Day: October 28, 2021

លោកញឹក ប៊ុនឆៃ សម្រេចផ្អាកការបង្រួបបង្រួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច

ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ មេដឹកនាំគណបក្សខ្មែររួបរួមជាតិ បានសម្រេចផ្អាកការបង្រួបបង្រួមជាមួយគណបក្សហ៊្វុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ដោយសារតែគណបក្សហ៊្វុនស៊ិនប៉ិច កំពុងតែមានវិវាទបែកបាក់ផ្ទៃក្នុងយ៉ាងរង្គោះរង្គើ រហូតឈានដល់ការប្តឹងផ្តល់គ្នាទៅតុលាការពាក់ព័ន្ធការដណ្តើមគ្រប់គ្រងត្រាគណបក្សហ៊្វុនស៊ិនប៉ិច។ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍នប្រាប់រស្មីកម្ពុជានៅល្ងាចថ្ងៃទី២៨...

អភិបាលរាជធានីបេសកម្មក្នុងការទប់ស្កាត់ទឹកជំនន់សណ្តស្ទឹងព្រែកត្នោត ទទួលបានលទ្ធផលជោគជ័យ តែមិនភ្លេចអរគុណកម្លាំងទាំងអស់ដែលចូលរួម

ដោយៈរ៉ាម៉ន/ភ្នំពេញៈលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសម្តែងនូវការអណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់វុធនិងក្រសួង ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតដែលបានយកអស់កម្លាំងកាយចិត្ត ដើម្បីទប់ស្កាត់ធ្វើយ៉ាងណាមិនឲ្យទឹកជំនន់ លិចលង់លំនៅឋានប្រជាពលរដ្ឋ រហូតទទួលបានលទ្ធផលជោគជ័យ គិតមកដល់ត្រឹមល្ងាចថ្ងៃទី២៨ខែតុលានេះ។ ការសម្តែងនូវការដឹងគុណខាងលើនេះ បានធ្វើឡើងកាលពីល្ងាចថ្ងៃទី ២៨ ខែតុលាឆ្នាំ២០២១ ខណៈដែលលោកបានចុះពិនិត្យស្ថានភាពទឹកជំនន់សណ្តស្ទឹងជាចុងក្រោយ...

ស្នើមន្ត្រីមន្ទីរគ្រប់ជំនាញ អនុវត្តតាមច្បាប់ ដោយមិនបំពានឬរំលោភយកដីណីផ្លូវប្រើប្រាស់

ដោយ : ប.ជ័យ /បន្ទាយមានជ័យ:ដើម្បីជាប្រយោជន៍សាធារណ:នាពេលបច្ចុប្បន្ននិងនាពេលនាគតលើការរៀបចំដែនដី ពិតជាមានសារ:សំខាន់ណាស់ដល់អ្នកជំនាន់ក្រោយដែលធ្វើទីប្រជុំឪ្យមានសណ្តាប់ធ្នាប់ សោភ័ណភាព ភាពប្រកបដោយបរិស្ថានល្អ ។ នេះបើតាម លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណះកម្មាធិការគ្រប់គ្រងដីរដ្ឋខេត្តមានប្រសាសន៍ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៨ខែតុលា ដើម្បីសិក្សាស្រង់ទិន្នន័យផលប៉ះពាល់ក្នុងទីប្រជុំជន់ក្នុងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត...

វ៉ែនតា​បុរាណ​ចំនួន​ពីរ​តាំងពី​សម័យ​ចក្រភព​មូ​ហ្គាល់​រំពឹង​លក់​ដេញថ្លៃ​បាន ៣,៥ លាន​ដុល្លារ​ក្នុង​មួយគ្រឿង

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ គ្រឿងអលង្ការ​សម័យ​ចក្រភព​មូ​ហ្គាល់ (Mughal) ចំនួន​ពីរ ដែល​មួយ​ដាំ​ពេជ្រ​និង​មួយ​ដាំ​ត្បូង​មរកត ត្រូវ​គេ​រំពឹងថា​នឹង​លក់បាន​រហូតដល់​ទៅ ៣,៥ លាន​ដុល្លារ​ក្នុង​មួយគ្រឿង នៅពេល​វា​ត្រូវ​បាន​ដាក់​ដេញថ្លៃ​នៅ​ទីក្រុង​ឡុង​ដ៍​នៅ​ថ្ងៃ​ពុធ​ទី ២៧ តុលា​។​...

