត់​”​នៅ​មី​យ៉ាន់​ម៉ា ។​ ​ថ្លែង​ទៅ​កាន់​ជំនួប​កំពូល​តាម​វីដេអូ​បន្ត​ផ្ទាល់ លោកបៃ​ដិន​«​បាន​សម្តែង​ការព្រួយបារម្ភ​ជាខ្លាំង​អំពី​រដ្ឋប្រហារ​យោធា​និង​អំពើហិង្សា​ដ៏​រន្ធត់​នៅ​ភូមា​(​មី​យ៉ាន់​ម៉ា​)​និង​បាន​អំពាវនាវ​អោយ​របប​​យោធា​នៃ​ប្រទេស​នេះ​បញ្ចប់​អំពើ​ហិង្សា​ជាបន្ទាន់ ដោះលែង​ជន​ជាប់​ឃុំ​ដោយ​អយុត្តិធម៌ និង​ស្តារ​មាគ៌ា​របស់​ភូមា​ឆ្ពោះទៅ​កាន់​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ​»​។​ ​សូមបញ្ជាក់​ថា រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​បាន​ពហិការ​មិន​ចូលរួម​ជំនួប​កំពូល​អាស៊ាន បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​របស់​ខ្លួន​ត្រូវបាន​ហាមឃាត់​មិន​អោយ​ចូលរួម​កិច្ចប្រជុំ ដោយសារតែ​លោក​ខ្វះ​កិច្ច​​សហការ​ជាមួយ​តំណាង​ពិសេស​អាស៊ាន​នៅក្នុង​ការអនុវត្ត​ផែនការ​ស្តារ​សន្តិភាព​និង​ប្រជាធិបតេយ្យ​របស់​ប្រទេស​ជា​សមាជិក​មួយ​នេះ​ឡើងវិញ​។​ ​សេចក្តីថ្លែងការណ៍រ​ប្រើ​សម្តី​ខ្លាំង​របស់​សេត​វិមាន​នេះ កើត​ឡើង​ក្រោយ​ពី​លោកបៃ​ដិន បាន​និយាយ​ជា​ចំហ​ទៅកាន់​ជំនួប​អាស៊ាន​ដែល​លោក​ចង់​សំដៅ​ទៅ​រក​ការ​ទប់ទល់​នឹង​ចិន​តែ​មិន​ប្រើ​​ពាក្យ​”​ចិន​ឬ​មី​យ៉ាន់​ម៉ា​”​ចំ​ទេ​។​...

កាលពីថ្ងៃអង្គារគណៈកម្មាធិការព្រឹទ្ធសភាប្រេស៊ីលមួយបានផ្តល់អនុសាសន៍ថាលោកប្រធានាធិបតី ជែរ បូលសូណារ៉ូត្រូវប្រឈមមុខនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋជាបន្តបន្ទាប់សម្រាប់សកម្មភាពនានានិងការមើលស្រាលជាច្រើនដែលទាក់ទងនឹងចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ ខ្ពស់បំផុតទីពីរលើពិភពលោក។