ក្រុង​មូ​ស្គូ​ចាប់ផ្តើមបិទ​ខ្ទប់​នៅពេល​ចំនួន​ស្លាប់​ដោយកូវី​ដ​១៩​ឡើង​ខ្ពស់​បំផុត

ប្រែ​សម្រួលៈ​វាសនា​/​មូ​ស្គូ​៖ រដ្ឋធានី​មូ​ស្គូរប​ស់​រុស្ស៊ី​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ចាប់ផ្តើម​អនុវត្ត​វិធានការ​បិទ​ខ្ទប់​ប្រឆាំង​កូវី​ដ​១៩​ដ៏​តឹ​រឹង​បំផុត​ធៀប​នឹង​វិធានការ​អនុវត្ត​ជាង​១​ឆ្នាំ​មកនេះ​នៅពេល​​ចំនួន​អ្នកជំងឺ​កូវី​ដស្លាប់​និង​ចំនួន​ឆ្លង​ជំងឺ​នេះ​ប្រចាំ​ថ្ងៃ​បាន​ហក់​ឡើង​ដល់​កំរិត​ខ្ពស់​បំផុត​ជា​ថ្មី ។​ ​ក្រុង​មូ​ស្គូ​បានបិទ​ផ្នែក​ខ្លះ តែ​ហាង​ទំនិញ​ចាំបាច់ ឳ​សថ​ស្ថាន​និង​ផ្សារ​ទំនើប​នៅ​បន្ត​បើក​លក់​ធម្មតា នៅពេល​សាលារៀន​បាន​បិទ​។​វា​បាន​កើតឡើង​មុន​ការបិទ​កន្លែងធ្វើកា​រទូ​ទាំង​ប្រទេស​​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃ​៣០​តុលា​។​ ​ដូច​ក្រុង​មូ​ស្គូ​ដែរ តំបន់​ខ្លះ​បាន​សំរេចចិត្ត​ចាប់ផ្តើម​បិទ​ដោយ​ផ្នែក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ឬក៏​មុននេះ ក្នុង​កិច្ចខិតខំ​កាត់បន្ថយ​ចំនួន​ឆ្លង​ជំងឺ​។​ ​មន្ត្រី​សុខាភិបាល​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​ខ្ពស់​បំផុត​ចំនួន​១.១៥៩​នាក់​នៅ​ទូទាំង​ប្រទេស​នៅ​រយៈពេល​២៤​ម៉ោង​កន្លងទៅ នៅពេល​ចំនួន​ឆ្លង​ប្រចាំថ្ងៃ​ឡើង​ហួស​៤០.០០០​នាក់​ជា​លើកដំបូង​។​ ​អាជ្ញាធរ​បន្ទោស​ការឆ្លង​ច្រើន​ដូច្នេះ​លើ​អត្រា​ចាក់​វ៉ាក់សាំង​ការពារ​នៅ​ទាប​ព្រោះ​មនុស្ស​ជាច្រើន​នៅ​ស្ទាក់ស្ទើរ​ក្នុង​ការចាក់​វ៉ាក់សាំង​ដោយ​មិន​ទុកចិត្ត​អាជ្ញាធរ​និង​ខ្លះ​បារម្ភ​អំពី​សុវត្ថិភាព​វ៉ាក់សាំង​។​​គិត​ត្រឹម​ថ្ងៃ​២២​តុលា ប្រជាជន​រុស្ស៊ី​ទើបតែ​៤៩,១​លាន​នាក់​បាន​ចាក់​វ៉ាក់សាំង​បាន​ពេញលេញ គឺ​នៅ​ក្រោម​៥០​ភាគរយ​នៃ​ប្រជាជន​រុស្ស៊ី​សរុប​។​...

លោកម៉ៅ ធនិន៖មុននឹងលាចាកលោកទៅគួរបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អ

ដោយ  បូកគោ/កំពតៈ ទោះបីពេលកើតមិនបានយកអ្វីមកជាមួយតែមុននឹងលាចាកលោកគួរនាំទៅ ឬបន្សល់ទុកនូវកេរ្តិ៍ឈ្មោះល្អប្រពៃសម្រាប់អ្នកជំនាន់ក្រោយ។ នេះជាសម្តីរបស់អភិបាលខេត្តកំពតក្នុងដំណើរចុះសម្របសម្រួលវិវាទនៃការប្រើប្រាស់ត្រពាំងទឹកមួយកន្លែងស្ថិតក្នុងស្រុកកំពង់ត្រាច។ សូមបញ្ជាក់ថាប្រជាពលរដ្ឋភូមិស្នាមគូរ ឃុំអង្គសុរភី ស្រុកកំពង់ត្រាចបានដាក់បណ្តឹងសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្តកំពតព្រោះតែគ្រួសារមួយបម្រុងបិទសិទ្ធិមិនឱ្យពួកគាត់ប្រើប្រាស់ទឹកត្រពាំងដែលធ្លាប់អាស្រ័យផលរួមគ្នាជាយូរមកហើយោះ។ ឆ្លើយតបចំពោះសំណូមពរនេះ កាលពីព្រឹកថ្ងៃទី២៨ ខែតុលា លោកម៉ៅ ធនិនបានអញ្ជើញចុះដល់ទីតាំងផ្ទាល់ដើម្បីសួរនាំអំពីប្រវត្តិត្រពាំងទឹក និងដើមហេតុនៃវិវាទបំណងឈានទៅដោះស្រាយក្នុងការស្វែងរកភាពចំណេញទាំងសងខាង។ តំណាងប្រជាពលរដ្ឋបានអះអាងថាក្រៅពីអ្នកភូមិស្នាមគូរ...

ក្រុមហ៊ុន តូ​តា​ល់ ផ្តល់​ស្បៀងអាហារ និង​សម្ភារៈ ជូន​ពលរដ្ឋ ១៥០ គ្រួសារ ដែល​រង​រងគ្រោះ ដោយ​ទឹកជំនន់ នៅ​ក្រុង​សិរីសោភ័ណ​

ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ ក្រុមហ៊ុន​ឋា​ម​ពល តូ​តា​ល់ ប្រចាំ​កម្ពុជា បានផ្តល់ អំណោយ​ស្បៀងអាហារ និង​សម្ភារៈ ជូន​ដល់​ពលរដ្ឋ ១៥០ គ្រួសារ ដែល​រងគ្រោះ ដោយ​ទឹកជំនន់...

ពង្រឹង​ការអនុវត្តន៍ តួនាទី​-​ភារកិច្ច របស់​អាវុធហត្ថ​គ្រប់​ថ្នាក់ នៅ​ខេត្តបន្ទាយមានជ័យ យោងតាម​បទបញ្ជា​ទូទៅ របស់​ថ្នាក់លើ

 ​ដោយៈ ប​. ជ័យ / បន្ទាយ​មាន​ជ័​យៈ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​មួយ កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០២១...

រដ្ឋធានីមូស្គូរបស់រុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានចាប់ផ្តើមអនុវត្តវិធានការបិទខ្ទប់ប្រឆាំងកូវីដ១៩ដ៏តឹរឹងបំផុតធៀបនឹងវិធានការអនុវត្តជាង១ឆ្នាំមកនេះ នៅពេលចំនួនអ្នកជំងឺកូវីដស្លាប់និងចំនួនឆ្លងជំងឺនេះប្រចាំថ្ងៃបានហក់ឡើងដល់កំរិតខ្ពស់បំផុតជាថ្មី ។

ជាការ​បញ្ជូន​សារ​ទៅ​ចិន​ប៉េកាំង​? ឥណ្ឌា​សាកល្បង​កាំជ្រួច​ផ្លោង​ចម្ងាយ​៥.០០០​គីឡូម៉ែត្រ​បាន​ជោគជ័យ​

​ប្រែ​សម្រួលៈ​វាសនា​/​ញូវដេល្លី​៖ នៅក្នុង​អ្វីដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ហៅ​វា​ថា​ជា​«​សញ្ញា​ព្រមាន​»​មួយ​ទៅ​កាន់​ចិន​នៅ​ពេល​ប្រទេស​ទាំង​ពីរ​កំពុង​មាន​ជម្លោះ​ព្រំដែន​នឹង​គ្នា ក្រសួង​ការពារជាតិ​ឥណ្ឌា​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានប្រកាសថា​ឥណ្ឌា​បាន​សាកល្បង​ដោយ​ជោគជ័យ​កាំជ្រួច​ផ្លោង​មួយ​ដែល​មាន​សមត្ថភាព​ផ្ទុក​ក្បាល​គ្រាប់​នុយគ្លេអ៊ែរ​និង​អាច​ហោះ​បាន​ចម្ងាយ​ដល់​ទៅ​៥.០០០​គីឡូម៉ែត្រ ។​ ​កាំ​ជ្រួច​Agni-5​បាន​ហោះ​ចេញពី​កោះ​អាប់​ឌុល កា​ឡាំ នៅ​ឯនាយ​ឆ្នេរ​ខាងកើត​ឥណ្ឌា​កាលពី​យប់​ថ្ងៃ​ពុធ​និង​ធ្លាក់​ចូល​ក្នុង​ឆកសមុទ្រ​បឹង​ហ្កា​ល់​។​ ​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រសួង​ការពារជាតិ​បាន​និយាយថា​« សាកល្បង​ដោយ​ជោគជ័យ​…​ស្របតាម​គោលនយោបាយ​របស់​ឥណ្ឌា​ដើម្បី​មាន​ខែល​ការពារ​អ​ប្បរមា​គួរអោយ​ជឿ​ទុកចិត្ត​មួយ​​ដែល​វា​បញ្ជាក់​អំពី​ការប្តេជ្ញា​ចិត្ត​ចំពោះ​«​ការ​មិន​ប្រើ​សព្វាវុធ​នុយគ្លេអ៊ែរ​មុនគេ​»​។​ ​កាំជ្រួច​ប្រវែង​១៧​ម៉ែត្រ​នេះ ត្រូវ​បាន​សាកល្បង​ជាច្រើន​លើកមក​ហើយ​ពីមុន តែ​មិនមែន​នៅពេល​យប់ដូចពេលនេះទេ​ហើយ​សារព័ត៌មាន​ក្នុងស្រុក​បាន​និយាយថា ការ​កំណត់​ពេល​សាកល្បង​នេះ​មាន​បំណង​បញ្ជូន​សារ​​ទៅកាន់​ចិន​ប៉េកាំង​។​ ​សូមបញ្ជាក់​ថា ភាព​តានតឹង​រវាង​ឥណ្ឌា​និង​ចិន​បាន​កើនឡើង​ខ្ពស់​ចាប់តាំងពី​ទាហាន​ឥណ្ឌា​២០​នាក់​បាន​ស្លាប់​ក្នុងការ​ប៉ះទង្គិច​គ្នា​ដោយ​ដៃ​ជើង​នៅត្រង​ឮ​ព្រំដែន​មាន​ជម្លោះ​របស់​គេ​ក្នុង​តំបន់​​ហេម​ពាន្ត​កាលពី​ខែ​មិថុនា​ឆ្នាំ​មុន​។​ប្រទេស​មាន​នុយគ្លេអ៊ែរ​ទាំងពីរ​នេះ​ចាប់​តាំងពី​ពេលនោះ​មក​បាន​បង្កើន​កម្លាំង​នៅតាម​ខ្សែត្រៀម​ជួរមុខ...